ពិធីបុណ្យសពគឺជាពិធីមួយដែលមនុស្សទូទៅរៀបចំយ៉ាងមមាញឹកដើម្បីកាន់ទុក្ខ និងចូលរួមរំលែកទុក្ខពីអ្នកផងទាំងពួងជារឿយៗពិធីបុណ្យសពត្រូវបានរៀបចំនៅតាមផ្ទះឬតាមទីកន្លែងសាសនានីមួយៗ ប៉ុន្តែនៅពេលនេះក៏មានសេវាកម្មរៀបចំពិធីបុណ្យសពមួយគួរឲ្យចម្លែក និងចាប់អារម្មណ៍ផងដែរ។ នោះគឺផ្ទះបុណ្យសពសម្រាប់អ្នកធ្វើដំណើរចូលរួមរំលែកទុក្ខដោយមិនចាំបាច់ចុះពីរថយន្តរបស់ពួកគេឡើយ។
សេវាកម្មពិធីបុណ្យសពធ្វើដំណើរតាមផ្លូវនេះបច្ចុប្បន្នកំពុងតែផ្តល់ជូនដោយផ្ទះបុណ្យសព Robert L. Adams Mortuary ដែលមានទីតាំងស្ថិតនៅតំបន់ Compton រដ្ឋកាលីហ្វញ៉ាសហរដហ្ឋអាមេរិក។ សេវាកម្មបុណ្យសពនេះត្រូវបានរៀបចំឡើងដោយមានមឈូសដាក់សព ហើយបើកចំហគំរបយ៉ាងស្អាត។ ខណះពេលអ្នកធ្វើដំណើរចូលមកមិនបាច់ឈប់រថយន្តទេគឺគ្រាន់តែធ្វើសញ្ញាលើសៀវភៅរំលែកទុក្ខ ហើយចាកចេញទៅ។
អ្នកកាន់ទុក្ខមានសេរីភាពចាកចេញពីរថយន្តរបស់ពួកគេ ហើយអាចចូលក្នុងរថយន្តវិញបានប្រសិនបើពួកគេចង់ ប៉ុន្តែនេះមិនមែនជាការទាមទារទេ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ខាំងណាស់ចំពោះផ្ទះបុណ្យសពដោយអ្នកធ្វើដំណើរចូលរួមរំលែកទុក្ខបែបនេះកើតមានឡើងនៅក្នុងសង្គម។
បើយោងតាមម្ចាស់សេវាកម្មនេះអ្នកស្រីPeggy Scott Adamsបានឲ្យដឹងថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ មានវាយប្រហារសម្លាប់គ្នា ហើយកប់ចោលដោយគ្មានការរៀបចំពិធីបុណ្យសព។ ដូច្នេះហើយទើបក្រុមអ្នកកាប់សម្លាប់គ្នាឬចោរពេញចិត្តសេវាកម្មនេះដោយពួកគេអាចចូលរួមរំលែកទុក្ខបានដល់សព និងគ្រួសារសព ពីព្រោះសេវាកម្មនេះអាចការពារពួកគេ។
បន្ទប់ទទួលភ្ញៀវកើតមានចាប់តាំងពីឆ្នាំ១៩៧០ ហើយមានបន្ទប់មួយក្នុងចំណោមបន្ទប់មួយចំនួននៅសហរដ្ឋអាមេរិកផ្តល់ជូនដោយសេវាកម្មធ្វើដំណើរនេះ។ ជាក់ស្តែងស្តាប់ទៅវាជារឿងដ៏គួរឲ្យចម្លែក សេវាកម្មបុណ្យសពដោយអ្នកធ្វើដំណើរចូលរួមនេះមានផលប្រយោជន៍ច្រើនដែរ។ អ្នកកាន់ទុក្ខដែលចាស់ជរា និងមានបញ្ហាចល័តអាចប្រើសេវាកម្មនេះបានយ៉ាងស្រួល ពីព្រោះភ្ញៀវមិនចាំបាច់ចាកចេញពីឡាន។
វាក៏មានប្រយោជន៍ផងដែរសម្រាប់គ្រួសារដែលមានកេរ្តិ៍ឈ្មោះល្បីហើយមានការចាប់អារម្មណ៍ពីសាធារណះ។ ជាការពិត! អត្ថប្រយោជន៍ដ៏ធំបំផុតនេះទាក់ទិននឹងគ្រួសារដែលមានសមាជិកស្លាប់ និងអ្នកចូលរំលែកទុក្ខបានយ៉ាងងាយស្រួល។ អ្នកស្រីScott Adams សង្ខេបដោយមានន័យរួមខ្លីយ៉ាងពិសេសថា “វាស្រណុកស្រួលណាស់”៕
វេហា





















