Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

លោក ស៊ូថេប ធឿកស៊ុបាន់ ចង់​ឲ្យ​លោក អាប់ភីស៊ីត វេចាជីវ៉ា ឡើង​រាំ​បន្ត​ទៀត​ក្រោយ​ចាញ់​ឆ្នោត​បាក់​មុខ

ខាង​ក្រោម​នេះ គឺជា​ទស្សនមតិ​របស់ Voranai Vinajaka ចុះក្នុង Bangkok Post ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១១ ក្រោម​ចំណង​ជើង​ថា​«ពួក​អាមាត្យ​ទទួល​មេរៀន​នៃ​ការ​ពិត​ឥត​អាសូរ​អំពី​នយោបាយ"

…"នៅ​ពេល​បញ្ចប់​អំពើហិង្សាពីឆ្នាំទៅ រដ្ឋាភិបាលគណបក្ស Democrat មានក្នុងដៃ ការ​ចោទប្រកាន់ពួកអាវក្រហមថា បានធ្វើអំពើភេរវកម្ម ព្រមជាមួយនិងខ្សែវីដេអូនៃការដុតបំផ្លាញ​ក្នុងក្រុងបាងកក ហើយនិងអគាររដ្ឋាភិបាលនៅតាមខេត្តមួយចំនួន ។ ពួកអាវក្រហមខ្លះជាប់​គុក ខ្លះទៀតរត់ពួនលាក់ខ្លួន ដោយឡែកគណបក្សភឿថៃ (Pheu Thai) ត្រូវធ្លាក់ទៅក្នុងភាព​អន់ខ្សោយយ៉ាងខ្លាំង ។

ម៉ាស៊ីននយោបាយប្រាជ្ញាឈ្លាសវៃមួយ គប្បីវាយកម្ចាត់ពួកអ្នកប្រឆាំងឲ្យធ្លាក់ចូលទៅ​ក្នុងនរកនយោបាយ ។ អ្នកនយោបាយ Democrat មិនបានបង្កើនទុននយោបាយរបស់ខ្លួនទេ ។ ពួកគេគ្មានបានធ្វើអ្វីសោះ ។ ពួកគេអាចបង្កឲ្យមានការបោះឆ្នោតសាកលក្នុងខែ វិច្ឆិកា ឆ្នាំ ២០១០ ។ ក៏ប៉ុន្តែ ទោះខុសក្តី ត្រូវក្តី ប្រហែលជាពួកគេជឿថា គេមិនអាចឈ្នះឆ្នោតនៅពេល​នោះ​ ។

មូលហេតុមួយទៀត គឺដោយសារគណបក្សជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាធិបតេយ្យ​នៅក្នុងរដ្ឋាភិបាល កំពុងតែវិលវល់ ចែកអំណាច និងផលប្រយោជន៍គ្នាស៊ី ។ តើនរណាមួយ​ចង់ដកឃ្លាពីការត្របាក់នំយ៉ាងឃ្មមៗបែបនេះ ។

ត្រឹមតែរំលឹកឡើងវិញ អំពីស្ថានភាពគណបក្សនយោបាយបីខែមុនប៉ុណ្ណោះបានហើយ ។ គណបក្ស Pheu Thai ច្របូកច្របល់អត់ដឹងក្បាល អត់ដឹងកន្ទុយ ។ គណបក្សគ្មានបេក្ខជន​នាយករដ្ឋមន្រ្តីដែលអាចទទួលយកបាន ។ ក្រុមបក្សពួកក្នុងគណបក្សមានទំនាស់ជាមួយគ្នា ធ្វើឲ្យគណបក្សរាំងស្ទះ ។ ពាក្យចចាមអារាមនៃការរត់ចោលជួរមានយ៉ាងច្រើន ។ គេហាក់ដូច​ជាមើលឃើញថា គណបក្ស Democrat មិនបាច់កម្រើកចង្អុលដៃទេ ។ មែនពួកគេឥតបានធ្វើ​អ្វី​ទាល់តែសោះ ។​

ឥឡូវនេះ ការពិតនៃថ្ងៃ អាទិត្យ គឺថ្ងៃទី ០៣ ខែ កក្កដា នៅពេលដែលគណបក្ស Pheu Thai ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី មានន័យយ៉ាងសង្ខេបថា ក្រោយពីបានបង្រ្កាបការបះបោរ ពួក​អ្នកគណបក្សប្រជាធិបតេយ្យគ្មានបានធ្វើអ្វីសោះ ហើយពួកគេគ្មានបានទទួលផល ចំណេញអ្វី​សោះ -​ ​ហើយវិធានការណ៍​ឃោសនាបោះឆ្នោតរហ័សរហន់ វាទៅជាជ្រុលពេល ទៅហើយ ។»

