ជារៀងរាល់ថ្ងៃទី១៤ ខែកុម្ភៈ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតជុំវិញពិភពលោកបានរៀបចំវត្ថុអនុស្សាវរីយ៍យ៉ាងពិសេសៗមានដូចជាស្ករសូកូឡា ផ្កា និងកាដូផ្សេងៗសម្រាប់ដោះដូរជាមួយមនុស្សជាទីស្រលាញ់។ អ្វីៗទាំងអស់នេះក្នុងនាមជា St. Valentine។
ប៉ុន្តែនរណាជាបុគ្គលដ៏អាថ៌កំបាំងនេះ ហើយតើប្រពៃណីនេះបានកើតចេញពីប្រភពណា? តាមការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃថ្ងៃឈប់សម្រាក(Holiday)ដ៏យូរលង់នេះគឺជាពិធីបុណ្យរ៉ូមពីបុរាណមួយដែលមានជាប់ទាក់ទិនដល់ប្រពៃណីនៃទឹកដីអង់គ្លេសវិចតោរីយ៉ាទៀតផង។
*ប្រវត្តិ St. Valentine
ប្រវត្តិនៃទិវានៃក្តីស្រលាញ់ និងជារឿងរ៉ាវរបស់បុគ្គលមួយរូបបានស្ថិតនៅក្នុងភាពដ៏អាថ៌កំបាំង។ យើងគ្រាន់តែដឹងថា ខែកុម្ភៈត្រូវបានរៀបចំពិធីដ៏អធិកអធមហាក់ដូចជាខែនៃភាពរ៉ូមែនទិកអីចឹងដែរ។ ទិវានៃក្តីស្រលាញ់ដូចដែលយើងទាំងអស់គ្នាបានដឹងនាពេលសព្វថ្ងៃនេះមានលាយបញ្ចូលគ្នាដោយប្រពៃណីពីរគឺប្រពៃណីសាសនាគ្រិស្ដ និងប្រពៃណីរ៉ូមបុរាណ។ ប៉ុន្តែតើរណាជា Saint Valentine ហើយគាត់បានជាប់ទាក់ទងនឹងពិធីពីបុរាណដោយរបៀបណា?
ព្រះវិហារកាតូលិកបានកត់សំគាល់ថា យ៉ាងហោចណាស់មានបុគ្គលឈ្មោះ Saintចំនួនផ្សេងៗគ្នាគឺ Valentine ឬValentinus ឬអ្វីៗទាំងអស់ជាអ្នកធ្វើទុក្ខកិរិយា។ បុគ្គលមួយរូបឈ្មោះValentine ជាបព្វជិតដែលបានបម្រើលោកកំឡុងសតវត្សទី៣នៅក្នុងទីក្រុងរ៉ូម។ ពេលរាជាធិរាជ Claudius ទី២បានសម្រេចចិត្តថា បុរសនៅកំលោះគួរចូលមប្រើកងទ័ពប្រសើរជាងបុរសដែលមានប្រពន្ធ និងភរិយា។ ព្រះអង្គបានចាត់ទុកថា បុរសវ័យក្មេងបានរៀបការគឺជាអាពាហ៍ពិពាហ៍ខុសច្បាប់។ ដូច្នេះបុគ្គលឈ្មោះ Valentine បានប្រឆាំងនឹងរាជាធិរាជ ហើយថាជារឿងអយុត្តិធម៌ដែលរាជាធិរាជ Claudius ចាត់ទុកអាពាហ៍ពិពាហ៍វ័យក្មេងខុសច្បាប់។ ទោះយ៉ាងណាបុរសស្ត្រីវ័យក្មេងបានលួចលាក់រៀបការទាំងសម្ងាត់ ហើយសកម្មភាពប្រឆាំងរបស់ Valentine ត្រូវបានគេដឹង រាជាធិរាជក៏បានបញ្ជាឲ្យសម្លាប់Valentineបាត់ទៅ។
