kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អត្ថាធិប្បាយ​៖​ដើម្បី​ជោគជ័យ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​

​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​នូវ​សេចក្ដីថ្លែងការណ៍​មួយ ​ដែល​និយាយ​អំពី​វិធានការ​មួយ​ចំនួន ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ រាជរដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ​ការ​ទាមទា​តវ៉ា​នានា​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​បាន​ឆាប់រហ័ស និង​សម​ ស្រប​ទៅ​តាម​ច្បាប់​ ព្រមទាំង​ដើម្បី​រក្សា​រួមគ្នា​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ផង​ដែរ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ដែលមាន ៣ ចំណុច​បាន​និយាយថា ១-​ប្រជាពលរដ្ឋ​ដែល​ទាមទារ​សិទ្ធិ កាន់កាប់​ដីធ្លី ដោយសារ​ដីធ្លី​របស់​ង​ប្អូន​ដែល​កំពុង​កាន់កាប់​ស្របច្បាប់​ពិតប្រាកដ ត្រូវបាន​រំលោភ​ឬ​ប្រ ជា​ពលរដ្ឋ​ដែល​ពុំមាន​ដីធ្លី​សម្រាប់​បង្កបង្កើនផល និង​សង់​លំនៅដ្ឋាន​សូម​បងប្អូន​ធ្វើ​ពាក្យបណ្តឹង ឬ ពាក្យស្នើសុំ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល ឬ​អាច​ធ្វើ​ការ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​ស្រប ទៅតាម​ច្បាប់​ជាមួយយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល ដើម្បី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​ដោះ ស្រាយ​ជូន​ស្របទៅតាម​នីតិ​ជា​ធរមាន ។ ក្នុងការ​ដោះស្រាយ​បែងចែក​ដីធ្លី​ឬ​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​ដី​ ធ្លី​ជូន​ប្រជាពលរដ្ឋ ​មិន​មាន​មជ្ឈដ្ឋាន​ណាមួយ​អាច​ធ្វើការ​ដោះស្រាយ​បាន​ក្រៅពី​អាជ្ញាធរ​រដ្ឋ​បាន ឡើយ​។​២-​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កលក្ខណៈ​សម្បត្តិ​គ្រប់បែប យ៉ាង​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុងការ​បញ្ចេញមតិ និង​ទាមទារ​តវ៉ា​នានា​ដោយ សន្តិវិធី ហើយ​ត្រូវ​រួសរាន់​ទទួល​ដោះស្រាយ​សំណូមពរ​ឬ​ការ​ទាមទារ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង ​ក្របខណ្ឌ តួនាទី សមត្ថកិច្ច​រៀងៗ​ខ្លួន​។​រាជរដ្ឋាភិបាល​សូម​ស្វាគមន៍​ចំពោះ​អ្នកពាក់ព័ន្ធ​នានា ក្នុងការ ចូលរួម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជុំវិញ​បញ្ហាដីធ្លី របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ក្នុងសង្គម ដើម្បី​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព លើ​មូលដ្ឋាន​នៃ​ការគោរព​ច្បាប់ និង​ការ​រួមគ្នា​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សង្គម និង ៣-​រាល់​ការ​ទាមទារ​តវ៉ា​នានា ត្រូវ​រួមគ្នា​គោរព​ច្បាប់ និង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ព្រមទាំង​ត្រូវខិតខំ​ចៀសវាង​ឲ្យ​បាន​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព​ផងដែរ​។​

