លោក ធីមូ(Timur) អាយុ២៤ឆ្នាំជាវិចិត្រករសាករូបជនជាតិរុស្ស៊ីនៅតំបន់ Tatarstanបានបង្កឲ្យមានបញ្ហាយ៉ាងខ្លាំង បន្ទាប់ពីគាត់បានចេញផ្សាយរូបថត និងវីដេអូឃ្លីបខ្លីអំពីឆ្មារបស់គាត់ដែលត្រូវបានកោររោមអស់ និងសាក់រូបនៅលើដងខ្លួនវា។
តាមការជាក់ស្តែងលោក ធីមួចង់ឲ្យឆ្មាជាទីស្រលាញ់របស់គាត់ឈ្មោះ កូកូ(Coco) មានរូបសាក់ដូចរូបសាក់របស់គាត់នៅលើទ្រូងរបស់គាត់ដែរ។ ដូច្នេះហើយទើបបានជាគាត់កោររោមចេញ ហើយចាប់ឲ្យដេករយះពេលមួយម៉ោងហើយសាក់រូបនៅលើទ្រូងរបស់វាតែម្តង។
នេះពិតជាគួរឲ្យមោទនភាពណាស់ចំពោះគំនិតដ៏ភ្លីភ្លើរបស់គាត់។ គាត់បានថតរូបវិដេអូទាំងស្រុងពីដំណើរការរបស់គាត់ធ្វើសកម្មភាពបែបនេះដាក់ឆ្មា ព្រមទាំងថតរូបមួយចំនួនដែលគាត់សាក់រូបរួច ហើយចេញផ្សាយនៅក្នុងប្រូហ្វាល់Facebookរបស់គាត់។
ដូចដែលលោកអ្នកនឹកស្រមៃអីចឹង សកម្មជនសិទ្ធិសត្វមិនពេញចិត្តនឹងទង្វើរបស់គាត់បែបនេះទេ ហើយបានថ្កោលទោសពីទង្វើដ៏អាក្រក់របស់គាត់។ ទោះជាវិចិត្រករសាក់វ័យក្មេងរូបនេះបានសាក់រូបលើកូកូដែលគាត់ចិញ្ចឹមជាសត្វគួរឲ្យស្រលាញ់ក៏ដោយ ក៏Sphynxបានចោទប្រកាន់ថា គ្មានហេតុណាដែលធ្វើបែបនេះចំពោះសត្វឆ្មាដែលមានអាយុទើបតែមួយឆ្នាំនោះទេ។ ប្រសិនបើទឹកថ្នាំពណ៌ជ្រាបចូលក្នុងឈាមរបស់វាថែមទៀតនោះអាចបណ្តាលឲ្យឆ្មានេះមានជំងឺ ឬក៏ឈានដល់ស្លាប់ក៏ថាបាន។
ទោះបីជាយ៉ាងណាមនុស្សមួយចំនួនជឿថា លោក ធីមូមិនបានធ្វើខុសទេ។ ពួកគេនិយាយថា ឆ្មាបានដេក ហើយមើលទៅគ្មានឈឺចាប់អ្វីសោះនៅពេលវិចិត្រករវ័យ២៤ឆ្នាំរូបនេះសាក់រូបលើខ្លួនវា។ ជាសំណាងមិនល្អសម្រាប់ធីមូ អ្នកជំនាញនិយាយថា រូបសាក់នឹងធ្វើឲ្យកាន់អាប់អោន ហើយបានក្លាយជារឿងដ៏អាក្រក់តែប៉ុណ្ណោះសម្រាប់គាត់។
អ្វីដែលប្រហែលជាចំណុចអាក្រក់ទៀតនោះ ដោយសារតែបុរសរូបនេះប្រើពាក្យមិនត្រឹមត្រូវដូចជាឃ្លា “carpe diem”ដែលជាឃ្លាឡាតាំងដ៏មានប្រជាប្រិយភាពមានន័យថា “seize the day”។ ពេលនេះ វិចិត្រករភ្លីភ្លើរូបនេះបានសាក់រូបឆ្មានៅលើកំភួនដៃរបស់គាត់ ហើយគាត់បានសាក់រូបលើកំភួនជើងឆ្មាវិញ។
បើយោតតាមប្រភពក្នុងស្រុកបានឲ្យដឹងថា ការសាក់រូបលើសត្វបានក្លាយជាហ្វេហ្សិនដ៏ពេញនិយមនៅTatarstanប្រហែលជា៥ឆ្នាំហើយ នៅពេលដែលហាងគូរូបសាក់មានបញ្ជឺតម្លៃខុសៗគ្នាជាពិសេសអំពីសត្វចិញ្ចឹម។ វាត្រូវបានគេជឿថា និន្នាការហ្វេហ្សិននេះកើតចេញពីទីក្រុងបេកាំងជាកន្លែងដែលវិចិត្រករ WimDelvoyeចាប់ផ្តើមសាក់រូបលើសត្វជ្រូកកាលពីឆ្នាំ២០០៧៕
វេហា























