Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អ្នក​ទទួល​ខុស​ត្រូវ​ទ្រព្យ​ជេ​ស៊ុន​ប្តឹង​អតីត​អ្នក​គ្រប់គ្រង​របស់​គាត់​

P20-o-fullឡូ​សអេ​ន​ជឺ​ឡេ​ស ៖ កំពូល​តារា​ចម្រៀង​ប៉ុប​ម៉ៃ​ឃើ​ល ​ជេ​ស៊ុន ​(Michael Jackson)​បាន​លាចាក​លោក​នេះ ​និង​ត្រូវ​បាន​បញ្ចុះ​នៅ​ក្រោម​ធរណី​អស់​រយៈ​ពេល​ជិត៣ឆ្នាំ​ហើយ​ ប៉ុន្តែ​រឿងរ៉ាវ​របស់​កំពូល​តា​រា​ចម្រៀង​អន្តរជាតិ​រូប​នេះ​នៅតែ​រស់​រវើក​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។​

អ្នកទទួលខុសត្រូវ​ទ្រព្យសម្បត្តិ​របស់​កំពូល​តារាចម្រៀង​ដែល​បន្សល់ទុក​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​ដ៏​អស្ចារ្យ​រូបនេះ​បាន​កំពុង​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំងនឹង​លោក Tohme R។លោក​Tohmeជា​អតីត​អ្នកគ្រប់គ្រង​របស់​តារាចម្រៀង​ម៉ៃ​ឃើ​ល ជេ​ស៊ុន​ត្រូវ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​ខូច​កត​ព្វ​កិច្ច​កិច្ចសន្យា។

 

នៅក្នុង​ពាក្យ​ប​ណ្ឌឹ​ង​ដែល​ត្រូវបាន​ដាក់​ទៅ​តុលាការ​កំពូល​ក្រុង​ឡូ​ស អេ​ន​ជឺ​ឡេស​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា អ្នកទទួលខុសត្រូវ​ទ្រព្យសម្បត្តិ​ម៉ៃ​ឃើ​ល ជេ​ស៊ុន បាន​ចោទប្រកាន់​លោក Tohmeដែលជា​អ្នកគ្រប់គ្រង​តារាចម្រៀង​រូបនេះ​ចាប់ពី​ដើមឆ្នាំ២០០៨រហូតដល់​ចុងខែ​មិថុនា​ពី​ពេល​លោក​ជេ​ស៊ុន​បាន​ស្លាប់​កាលពី​ឆ្នាំ២០០៩ទាក់ទង​នឹង​ការអនុវត្ត​ជំនួញ​ដ៏​អាក្រក់​សម្រាប់​ជីវិត​តារាចម្រៀង​អន្តរជាតិ​រូបនេះ។

នៅក្នុង​ពាក្យ​បណ្តឹងបន្ថែម​ឲ្យ​ដឹង​ទៀតថា “បន្ទាប់ពី​ម៉ៃ​ឃើ​ល ជេ​ស៊ុន​បាន​ជួល លោក​Tohmeបាន​គ្រប់គ្រងអ្វីៗទាំងអស់​របស់​ជេ​ស៊ុន ក្នុងនោះ​រួមទាំង​កិច្ចការផ្ទាល់ខ្លួន និង​ការងារ​ជំនាញ ហើយ​ធ្វើ​តាមតែ​អ្វីដែល​គាត់​ពេញចិត្ត។ “ជាមួយនឹង​ការគ្រប់គ្រង​ដោយ​គ្មាន​ចក្ខុវិស័យ ឬ​គ្មាន​អ្នកត្រួតត្រា លោក Tohmeបាន​លុកលុយ​យ៉ាងខ្លាំង​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជា​លទ្ធផល​នាំ​ឲ្យ​ខូចខាត​យ៉ាងខ្លាំង​ចំពោះ​កត​ព្វ​កិច្ច​កិច្ចសន្យា​រស់​គាត់។

យោងតាម​ពាក្យបណ្ដឹង លោក Tohmeបាន​មាន​ទឡ្ហីករណ៍​នឹង​កម្រៃ​ចំនួន៣៥០០០ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ខ្លួន​គាត់​ដែល​កាត់១៥ភាគរយ​ពីលើ​ប្រាក់ចំណូល​របស់​ជេ​ស៊ុន​ទាំងអស់។

