kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

ឆ្កែ​មួយ​ក្បាល​អង្គុយ​ចាំ​ម្ចាស់​៨​ម៉ោង​រាល់​ថ្ងៃ​៤ឆ្នាំ​ហើយ​

P03-b-fullនៅ​ប្រទេស​ចិន​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​មាន​សេចក្តី​អត់​ធន់ ​និង​ស្មោះស្ម័គ្រ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​៤ឆ្នាំ​កន្លង​ទៅ​ហើយ​ ដោយ​វា​បាន​អង្គុយ​រង់ចាំ​ម្ចាស់​ចាប់​ពី​ម៉ោង​៩ព្រឹក​រហូតដល់​ម៉ោង​៥ល្ងាច​ជា​រៀង​រាល់ថ្ងៃ​។

វ៉ាង ចៃ (Wang Cai)ជា​សត្វ​ឆ្កែ​មួយ​ដែល​គ្មាន​ម្ចាស់​ត្រូវបាន​គេ​ឃើញ​នៅតាម​ផ្លូវ Chongqinក្នុងប្រទេស​ចិន​កាលពី៤ឆ្នាំមុន។ នៅពេលនោះ​ជនជាតិ​កូរ៉េ​ម្នាក់​មកពី​សេ​អ៊ូ​ល​បាន​រើសយក​វា​ទៅ​ចិញ្ចឹម។ ចាប់តាំងពី​ពេលនោះ​មក វ៉ាង ចៃ តែងតែ​ទៅជា​មួយ​ម្ចាស់​ថ្មី​នៅ​កន្លែងធ្វើការ​ជា​រៀងរាល់ថ្ងៃ។ ពេល​ដល់​កន្លែងធ្វើការ​រាល់​ព្រឹក វ៉ាង ចៃ អង្គុយ​រង់ចាំ​ម្ចាស់​នៅ​ខាងក្រៅ​អាគារ​ការិយាល័យ​រយៈ​ពេល៨ម៉ោង ​ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​នាពេល​ល្ងាច​ជាមួយ​ម្ចាស់។

 

យោងតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​វា​ថា ឥរិយាបថ​របស់​វា​កាលពី​ដំបូង​ធ្វើ​ឲ្យ​គាត់​ងឿ​ឆ្ងល់​យ៉ាងខ្លាំង វា​ចេះតែមាន​សកម្មភាព​គួរ​ឲ្យ​ស្រលាញ់ ពីព្រោះ​គាត់​មិន​ធ្លាប់បាន​បង្ហាត់បង្រៀន​ម្តងណា​ទេ។ ម្ចាស់​វា​សង្ស័យថា ឆ្កែ​នេះ​ប្រហែលជា​កំពុងតែ​រងចាំ​អតីត​ម្ចាស់​វា ប៉ុន្តែ​វា​នៅតែ​មិនមាន​ឥរិយាបថ​អ្វី​ចម្លែក​នោះដែរ។

អ្នកស្រុក​មានចិត្ត​អាណិត​ស្រលាញ់​យ៉ាងខ្លាំង​ចំពោះ​ភាពស្មោះត្រង់ និង​អត់ធន់​របស់​ឆ្កែ វ៉ាង ចៃ។ ឆ្កែ​មួយ​នេះ​កំពុង​ប​ដិ​វ​ឌ្ឍ​តាម Hachiko​ដែលជា​ឆ្កែ​ជប៉ុន​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​ដែល​បាន​រងចាំ​ម្ចាស់​ដែល​បានទទួល​មរណភាព​អស់​រយះពេល១៣ឆ្នាំ​នៅ​ខាងក្រៅ​Shibuya Train Station ទីក្រុង​តូ​ក្យូ។ ទោះបីជា​យ៉ាងណា ​Hachikoបាន​ស្លាប់​កាលពី​ឆ្នាំ១៩៣៥ ហើយ​ភក្តីភាព​របស់​វា​ចំពោះ​ម្ចាស់​ត្រូវបាន​ពិភពលោក​ចងចាំ​ជានិច្ច៕​

វេហា

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ ឆ្កែ​មួយ​ក្បាល​អង្គុយ​ចាំ​ម្ចាស់​៨​ម៉ោង​រាល់​ថ្ងៃ​៤ឆ្នាំ​ហើយ​
kpt_ads_left