ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាតករដៃដល់ជាដន្ត្រីករនៅខេត្តកំពង់ចាមបានប្រើដំបងឈើជ្រុងនឹងកាំបិតចុងស្រួចដើរមកលបវាយសំពងកញ្ចឹង.កនិងចាក់ជាច្រើនកាំបិតបណ្តាលអោយជនរងគ្រោះដួលស្លាប់ក្នុងថ្លុកឈាមមួយរំពេចរួចគេចខ្លួនបាត់ដោយគ្មានអ្នកណាបានដឹងពីមូលហេតុនៃឃាតកម្មនោះឡើយ។
លបវាយកញ្ចឹង.កនិងដំបងឈើជ្រុងរួចចាក់និងកាំបិតចុងស្រួចបណ្តាលអោយស្លាប់មួយរំពេច
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង15:59
កិច្ចប្រជុំស្ថាប័នតុលាការនិងអង្គភាពពាក់ព័ន្ធយុត្តិធម៌លើអនីតិជននិងស្ត្រី
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង15:42
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ក្នុងសាលប្រជុំរបស់សណ្ឋាគាររស្មីបាត់ដំបង មានការរៀបចំឡើងដោយអយ្យការសាលាដំបូងខេត្តបាត់ដំបង ក្នុងជំនួបរវាងស្ថាប័នតុលាការ និងអង្គភាពពាក់ព័ន្ធ និងយុត្តិធម៌ ដោយក្នុងនោះមានអធិការនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក មកពីបណ្ដាស្រុកទាំងអស់ក្នុងខេត្ត ព្រមទាំងអង្គការពាក់ព័ន្ធនានាផងដែរ ក្នុងការរកដំណោះស្រាយពាក់ព័ន្ធនឹងស្ត្រី និងកុមារដែលមានរឿងហេតុកើតឡើងនៅតាមបណ្ដាស្រុក និងសហគមន៍នាពេលកន្លងមកក្រោមអធិបតីភាព លោក នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង។
អគ្គិភ័យឆាបឆេះផ្ទះលក់ឥវ៉ាន់តូចតាចបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង14:20
ភ្នំពេញ ៖ គ្រោះអគ្គិភ័យកើតឡើងមួយប៉ប្រិចភ្នែកឆាបឆេះផ្ទះលក់ឥវ៉ាន់តូចតាច ហើយបើតាមសេចក្ដីរាយការណ៍ឲ្យដឹងថា មានបុរសម្នាក់នៅក្នុងបន្ទប់បានស្លាប់បាត់បង់ជីវិតថែមទៀតផង។
ក្រុមកម្មករ-ការិនីរោងចក្រសាប្រ៊ីណាជាង១.០០០នាក់នាំគ្នារាំបទ«ហ្គាំណាំស្តាយ»ធ្វើកូដកម្ម
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង14:08
កំពង់ស្ពឺ ៖ ក្រុមកម្មករ-ការិនីរោងចក្រកាត់ដេរសាប្រ៊ីណា ប្រមាណជាង១០០០នាក់ នាំគ្នាចាក់បទ«ហ្គាំណាំស្តាយ» នៅមុខរោងចក្រដើម្បីធ្វើកូដកម្ម ទាមទារលក្ខខ័ណ្ឌការងារចំនួន៩ចំណុច។ ការផ្ទុះកូដកម្មនេះ បានកើតមានឡើង កាលពីម៉ោង៧ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ដែលមានទីតាំង ស្ថិតជាប់ផ្លូវជាតិលេខ៤ ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាយឧត្ដមសេនីយ៍ គន់ គីម ចុះជួបសមាជិកបក្សនៅឃុំអំពិល
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង13:49
ឧត្ដរមានជ័យ ៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នាយឧត្ដមសេនីយ៍ គន់ គីម សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីគណបក្សជាច្រើនរូបទៀត បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង ២០០នាក់ ស្ថិតនៅឃុំអំពិលរបស់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចស្រុកអន្លង់វែងឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពាក់ព័ន្ធនឹងករណីប្លន់
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង13:42
ឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន តាមដីកាបង្គាប់របស់សាលាដំបូងខេត្តឧត្តរមានជ័យជាប់ពាក់ព័ន្ធទៅនឹងករណីប្លន់កាលពីឆ្នាំ២០១០។
ការរុករកមនុស្សស្លាប់និងបាត់ខ្លួនក្នុងអណ្ដូងរ៉ែមាសពុំទាន់ទទួលបានលទ្ធផលនៅឡើយ