​ ​ការចេញ​នូវ​សេចក្ដីថ្លែងការណ៍​ស្តីពី​បញ្ហា​ដីធ្លី​នេះ របស់​រាជរដ្ឋាភិបាល ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ជាក់ស្តែង​មួយចំនួន​របស់​សង្គម​កម្ពុជា កាលពីពេល​កន្លងមក ក៏ដូចជា​នៅក្នុង ពេលបច្ចុប្បន្ន​នេះ​ផងដែរ​។​នៅក្នុង​ទិដ្ឋភាព​ជាក់ស្តែង ប្រជាពលរដ្ឋ​ដែលមាន​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់ របស់​ខ្លួន​ត្រូវបាន​រំលោភ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ដីធ្លី​តែងតែ​ធ្វើ​ពាក្យ​បណ្តឹង ឬ​ដាក់​លិខិត ​ស្នើសុំ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល ឬ​ធ្វើការ​ប្រមូល​ផ្តុំ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ​មាន​តំបន់​ខ្លះ​បាន​កើត​មានការ​ទាមទារ​តវ៉ា​មួយចំនួន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ប្រមូល​ផ្តុំ​បិទផ្លូវ​ជាតិ​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ​អស់​ជាច្រើន​ម៉ោង​ ហើយ​ការទាមទា​តវ៉ា​ខ្លះទៀត​ក៏បាន​ប្រែ​ក្លា​យេ​ជា​អំពើ​ហិង្សា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជា ពលរដ្ឋ និង​កងកម្លាំង​មាន​សមត្ថកិច្ច​​មួយចំនួន​ថែមទៀត​ផង​។​ទ​ន្ទឹម​នេះ មានការ​ទាមទារ​ខ្លះ​ត្រូវបាន មជ្ឈដ្ឋាន​មួយចំនួន​បំផុសបំផុល​ប្រជាពលរដ្ឋ ដោយ​តាំងខ្លួន​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជ រដ្ឋាភិបាល ធ្វើការ​សន្យា​ជួយ​ប្រជាពលរដ្ឋ ​អំពី​ការបែងចែក​ដីធ្លី ឬ​ធ្វើការ​ចាត់តាំង​អំពី​ការបែងចែក​ដីធ្លី ដែល​កំពុង​មាន​ការទា​ម​រទា​តវ៉ា ជាហេតុ​ធ្វើ​ឲ្យ​ការដោះស្រាយ​ការទាមទារ​តវ៉ា​នោះ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​ថែមទៀត​។​

​ ​ជា​ពិតណាស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៃ​រាជរដ្ឋាភិបាល បាន និង​កំពុង​ខិតខំ យកចិត្តទុកដាក់​យ៉ាងសកម្ម​ក្នុងការ​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​ការទាមទា​តវ៉ារ​បស់បង​ប្អូន​ប្រជា​ពល រដ្ឋ​ឪ្យ​បាន​សមស្រប​បំផុត​ស្របទៅតាម​នីតិវិធី ហើយ​ជានិច្ចកាល​រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​ក្នុងការ ការពារ​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ និង​ការទាមទា​តវ៉ា​ដោយ​សន្តិវិធី ស្របទៅតាម​ច្បាប់​។​

​ រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ​នានា​នឹងចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការដោះស្រាយ​ការទាមទារ​តវ៉ា​នានា​របស់​ ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។​

​ ពិត​ហើយ ដើម្បី​ឲ្យ​សេចក្ដីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​សម្រេច​ជោគជ័យ​ទៅបាន​លុះត្រា តែមាន​ការចូលរួម​ជា​សំខាន់​ពី​សំណាក់​ប្រជាពលរដ្ឋ ​បើទោះបីជា​បងប្អូន​មាន​ដីធ្លី​ស្របច្បាប់​ពិត​ប្រាកដ ត្រូវបាន​រំលោភ ឬ​ប្រជាពលរដ្ឋ​ដែល​ពុំមាន​ដីធ្លី​សម្រាប់​បង្កបង្កើនផល និង​សង់​លំនៅដ្ឋាន​ក្តី សូម​បង ប្អូន​ធ្វើ​ពាក្យបណ្តឹង ឬ​ពាក្យ​ស្នើសុំ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល ឬ​អាចធ្វើ​ការទាមទារ តវ៉ា ដោយ​សន្តិវិធី​ស្របទៅតាម​ច្បាប់​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល ដើម្បី​អាជ្ញាធរ ​មាន​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​ជូន​ស្រប​ទៅតាម​នីតិ​ជា​ធរមាន​។​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​យល់​ឲ្យ​បាន​ច្បាស់​ថា គឺមាន​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​អាចជួយ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​បាន​ត្រូវ​បាន ​ហើយ​សូមកុំ​ជឿ​តាម​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ដោយ​តាំងខ្លួន​«​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​»​ធ្វើការ​សន្យា​ជួយ​ប្រជាពលរដ្ឋ​អំពី​ការបែងចែក​ដីធ្លី ឬ​ធ្វើការ​ចាត់តាំង​អំពី​ការបែងចែក​ដីធ្លី ដែល​កំពុង​មាន​ការទា​ម​ទារ​តវ៉ា ព្រោះថា វា​គ្រាន់តែ​ជា​ការ​បោល​ប្រាស់​ភូត​កុហក​ ដើម្បី​បំពុល​សភាពការណ៍​ធ្វើ​ឲ្យ​ស្រអាប់​ដល់​កិត្តិយស​រាជ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ឡើងៗ​តែប៉ុណ្ណោះ​៕

