ភ្នំពេញ ៖ ដោយបានគិតគូរអស់មួយរយៈពេលកន្លងមក ឥឡូវនេះបើផ្អែកតាមប្រភពព័ត៌មានពីមជ្ឈដ្ឋានតារាសិល្បះមួយចំនួនបានទម្លាយឲ្យដឹងថា តារាសិល្បះចម្រៀងចំណូលថ្មីល្បីលឿនរបស់ផលិតកម្មសាន់ដេរកញ្ញាអ៊ីវ៉ាបានសម្រេចចិត្តយល់ព្រមចូលរោងការជាមួយអ្នកជំនួញធំម្នាក់ដែលបានព្យាយាមតាមសុំស្នេហ៍នាងយ៉ាងប្រកិតតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ។






































