Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

Kissenger​ជា​ឧបករណ៍​ថើប​ពី​ចំងាយ​

P03-d-fullលោក ​Hooman​ Samani​ ជា​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ច្នៃប្រឌិត​ដ៏​ឆ្លាត​វៃ​មួយ​រូប​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ផលិត​ឧបករណ៍​បញ្ជូន​ការ​ថើប​ពី​ចំងាយ​ដែល​អាច​ផ្ទេរ ​និង​ផ្ញើ​ការ​ថើប​ពី​ចំងាយ​ដល់​ដៃគូ​បាន។ ឧបករណ៍​ថើប​នេះ​ហៅ​ថា​ Kissenger។​

លោក Hooman Samani បាន​រៀបរាប់ថា “ប្រហែលជា​មួយឆ្នាំ​ហើយ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ស្តីអំពី​សិស្សសាលា​ជប៉ុន​ម្នាក់​ដែល​បានធ្វើការ​ពិសោធន៍​ដើម្បី​ស្វែងរក​វិធី​ដែលមាន​លទ្ធភាព​ផ្ញើ​នូវ​ការ​ថើប​ពី​ចំងាយ។ ម៉ាស៊ីន​ពិសោធន៍​របស់គាត់​មើលទៅ​អាក្រក់​ខ្លាំងណាស់ ហើយ​ខ្ញុំ​បាន​គិតក្នុងចិត្ត​ជានិច្ច​ពី​ទ្រឹស្តី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ប៉ុន្តែ​ទ្រឹស្តី​នេះ​នឹង​មិនអាច​ក្លាយជា​ការផលិត​បានទេ។

 

ឧ​បរ​កណ៍ Kissenger របស់លោក​មើលទៅ​ដូចជា​ជំនួញ​មួយ​ដ៏​អស្ចារ្យ ហើយ​អាច​នឹងមាន​ភាពល្បីល្បាញ​ខ្លាំង ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​ដែល​ចូលចិត្ត​ស្វែងរក​បច្ចេកវិទ្យា​ដ៏​ឆ្គួ​ត​លីលា​ដែលមាន​ប្រជាប្រិយភាព។

ឧបករណ៍​ផ្ញើ​ការ​ថើប​ពី​ចំងាយ​របស់គាត់​ថ្មី​នេះ​គឺមាន​រូបរាង​មូល​ទន់​ដូច​បាល់ ហើយ​មាន​ទំហំ​តូច ព្រមទាំង​មាន​បបូរមាត់​សិប្បនិម្មិត​ពីរ​ដែលមាន​ថាមពល​វេទយិត។ ស្តាប់ទៅ​ដូចជា​ទំនង​ណាស់! សូម​រងចាំ​មើល​តើ​វា​ដំណើរ​យ៉ាងម៉េច​ទៅ!

តាម​ធម្មតា សម្រាប់​ការ​ថើប​ទាំងមូល​នេះ​មាន​មុខងារ​ពីរ​ប្រតិបត្តិការ លោកអ្នក​ត្រូវការ​ឧបករណ៍​នេះ​ចំនួន​ពីរ។ នៅពេល​លោកអ្នក​ចង់​ថើ​ម​មនុស្ស​ជាទី​ស្រលាញ់​នោះ ជាដំបូង​ឡើយ លោកអ្នក​ត្រូវដាក់​ឧ​បរ​កណ៍​នេះ​នៅលើ​បបូរមាត់ ហើយ​បន្ទាប់មក​ធ្វើ​ឥរិយាបថ​ដ៏​ល្អ​លើ​បបូរមាត់​នោះ។ នៅ​ខ​ណះ​ពេល​ជាមួយគ្នានេះ ដៃគូ​របស់​អ្នក​នៅ​ទី​ឆ្ងាយ​ក៏​ធ្វើ​ដូចគ្នា​នៅ​ផ្នែក​មួយទៀត ហើយ​ឧបករណ៍ Kissenger ក៏​ផ្លាស់ប្តូរ​ចលនា​បបូរមាត់​របស់​អ្នកផ្តល់​គ្នា​ទៅវិញទៅមក ហើយ​ហាក់ដូច​ជាការ​ថើ​ម​ពិតប្រាកដ។

គាត់​និយាយថា “ខ្ញុំ​ដឹង ស្តាប់ទៅ​ហាក់ដូចជា​គ្មា​អារម្មណ៍​រ៉ូ​មេន​ទិ​កសោះ ប៉ុន្តែ​ខ្ញុំ​គិត​ថើប​ការ​ថើប​តុក្កតា​ប្លា​ស្ទិ​ក​ប្រសើរ​ជាង​អត់​ដែរ។ ចំណុច​មួយ​ដែល​ខ្ញុំ​ភ្លេច​បង្ហាញ​គឺថា គ្រប់​ពេលដែល​លោកអ្នក​ធ្វើ​សូម​លាប​ជាតិ​សំណើម​នៅលើ Kissenger ធ្វើ​ដូច្នេះ​នឹងធ្វើ​ឲ្យ​កើតមាន​សំឡេង​ច​ម្លែ​ង​យ៉ាងខ្លាំង ដូចជា​សំឡេង​សត្វ​ជ្រូក​ស្រែក​អីចឹង។ ឥឡូវ​ប្រសិនបើ​ការ​ថើប​ដោយ​ឧបករណ៍​នេះ​គ្មាន​អារម្មណ៍​រ៉ូ​មេន​ទិ​ក​ទេ សូម​សាក់ល្បង​សិន”៕

វេហា

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ Kissenger​ជា​ឧបករណ៍​ថើប​ពី​ចំងាយ​