ខ្ញុំសុំសំដែងនូវអំណរគុណដល់ Voranai Vanijaka ចំពោះបទវិភាគដ៏ភ្លឺស្វាងនេះ ។

ពិតទៅ បទវិភាគនេះ ក៏បានចង្អុលឲ្យឃើញថា លោក អាប់ភីស៊ីត ពុំមានចិត្តមុតដូចអ្នក​គណបក្សប្រជាធិបតេយ្យថៃជំនាន់មុនៗទេ ។ លោក អាប់ភីស៊ីត មើលឃើញព្រឹត្តិការណ៍ឈឺ​ចាប់ខ្លោចផ្សា "ខែ មីនា - មេសា - ឧសភា ឆ្នាំ ២០១០" នៅបាងកក និងប្រទេសថៃទាំងមូលថា​ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ជីវិតនយោបាយនៅថៃអាក្រក់ជួជាតិណាស់ ។ លោក អាប់ភីស៊ីត បានស្មឹងស្មាតពិចារណាគាស់កកាយជម្រៅចិត្តរបស់គាត់ ហើយក៏ចាប់ផ្តើមសួរសំណួរយ៉ាង​ពិបាកឆ្លើយជាទីបំផុតថា ៖ ចុះបើអាត្មាអញគ្មានដំបូលបន្ទាយទាហានជ្រកនោះ តើអាត្មាអញ​នឹងទៅជាយ៉ាងណា តើសំពាយបញ្ញាវន្តភាពដែលអាត្មាអញ បានខំកសាងស្ថាបនាទុកក្នុងខ្លួន​នឹងទៅជាយ៉ាងណា? ។

មែនហើយ ជីវិតនយោបាយថៃសំរាប់បញ្ញាវន្តដែលមានការសិក្សាអប់រំនៅអុកស៊្វដ (Oxford) ប្រទេសអង់គ្លេស ក៏ប៉ុន្តែដែលគ្មានសំពាយអប់រំហ្វឹកហ្វឺនជាយោធាថៃ ហើយដែល​គ្មានមិត្តភក្តិ ហើយនិងស្លាបកាងពីយោធាថៃ គឺជាជីវិតអាក្រក់ជួជាតិខ្លាំងណាស់ ។ ទាំងនេះ ក៏​អាចជាមូលហេតុដ៏សំខាន់ដែលនាំបណ្តាលឲ្យលោក អាប់ភីស៊ីត មិនបានទាញយកព្រឹត្តិ​ការណ៍ ២០១០ ជាទុននយោបាយ ហើយក៏មិនបានធ្វើអ្វីសោះ ដើម្បីវាយរំលំពួកអ្នកប្រឆាំង​ឲ្យហ្មត់រលីង ។

មានការវាយតម្លៃយ៉ាងទូលំទូលាយពីអ្នកសង្កេតការណ៍នយោបាយថៃថា លោក អាប់​ភីស៊ីត វេចាជីវ៉ា ហាក់ដូចជាមិនមានការរំភើបសប្បាយរីករាយទាល់តែសោះនៅក្នុងអំឡុងនៃ​ការឃោសនាបោះឆ្នោត ហើយជាពិសេសនៅពេលណាដែលលោកចេញក្រៅវិមានរដ្ឋាភិបាល​និងចេញក្រៅពីបន្ទាយទាហាន ។ ការពិតដែលពុះកញ្ច្រោលបោកបាចក្នុងចិត្តរបស់លោក អាប់ភីស៊ីត យ៉ាងខ្លាំងនោះ គឺដោយសារគាត់បានយល់ឃើញយ៉ាងច្បាស់ថា ធ្វើជានាយករដ្ឋ​មន្រ្តីនៃរដ្ឋាភិបាលថៃ គឺបានត្រឹមតែគ្រប់គ្រងកិច្ចការផ្ទៃក្នុងដោយមិនបានទាំងធ្វើការសម្រេច​ចិត្តខ្លួនឯងផង ហើយសេចក្តីសម្រេចចិត្តទាំងឡាយ មិនដឹងទាំងចេញមកពីទីណាផងទេ ។

ចុះចំពោះជនទី ០២ ដ៏មានអំណាច គឺលោក ស៊ូថេប ធឿកស៊ុបាន់ វិញ តើយ៉ាងដូច​ម្តេចទៅ? លោក ស៊ូថេប គឺជា "កញ្ជ្រោងជើងចាស់" នៃគណបក្ស Democrat សៀម ។ គាត់ "ប្រើប្រាស់" លោក អាប់ភីស៊ីត ដើម្បីបំរើផលប្រយោជន៍របស់គាត់ (ផលប្រយោជន៍មួយនៅ​ក្នុងនោះគឺ រៀបចំការចូលនិវត្តន៍របស់គាត់ឲ្យបានបវរភ្លឺថ្លា ហើយពោរពេញដោយឥទ្ធិពល និង​អំណាច​ផង) ដោយទាញខ្សែញាក់លោក អាប់ភីស៊ីត ដូចអាយ៉ងពីខាងក្រោយវាំងនន ។