ពាក្យបណ្តឹង​ក៏បាន​លើកឡើង​ទៀតថា លោក Tohmeបាន​បរាជ័យ​ចំពោះ​ចំណងមិត្តភាព​ជំនួញ​របស់គាត់​ជាមួយ Colony Capital ដែល​បាន​កាន់កាប់​ទៅលើ​ទ្រព្យ​Neverland Ranch របស់​ជេ​ស៊ុន​កំឡុងពេល​តារាចម្រៀង​រូបនេះ​មាន​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ២០០។

អ្នកទទួលខុសត្រូវ​ទ្រព្យសម្បត្តិ​របស់​ជេ​ស៊ុន​បាន​ចោទប្រកាន់​ទៀតថា បន្ទាប់ពី​លោក Tohmeបាន​កក់ “Beat It”ជាមួយ Colony គាត់​ទទួលបាន​កម្រៃ១០ភាគរយ​សម្រាប់​ការងារ​ជា​អ្នកស្វែងរក​ប្រាក់កម្ចី​ដែលមាន​ចំនួន២៤លាន​ដុល្លារ ព្រមទាំង​កម្រៃ​សន្យា១០ភាគរយ​ទៀត​សម្រាប់​ការលក់​ផ្ទះ​នាពេលខាងមុខ។

ពាក្យបណ្តឹង​បាន​ឲ្យ​ដឹង​ទៀតថា ទីបំផុត​ម៉ៃ​ឃើ​ល ជេ​ស៊ុន​បានដាក់​កំណត់​ឲ្យ​លោក Tohme“មិន​ឲ្យ​ហួស​ពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៩”ដែលជា​ថ្ងៃ​ដាក់​កំណត់​លក់​ទ្រព្យសម្បត្តិ​របស់​ជេ​ស៊ុន។ ការលក់​ត្រូវបាន​រៀបចំឡើង​ដោយ​លោក Tohmeតែ​មិនបាន​កើតឡើង​ទេ។ ពាក្យបណ្តឹង​បន្ថែមថា លោក Tohmeកាន់កាប់​ដោយ​ខុសច្បាប់​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ម៉ៃ​ឃើ​ល ជេ​ស៊ុន​មួយចំនួន។

នៅក្នុង​ពាក្យ​ត្រូវបាន​គេ​អាន​ថា “លោក Tohmeបាន​ប្រើ​អំណាច​របស់គាត់​ហាក់ដូចជា​កិច្ចសន្យា និង​ភ្នាក់ងារ​របស់​ជេ​ស៊ុន​ដើម្បី​ត្រួតត្រា​លើ​ថវិកា និង​ទ្រព្យសម្បត្តិ​មាន​តំលៃ​ផ្ទាល់ខ្លួន​ដែល​គាត់​មិន​ធ្លាប់​ឲ្យ​ទៅ​ជេ​ស៊ុន ឬ​ប្រតិបត្តិ​ករ ឬក៏​ចូលក្នុង​គណនេយ្យ​វិញ​ឡើយ។

អ្នកទទួលខុសត្រូវ​ទ្រព្យសម្បតិ្ត​ជេ​ស៊ុន​កំពុងតែ​ស្នើសុំ​ឲ្យ​លោក Tohme“ប្រគល់​ទ្រព្យសម្បត្តិ​ទាំង​ថវិកា និង​ទ្រព្យ​សប្ប​ត្តិ​ទាំងឡាយ​របស់​ជេ​ស៊ុន​មក​ឲ្យ​អ្នកទទួល​កេរ្តិ៍មរតក​របស់​ជេ​ស៊ុន​វិញ​ទាំងអស់​ជាបន្ទាន់”ថែមទាំង​បង់​សំណង​ធ្វើ​ឲ្យ​ខួច​ខាត់​អត្ថប្រយោជន៍ ថ្លៃ​មេធាវី និង​តំលៃ​ស្របច្បាប់​ថែមទៀត៕

វេហា

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ អ្នក​ទទួល​ខុស​ត្រូវ​ទ្រព្យ​ជេ​ស៊ុន​ប្តឹង​អតីត​អ្នក​គ្រប់គ្រង​របស់​គាត់​