
ភ្នំពេញ ៖ ផ្ដើមចេញពីព័ត៌មានទំនាក់ទំនងស្នេហាជាមួយប្ដីគេ ដែលជាមន្ត្រីធំនោះពេលនេះតារាចម្រៀងដើមទ្រូងធំ ផៃ ប៊ុនលីន ត្រូវបានគេប្រាប់ថាមានជំទាវម្នាក់គំរាមបាញ់សម្លាប់។
ផ្អែកតាមព័ត៌មានដែលលេចឮបាននិយាយកាលពីពេលថ្មីៗកន្លងមកនេះថា តារាចម្រៀងដ៏លេចធ្លោប្រចាំភោជនីយដ្ឋានបឹងមាសក្នុងរាជធានីភ្នំពេញកញ្ញា ផៃ ប៊ុនលីន ត្រូវបានជំទាវម្នាក់គំរាមបាញ់សម្លាប់ដោយសារនាងមានទំនាក់ទំនងស្នេហាជាមួយឯកឧត្តមម្នាក់ដែលត្រូវជាស្វាមីរបស់ជំទាវនោះ។
ប្រភពព័ត៌មាននិយាយទៀតថា តារាចម្រៀងស៊ិចស៊ី ដើមទ្រូងប្រហើរ ផៃ ប៊ុនលីន មានទំនាក់ទំនងស្នេហាជាមួយស្វាមីរបស់ជំទាវម្នាក់នោះ(សុំលាក់ឈ្មោះ) អស់រយៈពេលប្រមាណ២ឆ្នាំកន្លងមកហើយៗ បុរសឯកឧត្តមដែលជាប្ដី ជំទាវនោះ បានស្គាល់កញ្ញា ផៃ ប៊ុនលីន ខណៈដែលបានទៅលេងនៅភោជនីយដ្ឋានបឹងមាស រួចក៏សុំលេខទូរស័ព្ទពីនាងហើយ បន្ទាប់មកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា។
ជុំវិញព័ត៌មានដែលលេចឮនេះក្នុងពេលជួបជាមួយអ្នកយកព័ត៌មាន« កម្ពុជា» កាលពីដើមសប្ដាហ៍កន្លងមកនេះ តារាចម្រៀងផៃ ប៊ុនលី បានធ្វើការបដិសេធថា សព្វថ្ងៃនេះនាងគ្មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នោះទេ ពិសេសគឺប្ដីគេតែម្ដង។ នាងបានប្រាប់ឲ្យដឹងថា កន្លងមកមានតែប្ដីគេទាំងអស់នោះទេ ដែលបានមករកនាងដល់ភោជនីយដ្ឋានដែលនាងច្រៀង ហើយបានសុំលេខទូរស័ព្ទរបស់នាង។
នាងបានទទួលស្គាល់ថា ចំពោះព័ត៌មានដែលនិយាយថា មានជំទាវម្នាក់មកគំរាមបាញ់សម្លាប់នាងនោះ គឺជាការពិត តែនាងប្រាប់ថានេះជាការភាន់ច្រឡំ។ តារាសិល្បៈចម្រៀងដ៏ស្រស់សោភារូបនេះប្រាប់ថា«សព្វថ្ងៃនេះនាងខ្ញុំក៏មានការព្រួយបារម្ភពីសុវត្ថិភាពអាយុជីវិតខ្លួនឯងដែរ! តែធ្វើម៉េចអាជីពជាអ្នកសិល្បៈវាតែប៉ុណ្ណឹង សំខាន់យើងមិនបានទៅយកប្ដីគេផងនោះ នាងខ្ញុំជឿថា បញ្ហាវានឹងមិនធ្វើឲ្យយើងទទួលរងគ្រោះទេ៕
នរសិង្ហ























