ព្រះនាងម្ចាស់និយាយទៅកាន់ទេវតា! ស្តាប់ទៅហាក់ដូចជាជំពូកមួយនៃសាច់រឿងបលោមលោកអីចឹង ប៉ុន្តែនេះជារឿងពិត! ព្រះនាង Martha Louise របស់Norwegianមិនត្រឹមតែមានសមត្ថភាពសន្ទនាជាមួយសត្វលោកដ៏អាថ៌កំបាំងប៉ុណ្ណោះទេ ព្រះនាងថែមទាំងអាចបង្រៀនពីរបៀបនិយាយទៅកាន់ទេវតាទៀតផង។
កាលពីព្រហស្សតិ៍សប្តាហ៍មុនអត្ថបទខ្លីមួយបានចេញផ្សាយពីសៀវភៅទីពីរដែលព្រះនាងសហការនិពន្ធជាមួយ ElisabathNordeng។ សៀវភៅក្រោមស្នាដៃនិពន្ធរបស់ព្រះនាងមានចំណងជើងថា “អាថ៌កំបាំងទេវតា ឬThe Secrets of Angels”ជាស្នាដៃដែលបន្តពីឆ្នាំ២០០៩គឺ”Discover Your Guardian Angel”។
បើយោងតាមស្ត្រីទាំងពីររូបថា ទេវតាពិតជាមានមែន ហើយពួកលោកធ្វើអ្វីៗដើម្បីមនុស្សលោក។ តាមការពិត ទេវតាពិតជាមានគោលបំណងចង់ប្រាស្រ័យទំនាក់ទំនងជាមួយមនុស្សលោក ហើយចង់ជួយមនុស្សលោក។ អ្វីដែលមនុស្សលោកត្រូវការយល់គឺរបៀបដែលទេវតាប្រតិបត្តិ និងពីរបៀបដែលទេវតាទំនាក់ទំនង។
ព្រះនាងម្ចាស់ Martha Louise មានបន្ទូលថា ព្រះនាងបានដឹងពីសមត្ថភាពខាងក្នុងរបស់ព្រះនាងដើម្បីទំនាក់ទំនងជាមួយទេវតា ហើយយល់ពីអារម្មណ៍ខាងក្នុងរបស់មនុស្សកាលពីកុមារភាព។ ព្រះនាងថែមទាំងបានហ្វឹកហាត់ពីវិធីព្យាបាលថេរ៉ាភីរូបកាយ ហើយតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទម្រង់នៃជម្រើសព្យាបាលរបស់ព្រះនាងទៀតផង។
ព្រះនាងដែលមានព្រះជន្ម៤០វស្សាជាបុត្រីមួយអង្គរបស់ស្តេច Haraldនិងម្ចាស់ក្សត្រី Sonja របស់ប្រទេសNorwegian។ ទោះបីជាយ៉ាងណា ព្រះនាងបានលះបង់ចោលនូវតួនាទីជាព្រះនាងម្ចាស់នៃរាជវង្សដើម្បីសិក្សាស្វែងយល់ពីវិញ្ញាណដ៏អាថ៌កំបាំងរបស់ព្រះនាងបន្ថែមទៀត។
ព្រះនាងបានចេញទៅបង្កើតមជ្ឈមណ្ឌលអប់រំ Astarte Education Centerនៅ Nordengដែលជាកន្លែងសិស្សគណត្រូវបានបង្រៀនពី ”ការប្រើទេវតា និងប្រើថាមពលរបស់ខ្លួនដើម្បីបង្កើតមហាអភូតហេតុក្នុងជីវិត។
មជ្ឈមណ្ឌលអប់រំរបស់ព្រះនាងបានផ្តោតលើសមាធិ និងការអភិវឌ្ឍន៍ខ្លួន។ នៅលើគេហទំព័រផ្លូវការរបស់ពួកគេ ព្រះនាង Martha Louise មានបន្ទូលអំពីអ្វីម្យ៉ាងដែលរឹតតែចម្លែកជាងការសន្ទនាជាមួយទេវតាទៅទៀត។ តាមពិតទៅព្រះនាងបានសិក្សារៀនសូត្រធ្វើវាឆ្លងកាត់តាមរយះសត្វសេះ។
“វាត្រូវបានឆ្លងកាត់តាមសត្វសេះដែលខ្ញុំរៀនទំនាក់ទំនងជាមួយសត្វពាហនះ ហើយខណះពេលកំពុងតែធ្វើការជាមួយសត្វសេះហ្នឹងហើយដែលខ្ញុំអាចឈានដល់ទំនាក់ទំនងជាមួយទេវតា” ព្រះនាងមានបន្ទូលយ៉ាងដូច្នេះ។ តាមពិតទៅការសិក្សាស្វែងយល់នេះសម្រាប់វគ្គសិក្សាមួយឆ្នាំមានតម្លៃ២៦០០ដុល្លារអាមេរិកដែលមានបង្រៀនតែនៅក្នុង Norwegianតែប៉ុណ្ណោះ៕
វេហា





















