kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំពូក​ទី៣ ដែល​និយាយ​អំពី​សិទ្ធិ​និង​ករណីយកិច្ច របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ ឲ្យ​គេ​បោះឆ្នោត ប្រជាពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ ហើយ​ចាប់ពី​អាយុ​១៨​ឆ្នាំ​មាន​សិទ្ធិ​បោះឆ្នោត​និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ក្នុង​អាយុ​យ៉ាងតិច ២៥​ឆ្នាំ។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​ត្រូវ​បាន​បុគ្គល​មានអំណាច ក្រុម​ឬ​បក្ស​នយោបាយ​ណាមួយ​ទៅ​បង្ខិតបង្ខំ​ដើម្បី​ឲ្យ​គេ​ចូលរួម​បម្រើ ក្រុម​ឬ​បក្ស​របស់​ខ្លួន​​នោះ​ឡើយ គឺ​វា​អាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប។

យោង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ដូច​បាន​លើក​ឡើង ត្រួស​ៗ​ខាង​លើនេះ គឺជា​ការ​លើក​ឡើង​ដើម្បី​ពន្យល់​ណែនាំ​ដល់​ក្រុម​អគតិ​ល្ងឹតល្ងង់​​មួយ​ចំនួន​ដែល​ធ្វើ​នយោបាយ​ប្រុង​ឈាន​ទៅ​រក​ការ​រលំរលាយ។ ដូច្នេះ​ហើយ​ក្រុម​នេះ​តែងតែ​រក​លេស​លើកឡើង ក្នុង​គោលបំណង​ប្រមាថ​មាក់ងាយ​សិទ្ធិ​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា ដោយ​គេ​ចោទ​ប្រកាន់ថា ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទើបបាន​គេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង គគ្រឹកគគ្រេង រហូតមកដល់​សព្វថ្ងៃ​នេះ ហើយ​គណបក្ស​នយោបាយ​និង​ស្ថាប័នរដ្ឋ​មិន​មាន​ការ​ជាប់ ពាក់ព័ន្ធ​គ្នា​នោះ​ទេ ស្ថាប័នរដ្ឋ គឺជា​ស្ថាប័ន​ឯករាជ្យ និង​​អព្យាក្រឹត្យ។ ដូច្នេះ នៅ​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា អ្វីៗ​សុទ្ធ​តែ​បាន​អនុវត្ត​ទៅតាម​ការកំណត់​នៃ​ច្បាប់​ដែល​បាន​ចែង​​ឡើង។ ជាក់ស្ដែង​ច្បាប់​ស្ដីពី គណបក្ស​នយោបាយ​នៅ​ក្នុង​មាត្រា​ទី១៥ ក៏បាន​ចែងថា«ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស គណបក្ស​នយោបាយ​ណាមួយ ដែល​មាន​គោលនយោបាយ​ល្អ​ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​របស់​ប្រជា ពលរដ្ឋ គឺ​គណបក្ស​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ច្រើន។ ដោយឡែក​បុព្វ​ជិត មន្ត្រី​តុលាការ កង​យោធពល​ខេមរភូមិន្ទ​និង​កងកម្លាំង​នគរបាល​ជាតិ​ក៏​អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​បាន​ដែរ ប៉ុន្តែ​មិន​ធ្វើ​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

 

នៅ​ពេល​ថ្មីៗ​នេះ​អ្នកនយោបាយ​មួយ​ចំនួន​ដែល​កំពុងតែ​ដឹកនាំ​បក្ស​របស់​ខ្លួន​​ឈាន​ទៅ​រក ដាំ​ក្បាល​ចុះ​នោះ កំពុងតែ​រិះរក​ល្បិចកល​មួយ​ចំនួន ​ដើម្បី​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ផ្ទុយទៅវិញ គណបក្ស​មួយ​ចំនួន​ដែល​មេដឹកនាំ​ខ្លួនឯង​អនុវត្ត​នយោបាយ​វង្វេងទិស​ធ្វើ​ឲ្យ​អស់​ជំនឿ​ទុកចិត្ត​ពី សមាជិក​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដូច្នេះ​សមាជិក​ទាំង​នោះ​គេ​ត្រូវតែ​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ស្វែងរក គណបក្ស​ណា​ដែល​គេ​ជឿ​ទុក​ចិត្ត និង​អាច​បម្រើ​ផលប្រយោជន៍​ជូន​គេ​បាន។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទើប​គេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ទៅៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​ការ​គាំទ្រ​ទាំង​សកម្មភាព​នយោបាយ​និង​សម្លេង​ឆ្នោត​​កើន​ឡើង​ជា​លំដាប់​ពី​មួយ​អាណត្តិ​ទៅ មួយ​អាណត្តិ។

