Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

Gaga ​និង​Justine​ចាប់​ដៃ​គ្នា​សម្តែង​ក្នុង​រឿង​ Men in ​Black III​

P27-cតារា​ចម្រៀង​ប៉ុប​អន្តរជាតិ​នាង​ ឡេ​ឌី ហ្គា​ហ្គា​ (Lady Gaga) ​និង​តារា​ចម្រៀង​យុវវ័យ​អន្តរជាតិ ​ចា​ស្ទី​ន​ប៊េ​ប៊ើ​ (Justine Bebier) ​ដែល​បាន​សាង​ស្នាដៃ​ដ៏​អស្ចារ្យ​រៀងៗ​ខ្លួន​ដល់​កម្រិត​កំពូល ​ប៉ុន្តែ​ពេលនេះ​ពួកគេ​ទាំងពីរ​នឹង​ចាប់​ដៃគ្នា​បង្កើត​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​សម្រាប់​ទស្សនិកជន​ពេញ​ពិភព​លោក​។​​

លោក Barry Sonnenfeld​ជា​អ្នកដឹកនាំ​រឿង​បាន​ឲ្យ​ដឹងថា កំពូល​តារាចម្រៀង​ដ៏​ល្បី​ទាំង​ពីររូប​នឹង​សហការគ្នា​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​រឿង “Men in Black III”​។ លោក​មានប្រសាសន៍​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ Collider.com​ថា “​នៅក្នុង​ខ្សែភាពយន្ត​នេះ​មាន​តារា​ល្បីៗ​ដែល​លោកអ្នក​ធ្លាប់បាន​ស្គាល់​ជាប់​នៅក្នុង​លំដាប់​កំពូល​ដែល​ក្នុងនោះ​មាន​តារាចម្រៀង ឡេ​ឌី ហ្គា​ហ្គា និង​ទី​ម បូរ​តុ​ន​(Tim Burton)​ដែល​ល្បីល្បាញ​នៅលើ​ពិភពលោក ហើយ​…​សូម​ឲ្យ​ខ្ញុំ​គិត​មើល​សិន​….​អើ​មែនមាន​តារាចម្រៀង​យុវវ័យ ចា​ស្ទី​ន ប៊េ​ប៊ើ ថែមទៀត​”​។​

​ខណៈពេល​ដែលមាន​តារា​ជាច្រើន​ដែល​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង BiB កន្លងមក​ដូចជា Steven Spielber, Danny DeBtio, Sylvester Stallone និង Michael Jackson​។ អ្នកដឹកនាំ​រូបនេះ​និយាយទៀតថា ការជ្រើសរើស​តារា​បន្ថែម​ដើម្បី​កាន់តែ​អស្ចារ្យ និង​មាន​ភាព​ទាក់ទាញ​គឺជា​គោលបំណង​យូរ​មកហើយ​។​

​លោក​ពន្យល់ថា “​យើង​តែងតែមាន​លក្ខណៈពិសេស និង​ប្លែកៗ​ជានិច្ច​នៅក្នុង​រឿង Men in Black​។ ដូច្នេះ​ផ្នែក​មួយ​ដែល​អ្នក​ចូលចិត្ត​គឺជា​ការសម្រេចចិត្ត​ដែល​ធ្វើឡើង​ពី​ក្រុមប្រឹក្សាភិបាល​។ តែ​យើង​មាន​បញ្ហា​ខ្លះ ដូចជា ឧបសគ្គ​នៃ​ការជ្រើសរើស​តារា​គឺ​ទាល់តែ​ពួកគេ​យល់ព្រម ហើយ​ទី​ពីរ​យើង​មិន​ចង់​ធ្វើ​អ្វីដែល​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ដល់​នរ​ណា​ម្នាក់ ឬ​និយាយ​ទាក់ទិន​នឹ​រឿង​នយោបាយ​ឡើយ​”​។​

​លោក​បន្ថែមថា “​ដូច្នេះ​ការប្រកួតប្រជែង​ដល់​ចំណុចកំពូល​យើង​ត្រូវ​ទាក់​ទាញយក​តារា​ណា​ដែល​ល្បីល្បាញ ហើយ​យល់ព្រម​ជាមួយ​យើង​”​។ ទោះយ៉ាងណា​លោក​ដឹកនាំ​រូបនេះ​សារភាពថា លោក​មាន​ឧបករណ៍​រូបភាព​នៅពេលដែល​ទទួល​បាន​ការចុះ​កុងត្រា​ជាមួយ​តារា​ល្បី​រួចរាល់​។ ខណ់ៈពេល​តារា​សម្តែង Will Smith និង​មិត្ត​ភ័ក្តិ​ដ៏​ល្បីល្បាញ​របស់គាត់​ថែមទៀត​។​

​លោក Sonnenfeld​បាន​ប្រាប់​គេហទំព័រ​ដដែល​ថា “​អ្នកដឹង​ហើយ យើង​មិន​ចូលចិត្ត​ប្រើ​អាវុធ​ញឹកញាប់​ទេ​”​។ “​ផ្នែក​ដ៏​ពិបាក​គឺ​ពិតជា​បង្ហាញ​នូវ​ការបញ្ចូល​គ្នា​ដែល​នរណាម្នាក់​មិនអាច​ធ្វើទៅ ឬ​នរណាម្នាក់​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​នេះ​ចាត់ទុកថា​រឿង​សំណាង​សម្រាប់​យើង ហើយ​ទស្សនិកជន​ពិតជា​នឹង​ចាប់អារម្មណ៍​ចំពោះ​រឿងនេះ​។ ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​នាង ឡេ​ឌី ហ្គា​ហ្គា​ឆ្លើយថា អូ​ខេ​”​។​

​សូម​រងចាំ​តាមដាន​ទស្សនា​ខ្សែភាពយន្ត ​Men in Black III ​ដែល​រួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​អន្តរជាតិ​នាង ឡេ​ឌី ហ្គា​ហ្គា និង​ចា​ស្ទី​ន ប៊េ​ប៊ើ​នៅ​រោងភាព​យន្ត​ទូទាំង​ពិភពលោក​នា​ថ្ងៃទី​២៥ ខែឧសភា​ ខាងមុខ​៕

​វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ Gaga ​និង​Justine​ចាប់​ដៃ​គ្នា​សម្តែង​ក្នុង​រឿង​ Men in ​Black III​