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង13:34
ព្រះវិហារ ៖ ហេតុការណ៍បាក់ស្រុតអណ្ដូងរ៉ែមាសកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ឧសភា២០១៣ស្ថិតនៅចំណុចចំបក់បារាំង ក្បែរភ្នំលុង ក្នុងឃុំរមទម ស្រុករវៀង មានចំងាយប្រមាណ១៤គីឡូម៉ែត្រពីទីប្រជុំជនភ្នំដែក ដែលមានការសន្និដ្ឋានស្រពិចស្រពិលមួយចំនួនថាមានមនុស្សស្លាប់និងបាត់ខ្លួនជាច្រើននាក់។
រថយន្តវីហ្គោមួយគ្រឿងបានបាត់ជាករណីទី៥ដែលចោរលួចក្នុងទឹកដីខេត្តកំពង់ស្ពឺ
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង13:22
កំពង់ស្ពឺ ៖ ចោរជំនាញខាងលួចឡានក្នុងខេត្តកំពង់ស្ពឺធ្វើឲ្យសមត្ថកិច្ចចម្រុះឈឺក្បាលវិលមុខមិនតិចទេ ដែលនេះជាករណីលួចរថយន្តទី៥ហើយ ដែលសមត្ថកិច្ចមិនទាន់បង្រ្កាបមុខសញ្ញាបាននៅឡើយទេ។ មកដល់ពេលនេះការស៊ើបអង្កេតរកតម្រុយនៅងងឹតឈឹងប៉ុន្តែគ្រប់ជំនាញកំពុងធ្វើឡើងយ៉ាងក្តៅគគុកដោយសារពួកចោរបានធ្វើសកម្មភាពផ្ទួនៗក្នុងរយៈពេលជាប់ៗគ្នានេះក្នុងទឹកដីខេត្តកំពង់ស្ពឺ។
បានបង សំឡឹងឃើញប្អូនចាប់រំលោភមិនបានសម្រេចត្រូវប៉ូលិសចាប់ខ្លួន
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង13:18
បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកភ្នំព្រឹកធ្វើការឃាត់ខ្លួនបន្ទាប់ពីជនកំហូចរូបនេះ មានប្រពន្ធហើយឆ្លៀតប្រើប្អូនថ្លៃឲ្យជួយកោសខ្យល់រួចក៏ចាប់រំលោភ តែមិនបានសម្រេចកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣វេលាម៉ោង៨និង៥នាទីព្រឹកត្រង់ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើករថយន្តស៊េរីទំនើបបុករបាំងដែកពុះទ្រូងផ្លូវបាក់អស់៤ផ្ទាំង ចុះមកប្រាប់ប៉ូលិសថារថយន្តដាច់ហ្វ្រាំង
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង12:53
ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវមួយកន្លែងបានទទួលរងការខូចខាតដោយបាក់អស់៤ផ្ទាំង ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរដោយមានរថយន្តស៊េរីទំនើប១គ្រឿងបើកបោះពួយបុកយ៉ាងពេញទំហឹងនោះ ហើយក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កចុះមកប្រាប់ប៉ូលិសថារថយន្តរបស់ខ្លួនជាន់ហ្វ្រាំងមិនស៊ី។ ប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះមិនមានមនុស្សណាម្នាក់បានរងគ្រោះថ្នាក់នោះទេពោលគឺគ្រាន់តែខូចខាតរបាំងដែកនិងរថយន្តតែប៉ុណ្ណោះ។
ក្រុមចោរប្លន់អាជីវករលក់ដូរក្នុងផ្សារដងទង់ប្រមូលយកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ គ្មានរំខានដល់សមត្ថកិច្ច
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង11:55
កំពត ៖ ក្រុមចោរ៣នាក់ដែលមានគេអះអាងថា ប្រដាប់ដោយអាវុធនិងកាំបិតនោះ បានធ្វើសកម្មភាពប្លន់អាជីវករលក់ដូរក្នុងផ្សារស្រុកដងទង់យកទ្រព្យសម្បតិ្តសរុបអស់ប្រមាណជាង២ម៉ឺនដុល្លារ រួចចាកចេញដោយសុវត្ថិភាពហើយក៏មិនបានរំខានដល់សមត្ថកិច្ចក្នុងតំបន់ដែរ។
កម្ពុជាមានមោទនភាពដែលបានក្លាយជាស្ថាបនិកមួយដ៏សំខាន់មួយក្នុងការបង្កើតអង្គការ CAPDI
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង11:41
ភ្នំពេញ ៖ ថ្លែងនៅក្នុងមហាសន្និបាតលើកទី ៤ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក (ICAPP) នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២០ ខែឧសភា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រទេសកម្ពុជាមានមោទនភាពណាស់ដោយបានក្លាយជាស្ថាបនិកដ៏សំខាន់មួយក្នុងការបង្កើតអង្គការ CAPDI ជាផ្លូវការ តាមរយៈការធ្វើជាម្ចាស់ផ្ទះ និងរៀបចំមហាសន្និបាតលើកទី ៦ របស់សន្និសីទអន្តរ ជាតិនៃគណបក្សនយោបាយនៅអាស៊ី(ICAPP)។