យើង​ក្រឡេក​មើល​ទៅ​គណបក្សប្រឆាំង ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​បាត់​ជំនឿ​ទុកចិត្ត​ពី ប្រជាពលរដ្ឋ ពិសេស​សមាជិក​របស់​ខ្លួន ដែល​ជា​ជំហាន​ឈាន​ទៅ​រក​​ភាព​បរាជ័យ ដោយ​ប្រជាជន មិន​គាំទ្រ។ ដូចដែល​បណ្ដាញ​សារ​ព័ត៌មាន​​គ្រប់​ប្រភេទ​ធ្លាប់​បាន​ចុះផ្សាយ​ជា​ញឹកញាប់ បង្ហាញ​ឲ្យ​ឃើញ​ថា សមាជិក​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ពិសេស​គណបក្សប្រឆាំង​បាន​ដើរ​ចេញពី គណបក្ស​របស់​ខ្លួន ហើយ​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​មាគ៌ា​ដឹកនាំ​ត្រឹមត្រូវ​ឈាន​ទៅ​រក​​ការ​អភិវឌ្ឍ និង​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅ​គ្រប់​ទីកន្លែង ក្នុង ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ ការ​នឹកគិត​របស់​ក្រុម​ប្រឆាំង​ដើម្បី​វាយប្រហារ​មក​លើ​គណបក្ស ប្រជាជន​កម្ពុជា​ថា បាន​បង្ខំ​ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ឲ្យ​គាំទ្រ​គណបក្ស​ខ្លួន​នោះ គឺជា​សំដី​ដ៏​អស់ សង្ឃឹម​របស់​មេដឹកនាំ​ក្រុម​ទាំងនោះ ដែល​ប្រឈមមុខ​ទៅ​នឹង​ការ​រលំរលាយ​គណបក្ស​ដ៏​គ្មាន​ប្រជា ប្រិយភាព និង​គ្មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន​កម្ពុជា៕

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ ៖ ២​ក្ឌាំង​របស់​កឹម សុខា​ផ្ងារជើង​បក្ស​សង្គ្រោះ​ជាតិ


ដោយ : លី ទួង

ក្រោយពី​លោក កឹម សុខា បំផ្ទុះ​គ្រាប់បែក​២​ក្ឌាំង​នៅ​ចំ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅជា​វង្វេងវង្វាន់ មិន​ដឹង​ថា​អ្វី​ជា​យុទ្ធសាស្ត្រ អ្វី​ជា​យុទ្ធវិធី​ហើយ​ទៅ​ថ្ងៃ​មុខ​ត្រូវធ្វើ​អ្វី​ទៀត​។ គ្រាប់បែក​ដែល​ផ្ទុះឡើង​ពីរ​ក្ឌាំង​នោះ​គឺ​ទី​១ បញ្ហា​ទួល​ស្លែង និង​ទី​២ រឿងស្រី​កំណាន់ចិត្ត។ គួរ​ឲ្យ​កោតសរសើរ​លោក​កឹម សុខា ព្រោះថា គាត់​លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សន្លប់​ឈរ​ទាំងអស់គ្នា។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ យី​អ៊ុន​ដាក់​អារក្ស​ជាន់​

ដោយ​: ​លី ​ទួង​

មនុស្ស​យើង​គ្រប់ៗ​រូប​សុទ្ធ​តែ​មាន​យីអ៊ុន​រៀងៗ​ខ្លួន​។ យីអ៊ុន​មនុស្ស​មិន​ទៀត​ទេ​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ ទាប​ទាល់​តែ​មែនទែន ​ហើយ​មាន​ពេល​ខ្លះ​ឡើង​ខ្ពស់​ស្ទើរ​ហៅ​មិន​ឭ​។ ​យី​អ៊ុន​មនុស្ស​ក៏​មិន​មែន​ចេះតែ​​ឡើង​រហូត​ពេញ​មួយ​ជីវិត​នោះ​ដែរ ​ប៉ុន្តែ​ក៏​មិនមែន​ធ្លាក់​រហូត​ទាល់តែ​អស់​ជីវិត​នោះ​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សនៈ​វិភាគ ៖ តើ​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃ​ខ្លួន​របស់​មេ​បក្ស​នយោបាយ​ប្រឆាំង​​​១​រូប គឺ​លោក កឹម សុខា បច្ចុប្បន្ន​នេះ​បាន​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃ​ការ​គាំទ្រ​របស់​​ប្រជាជន​​កម្ពុជា​ នេះ​បើ​ពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ជីវិត​នយោបាយ​របស់​មេ​បក្សស្តី​ទី​រូប​នេះ​​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​​​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ
kpt_ads_left