kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-នៅ​វេលា​ម៉ោង​១១និង​៤៥​នាទី​​ថ្ងៃទី​២០​ ខែ​មិថុនា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​​រថយន្ត​ក្រុង​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស​ធ្ងន់ស្រាល​ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕
-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

ម៉ូ​នី​កា​និង​គ្លី​ន​តុ​ន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ទៀត​ហើយ​

P20-p-fullនាង​ ម៉ូ​លីកា ​ល្វី​ន​ស្គី​ន​ (Monica​ Lewinsky) ​អតីត​អ្នក​ហាត់​ការ​នៅ​សេត​វិមាន​ដែល​ធ្លាប់​បានធ្វើ​ឲ្យ​ល្បី​សុះ​សាយ​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​មួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ប៊ី​ល គ្លី​ន​តុ​ន​នោះ​ពេល​នេះ​បានធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ទៀត​ហើយ​តាម​រយៈ​ខ្សែភាពយន្ត​ឯកសារ​PBS​រយៈ​ពេល​៤​ម៉ោង​គឺ​ប្រធានបទ​ “Clinton” ​ដែល​នឹង​ចាកផ្សាយ​ជា​សាធារណៈ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នានៅ​ថ្ងៃទី២​០​និង២១​ខែកុម្ភៈ​ ខាង​មុខនេះ​នៅ​ក្នុង​កម្មវិធី ​Americn ​Experience ​ដែល​ជា​ផ្នែក​មួយ​របស់​បណ្ត​ញ​ព័ត៌មាន។​

ដូចដែល​ទូរទស្សន៍​បានចេញ​ផ្សាយ​យ៉ាង​ពិសេស​កា​ពីស​ប្ត​ហ៍​មុន សូម្បីតែ​គេហទំព័រ Yahoo ក៏​ចេញផ្សាយ​យ៉ាង​ពិសេស​ដែរ​លោកអ្នក​គ្រាន់តែ​សរសេរ “Monica Lewinsky” ក៏​ចេញ​យ៉ាង​ឆាប់រហ័ស។ ពេលនេះ​គ្រាន់តែ​សរសេរ​ពាក្យ “bill and monic” ឬ ”monic Lewinsky” ឬ “Monik Lewinsky Photo” នឹង​ចេញ​ភ្លាម។

 

ខណៈពេល​នេះដែរ​មិត្ត​អ្នកអាន​ទាំងឡាយ​ប្រហែលជា​បាន​ចង​ចំ​នៅពេលដែល​រឿងអាស្រូវ​របស់​អតីត​ប្រ​ធានា​ធុ​ប​តី និង​និស្សិត​ស្រី​ទើប​បញ្ចប់​ការសិក្សា​បាន​ល្បី​សុះសាយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ លោក​ប៊ី​ល គ្លី​ន​តុ​ន បាន​បដិសេធថា លោក មិនបាន​ជប់​ទាក់ទិន​នឹង​រឿងនេះ​ទេ។ លោក​បាន​និយាយថា “ខ្ញុំ​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជ​មួយ​នាង​ទេ​គឺ​ក​ញ្ញ ល្វី​ន​ស្គី​ទេ” ។ តែ​ទោះយ៉ាងណា​ក្រោយមក លោក​បាន​សារភាពថា លោក​បាន​ជាប់​ទាក់ទិន​នឹង​រឿងនេះ។

រឿងអាស្រូវ​ដែល​ទក់​ទិន​នឹង​រ៉ូ​ប​ពណ៌​ខៀវ បារី​ស៊ីកា និង​រឿងរ៉ាវ​ដ៏​រសើប​មួយចំនួនទៀត​បាន​នាំ​ឲ្យ​ឲ្យ​មានការ​ចោទប្រកាន់​យ៉ាងខ្លាំង​ដល់​អតីត​ប្រ​ធន​ធិបតី​រូបនេះ។ បណ្ត​ញ​សារព័ត៌មាន​ទូទាំង​ពិភពលោក​បាន​សង្កត់ធ្ងន់​លើ​រូបលោក និង​នាង ម៉ូ​លីកា ល្វី​ន​ស្គី​ន អាយុ២៣ឆ្នាំ ហើយ​កាលណោះ​នាង​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញ​ប័ត្រ។

នៅពេល​ឥឡូវនេះ​តើ​នាង​នៅ​ឯណ? រយៈពេល៤កន្លងទៅ ម៉ូ​លីកា ល្វី​ន​ស្គី​បាន​លាក់ខ្លួន​យ៉ាង​ស្ងប់ស្ងាត់។ តាមពិតទៅ​នាង​ជាប់រវល់​ខ្លាំងណាស់។ កាលពី២០០៥ ម៉ូ​លីកា​បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ​ចិត្ត​វិទ្យា​នៅ​ទីក្រុង​ឡុង​ដ៍។ ក្រោយ​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នាង​បាន​វិល​ត្រឡប់មក ទីក្រុង​ញូវយ៉ក​វិញ ហើយ​បាន​រស់នៅក្នុង​ទីប្រជុំជន​មួយ។ នាង​បាន បើកមុខ​ជំនួញ​កាបូបដៃ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ​ក្រុមហ៊ុន The Rel Monic Inc។ ប​ប្ចុ​ប្បន្ន​នាង​មិនទាន់មាន​ប្តី​នៅឡើយ​ទេ ហើយ​កំពុង​តែមាន​រឿ​រ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀតហើយ​ដែល​ទាក់ទិន​នឹង​រឿងអាស្រូវ​អតីតកាល​របស់​នាង​ជាមួយ​អតីត​ប្រធានាធិបតី៕

វេហា

 

 

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ម៉ូ​នី​កា​និង​គ្លី​ន​តុ​ន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ទៀត​ហើយ​
kpt_ads_left