ប្រការមួយទៀតបានឲ្យដឹងថា Valentine ប្រហែលជាត្រូវបានសម្លាប់ចំពោះគោលបំណងជួយគ្រិស្តបរិស័ទដើម្បីរត់ចេញពីគុកនៅក្នុងទីក្រុងរ៉ូមជាកន្លែងដែលពួកគេត្រូវបានធ្វើទុក្ខទារុណកម្ម។ បើយោងតាមរឿងរ៉ាវមួយបានឲ្យដឹងថា Valentine ដែលជាប់ក្នុងពន្ធធនាគារបានផ្ញើលិខិត “ក្តីស្រលាញ់ ឬ valentine” លើកដំបូង បន្ទាប់ពីគាត់បានធ្លាក់ក្នុងអន្លងស្នេហ៍នារីវ័យក្មេងម្នាក់គឺជាកូនស្រីអ្នកឆ្មាំគុកដែលបានទៅលេងគាត់កំឡុងពេលជាប់ឃុំឃាំង។
មុនពេលគាត់ស្លាប់ គាត់បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនាងដោយចុះសញ្ញាថា “ពី Valentine របស់អូន! ឬFrom your Valintine”ដែលត្រូវបានគេប្រើដើម្បីបង្ហាញអារម្មណ៍រហូតដល់សព្វថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវពិតប្រាកដនៃប្រវត្តិទិវានៃក្តីស្រលាញ់នៅតែមិនច្បាស់ដដែល។ រឿងរ៉ាវទាំងអស់សង្កត់ធ្ងន់លើភាពទាក់ទាញរបស់គាត់ហាក់ដូចជាសមានចិត្តដ៏ជ្រាលជ្រៅ និងពោរពេញដដោយមនោសញ្ចេតនារ៉ូមែនទិកបំផុតចំពោះគូស្នេហ៍។ នៅមជ្ឈិមសម័យ ប្រហែលជាត្រូវអគុណចំពោះកេរ្តិ៍ឈ្មោះរបស់ Valentineដែលបានក្លាយជាហេតុផលមួយសម្រាប់ប្រភពនៃទិវានៃក្តីស្រលាញ់ ហើយជាពិធីបុណ្យរបស់ពាហិរជន(ជនជឿសាសនាផ្សេង)ក្នុងខែកុម្ភៈ។
មនុស្សមួយចំនួនជឿថា ទិវានៃក្តីស្រលាញ់ត្រូវបានប្រារព្ធនាពាក់កណ្តាលខែកុម្ភៈដើម្បីរំលឹកដល់ខួបនៃការស្លាប់របស់លោក Valentine ឬមួយពិធីបញ្ចុះសពដែលប្រហែលជាធ្វើឡើងកំឡុងឆ្នាំ២៧០A.D។ អ្នកផ្សេងទៀតបញ្ជាក់ថា ព្រះវិហារគ្រិស្ដប្រហែលជាបានសម្រេចដាក់កំណត់ទិវានៃក្តីស្រលាញ់នាពាក់កណ្តាលខែកុម្ភៈក្នុងគោលបំណងដើម្បីឲ្យ ”ជំនឿសាសនាគ្រិស្ដ”ចំពោះការរៀបចំពិធីក្រៅសាសនារបស់Lupercalia។
ការរៀបចំនាពាក់កណ្តាលខែកុម្ភៈ ឬថ្ងៃទី១៥ខែកុម្ភៈ ដែល Lupercalia គឺជាពិធីនាំអានិសង្សបុណ្យឧទ្ទិសចំពោះព្រះ Faunus ដែលជាព្រះអាទិទេពកសិកម្មរ៉ូម ព្រមទាំងស្ថាបនិករ៉ូម Romulus និង Remus។ ដើម្បីចាប់ផ្តើមរៀបចំពិធី សមាជិក Luperic ដែលជាអ្នកបញ្ជានៃបព្វជិតរ៉ូមត្រូវជួបជុំគ្នានៅគុហាដ៏ស័ក្តិសិទ្ធិមួយជាកន្លែងសមាជិក Romulus និង Remus ទីក្រុងរ៉ូមដែលត្រូវបានគេជឿថា ត្រូវបានយកចិត្តទុកដាក់ថែរក្សាដោយ She-wolf ឬឆ្កែព្រៃ។