មិនតិចជាងមួយឆ្នាំតែបន្តិចបន្តួចប៉ុណ្ណោះទេ លោក អាប់ភីស៊ីត ប្រាកដជាបានស្តាប់​អ្នក​ចំរៀង​អង់គ្លេស គឺអ្នកស្រី Lennox ច្រើនរយដង ហើយក៏ប្រាកដជាគិតថា លោកចង់ឲ្យខ្លួន​លោក "ប្រើប្រាស់" ដោយលោក ស៊ូថេប ឬលោក ស៊ូថេប ចង់ "ប្រើប្រាស់" គាត់ ឬក៏លោក ស៊ូថេប បានដឹងថា លោក អាប់ភីស៊ីត ចង់ឲ្យលោក ស៊ូថេប "ប្រើប្រាស់" លោក ។

កាសែត The Nation ចុះថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១០ ដាក់ចំណងជើងថា "គណ បក្ស Democrat នឹងបោះឆ្នោតរើសអ្នកដឹកនាំគណបក្សនៅពាក់កណ្តាលខែ សីហា ខាងមុខ" បានរាយការណ៍​ថា លោក ស៊ូថេប បានដាក់មងយ៉ាងវែង ដើម្បីចាប់យកលោក អាប់ភីស៊ីត មក "ប្រើប្រាស់" ជាបន្តទៅទៀត ដោយលោក ស៊ូថេប បាននិយាយថា ៖ "លោក នឹងគាំទ្រ លោក អាប់​ភីស៊ីត វេចាជីវ៉ា ឲ្យធ្វើជាមេគណបក្ស Democrat ទោះបីបើចាញ់ឆ្នោតគណបក្ស Pheu Thai ក៏​ដោយ ។ បច្ចុប្បន្ននេះ លោក អាប់ភីស៊ីត វេចាជីវ៉ា សមឥតខ្ចោះនឹងដឹកនាំគណ បក្សបន្តទៅ​ទៀត ។" លោក ស៊ូថេប ក៏មិនបានភ្លេចនឹងធ្វើកលល្បិចលាក់កំបាំងអំពីបំណងពិត ប្រាកដ​របស់លោក ដោយបន្ថែមថា ៖ "លោក មិនព្រមទទួលយកមុខនាទីជាអគ្គលេខាធិការ​គណបក្សទេ ទោះបីសមាជិកគណបក្សបោះឆ្នោតឲ្យក៏ដោយ ។" ខ្ញុំអាចសួរទៅលោក ស៊ូថេប វិញថា "សំណងទៅវិញទៅមក - Quid Pro Quo" មានន័យយ៉ាងណាទៅវិញ? លោក ស៊ូថេប "អេះខ្នងឲ្យលោក អាប់ភីស៊ីត" បើអញ្ចឹងលោក អាប់ភីស៊ីត នឹងអេះខ្នងលោក ស៊ូថេប វិញ តើអញ្ចឹងមែន ឬមិនមែន? ។ ខ្ញុំពិបាកនិយាយថា វានឹងទៅជាយ៉ាងណាណាស់ ក៏ប៉ុន្តែខ្ញុំ​ក៏នឹងមិនធានាថា រន្ទះបាញ់មិនមែនមិនអាចបាញ់ ០២ ដង ទៅលើកន្លែងដដែលនោះឡើយ ។ បើអញ្ចឹងមែន ខ្ញុំមិនហ៊ានទាយទុកពីមុនទេថា តើលោក អាប់ភីស៊ីត វេចាជីវ៉ា ហើយនឹងលោក ស៊ូថេប នឹងធ្វើជាគូរាំជាមួយគ្នាឬទេ? តើនរណានឹងដឹងបាន? ។

Varanai Vanijka បានឲ្យដឹងថា៖ "នេះគឺជាទិដ្ឋភាពនៃប្រទេសថៃបច្ចុប្បន្ន ។​ ដូច្នេះគេ​គប្បីចងចាំថា យើង (គឺថៃ) កំពុងតែរស់​នៅក្នុងមជ្ឈដ្ឋានដែលមានលទ្ធភាពអាចធ្វើអ្វីក៏បាន ដោយគ្មានព្រំដែនកំណត់ ។ ចំណែកឯ​តថភាព ហើយនឹងវិចារណញ្ញាណអាចនឹងត្រូវបានគេ​គ្រវែង​ចោលតាមបង្អូចយ៉ាងងាយ ។"

 

ប៉ែន ងឿន

សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១១

 

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ លោក ស៊ូថេប ធឿកស៊ុបាន់ ចង់​ឲ្យ​លោក អាប់ភីស៊ីត វេចាជីវ៉ា ឡើង​រាំ​បន្ត​ទៀត​ក្រោយ​ចាញ់​ឆ្នោត​បាក់​មុខ