លិខិតព្រមានដល់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ របស់អង្គភាពប្រឆាំងអំពើពុករលួយ
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង11:32
ស្ត្រីជនជាតិចិនម្នាក់ស្រវឹងស្រាបើកឡានបុករបាំងផ្លូវបាក់រលំអស់៦ផ្ទាំង
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង11:19
ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់និងរថយន្តមួយគ្រឿងប្រគល់ឲ្យទៅប៉ូលិសការិយាល័យចរាចរក្រុងភ្នំពេញ ដោយសារតែស្ត្រីរូបនោះស្រវឹងស្រាបើករថយន្តបុករបាំងដែកខណ្ឌចែកទ្រូងផ្លូវសហព័ន្ធរុស្ស៊ីបាក់រលំអស់៦ផ្ទាំងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២០ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នៅម្ដុំផ្សារទឹកថ្លា។
ស្នងការរាជធានីសហការជាមួយស្នងការខេត្តព្រៃវែងចាប់មេចោរជើងចាស់៣នាក់ប្លន់យ៉ាងសកម្មនៅខេត្តព្រៃវែង
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង11:02
ភ្នំពេញ ៖ ក្រុមចោរប្លន់ AKដ៏សាហាវរាប់សិបករណីនៅជាច្រើនខេត្ត ភាគខាងកើតនៃប្រទេស មានស្រីមានប្រុសចំនួន៣នាក់អាវុធ AKកាត់ស្វាយចំនួន២ដើម ដែលក្រុមនេះរៀបចំគំរោងប្លន់នៅក្រុងភ្នំពេញនិងខេត្តកណ្ដាល ក្នុងពេលឆាប់ៗនេះត្រូវបានប៉ូលិសព្រហ្មទណ្ឌស្នងការរាជធានីសហការជាមួយស្នងការខេត្តព្រៃវែង ចាប់បានជាបន្តបន្ទាប់។
បុរសជនជាតិកូរ៉េម្នាក់ត្រូវចោរលួចយករថយន្តបាត់មួយគ្រឿង
- ថ្ងៃអង្គារ ទី21 ឧសភា ឆ្នាំ2013 ម៉ោង10:49
ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ឈ្មោះ គីម សូងហ្គួ អាយុ៥៥ឆ្នាំ មុខរបរក្រុមប្រឹក្សាជំនុំជម្រះព្រះគម្ពីរសាសនា យេស៊ូគ្រិស្ត បានប្ដឹងសមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខថា គាត់បានបាត់រថយន្តមួយគ្រឿងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ខណៈពេលដែលគាត់បានចតរថយន្តនោះនៅមុខផ្ទះរបស់គាត់ផ្ទះលេខ៣២ ផ្លូវជាតិលេខ១ជាប់ផ្លូវម៉ុងឫស្សី ភូមិបាយ៉ាម សង្កាត់ភ្នំពេញថ្មី។
អត្ថបទផ្សេងៗទៀត...
- ស្លាប់១០នាក់របួសធ្ងន់ស្រាល២១នាក់ក្នុងគ្រោះថ្នាក់ចរាចរថ្ងៃទី២០ខែឧសភា
- មន្ត្រីគ្រប់មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ ព្រះសង្ឃ បាននាំគ្នារាប់បាត្របង្សុកូលគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងរបបប៉ុលពត
- ចាប់រំលោភនារីក្រមុំម្ដងសង១៨០០ដុល្លារទើបស្រីជីវ៉ាដកពាក្យបណ្ដឹង
- សមត្ថកិច្ចឃាត់ខ្លួនអ្នកនេសាទត្រីខុសច្បាប់ ពេលឆែកឆេរបែរជាឃើញគ្រឿងញៀនទៅវិញ
- សារឿនចាន់ ជួបវៀតប៊ុនឌឿន ឯចៅ វិរៈ ជួប សឹង្ហ សាវ៉ន
- ពិធីបើកមហាសន្និបាតលើកទី ៤ នៃ CAPDI ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ម៉ាសាកា
- ហាយឡែនឌ័របុកអ្នកជិះកង់ឆ្លងផ្លូវស្លាប់ម្នាក់
- ឡានមួយគ្រឿងបានបាត់ទៀតហើយនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ
- ២៧ឧសភាប្រកាសសាលក្រមរឿងក្ដីកូនប្រុសលោកឧកញ៉ាឌួងងៀប
- ទុស្សេខ្សែភ្លើងរោងចក្រវីងស្តារកម្មកររត់ជាន់គ្នារបួសធ្ងន់និងស្រាលប្រមាណ២០នាក់













