បព្វជិតគួរតែរៀបចំពិធីបូជាយញ្ញសត្វពពែសម្រាប់ជាផលានិសង្ស និងសត្វឆ្កែសម្រាប់ជម្រះបាបកម្ម។ បន្ទាប់មកពួកគេត្រលាត់ស្បែកពពែចេញ ហើយជ្រលក់នឹងឈាមបូជាយញ្ញ ហើយយកទៅតាមដងផ្លូវដើម្បីឲ្យស្ត្រីភេទប៉ះដោយថ្នមៗ និងយកទៅវាលស្រែកសិដ្ឋានដែលមានសត្វពពែ។ ដើម្បីធ្វើឲ្យកាន់តែមានភាពអង់អាច ស្ត្រីរ៉ូមស្វាគមន៍ដោយពាល់កន្លែងបទបាំង ពីព្រោះវាត្រូវបានគេជឿថា ធ្វើឲ្យពួកគេកាន់តែទទួលបានផលសម្រាប់ឆ្នាំខាងមុខ។ ក្រោយថ្ងៃពិធីបូជាយញ្ញ ដោយយោងប្រវត្តិរឿង គ្រប់ស្ត្រីក្មេងទាំងអស់នៅក្នុងទីក្រុងគួរដាក់ឈ្មោះរបស់ពួកគេនៅក្នុងថូដ៏ធំមួយ។ កំលោះចាស់នៅក្នុងទីក្រុងគួរជ្រើសរើសឈ្មោះមួយ ហើយប្រៀបធៀបនឹងឆ្នាំដែលនារីរបស់ពួកគេជ្រើសរើស។ ការជ្រើសរើសដ៏ស័ក្តិសមនឹងឈានទៅដល់អាពាហ៍ពិពាហ៍។
*ទិវានៃក្តីស្រលាញ់ ៖ ថ្ងៃនៃមនោសញ្ចេតនារ៉ូមែនទិក
Lupercalia បានរស់រានជាមួយនឹងការកើនឡើងនៃសហគមន៍គ្រិស្ដសាសនា ប៉ុន្តែខុសច្បាប់ ពីព្រោះវាទំនងជាមិនមែនគ្រិស្ដបរិស័ទនៅចុងសតវត្សរ៍ទី៥ នៅពេលដែល Pope Gelasius បញ្ជាក់ថា ថ្ងៃទី១៤កុម្ភៈ ជាទិវានៃក្តីស្រលាញ់ (St. Valentine’s Day)។ ទោះបីជាយ៉ាងណាមិនយូរប៉ុន្មាន ថ្ងៃនោះបានជាប់ទាក់ទិននឹងស្នេហា។ កំឡុងពេលមជ្ឈិមសម័យ ត្រូវបានគេជឿថា នៅក្នុងប្រទេសបារាំង និងអង់គ្លេស គឺថ្ងៃទី១៤ ខែកុម្ភៈកំពុងតែចាប់ផ្តើមនៃរដូវកាលសត្វបក្សាបក្សីជួបគូ។ គំនិតបន្ថែមលើទិវានៃក្តីស្រលាញ់ថា ជាថ្ងៃរ៉ូមែនទិក។
ការជួបជុំក្នុងឱកាសទិវានៃក្តីស្រលាញ់ជាពេលវេលាដ៏រ៉ូមែនទិកដូចទៅនឹងមជ្ឈិមសម័យ ទោះបីជាទិវានៃក្តីស្រលាញ់ត្រូវបានកត់ត្រាទុកថា មិនសូវមានប្រជាប្រិយភាពប៉ុន្មានទេបន្ទាប់ពីឆ្នាំ១៤០០។ ពេលវេលានៃក្តីស្រលាញ់នេះត្រូវបានគេស្គាល់ថា មានចំណាស់ជាងគេរហូតដល់សព្វថ្ងៃ គឺកំណាព្យមួយនិពន្ធក្នុងឆ្នាំ១៤១៥ ដោយលោក Charlesដែលជា Duke of Orleansជួនចំពោះប្រពន្ធគាត់ ខណៈពេលគាត់ជាប់ពន្ធធនាគារក្នុង Tower នៃទីក្រុងឡុងដ៍ ព្រោះតែការទំនាក់ទំនងរបស់គាត់នៅឯ Battle of Agincourt។ (សព្វថ្ងៃនេះ គារវកិច្ចគឺជាផ្នែកមួយនៃការប្រមូលយកកំណត់ហេតុនៃបណ្ណាល័យអង់គ្លេស (British Library) ក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស) ជាច្រើនឆ្នាំក្រោយមក វាត្រូវបានគេជឿថា ស្តេច Henry V បានជួលអ្នកនិពន្ធម្នាក់ឈ្មោះ John Lydgate ឲ្យសរសេរលិខិតមួយស្ដីពីសេចក្តី ស្រលាញ់ជូនទៅ Catherine of Valois។