​ស្នាយ​ពល​

 

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ ២​ក្ឌាំង​របស់​កឹម សុខា​ផ្ងារជើង​បក្ស​សង្គ្រោះ​ជាតិ


ដោយ : លី ទួង

ក្រោយពី​លោក កឹម សុខា បំផ្ទុះ​គ្រាប់បែក​២​ក្ឌាំង​នៅ​ចំ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅជា​វង្វេងវង្វាន់ មិន​ដឹង​ថា​អ្វី​ជា​យុទ្ធសាស្ត្រ អ្វី​ជា​យុទ្ធវិធី​ហើយ​ទៅ​ថ្ងៃ​មុខ​ត្រូវធ្វើ​អ្វី​ទៀត​។ គ្រាប់បែក​ដែល​ផ្ទុះឡើង​ពីរ​ក្ឌាំង​នោះ​គឺ​ទី​១ បញ្ហា​ទួល​ស្លែង និង​ទី​២ រឿងស្រី​កំណាន់ចិត្ត។ គួរ​ឲ្យ​កោតសរសើរ​លោក​កឹម សុខា ព្រោះថា គាត់​លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សន្លប់​ឈរ​ទាំងអស់គ្នា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ យី​អ៊ុន​ដាក់​អារក្ស​ជាន់​

ដោយ​: ​លី ​ទួង​

មនុស្ស​យើង​គ្រប់ៗ​រូប​សុទ្ធ​តែ​មាន​យីអ៊ុន​រៀងៗ​ខ្លួន​។ យីអ៊ុន​មនុស្ស​មិន​ទៀត​ទេ​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ ទាប​ទាល់​តែ​មែនទែន ​ហើយ​មាន​ពេល​ខ្លះ​ឡើង​ខ្ពស់​ស្ទើរ​ហៅ​មិន​ឭ​។ ​យី​អ៊ុន​មនុស្ស​ក៏​មិន​មែន​ចេះតែ​​ឡើង​រហូត​ពេញ​មួយ​ជីវិត​នោះ​ដែរ ​ប៉ុន្តែ​ក៏​មិនមែន​ធ្លាក់​រហូត​ទាល់តែ​អស់​ជីវិត​នោះ​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សនៈ​វិភាគ ៖ តើ​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃ​ខ្លួន​របស់​មេ​បក្ស​នយោបាយ​ប្រឆាំង​​​១​រូប គឺ​លោក កឹម សុខា បច្ចុប្បន្ន​នេះ​បាន​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃ​ការ​គាំទ្រ​របស់​​ប្រជាជន​​កម្ពុជា​ នេះ​បើ​ពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ជីវិត​នយោបាយ​របស់​មេ​បក្សស្តី​ទី​រូប​នេះ​​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​​​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ អត្ថាធិប្បាយ​៖​ដើម្បី​ជោគជ័យ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​
kpt_ads_left