*ប្រភេទគារវកិច្ចទិវានៃក្តីស្រលាញ់
ក្រៅពីសហរដ្ឋអាមេរិក ទិវានៃក្តីស្រលាញ់ត្រូវបានប្រារព្ធឡើងក្នុងប្រទេសកាណាដា ម៉ិចស៊ិក ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី។ ចំពោះចក្រភពអង់គ្លេស ទិវានៃក្តីស្រលាញ់បានចាប់ផ្តើមបារព្ធប្រហែលក្នុងសតវត្សទី១។ ពាក់កណ្ដាលសតវត្សទី១៨ ពិធីនេះជាពេលវេលាដ៏ពេញនិយមបំផុតសម្រាប់មិត្តភ័ក្តិ និងគូស្នេហ៍គ្រប់ស្រទាប់ដើម្បីផ្លាស់ប្ដូរវត្ថុអនុស្សាវរីយនៃក្តីស្រលាញ់ ឬអក្ខរាសរសេរដោយដៃ។ ឆ្នាំ១៩០០ កាតដែលតាក់តែងយ៉ាងស្អាតដោយបច្ចេកវិទ្យាត្រូវបានគេប្រើជំនួសលិខិតវិញ។
កាតដែលត្រូវបានគេធ្វើរួចជាស្រេចនោះ គឺជាមធ្យោបាយងាយស្រួលបំផុតដើម្បីបញ្ជាក់ពីអារម្មណ៍មនោសញ្ចេតនាស្មោះសររបស់ពួកគេក្នុងឱកាសនៃ ការសម្ដែងនូវអារម្មណ៍បានយ៉ាងទាន់ចិត្ត។ អត្រានៃតម្លៃផូស្កាត(តែម)ក៏កាន់តែមានតំលៃខ្ពស់ទៅៗសម្រាប់ឱកាសនៃទិវានៃក្តីស្រលាញ់។
ជនជាតិអាមេរិកប្រហែលជាចាប់ផ្តើមធ្វើការផ្លាស់ប្តូរលិខិតស្នេហានៅដើមទសវត្សរ៍ឆ្នាំ១៧០០។ នៅក្នុងទសវត្សឆ្នាំ១៩៤០ ហាង Esther A. Howland បានចាប់ផ្តើមលក់ពហុផលិតផលValentinesដំបូងគេក្នុងសហរដ្ឋអាមេរិក។ Howland ត្រូវបានគេស្គាល់ថា “មាតានៃក្តីស្រលាញ់ ឬMother of Valentine”ដែល បានបង្កើត ខ្សែចង បន្ទះក្រដាស និងរូបភាពស្រស់ឆើតឆាយគឺ “ផ្ទាំងក្រដាស។
សព្វថ្ងៃ យោងតាមសមាគមកាតគារវកិច្ច(Greeting Card Association) បានប៉ាន់ស្មានថា កាតថ្ងៃទិវានៃក្តីស្រលាញ់១សែនលានត្រូវបានគេជួនគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ នៅក្នុងឱកាសទិវានៃក្តីស្រលាញ់ដែលជាថ្ងៃឈប់សម្រាក(Holiday) ហើយមានជូនកាដូយ៉ាងច្រើនលំដាប់ទីពីរប្រចាំឆ្នាំ។ ថ្ងៃឈប់សម្រាកធំជាងគេលំដាប់លេខគឺថ្ងៃបុណ្យគ្រិស្ដម៉ាសដែលត្រូវបានគេប៉ាន់ស្មានថា កាតប្រហែល ២.៦សែនលានត្រូវបានប្រើ៕
វេហា





















