Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តារា​ចម្រៀង​Usher​ត្រូវ​ចោទ​ពី​ការ​ដេក​ជាមួយ​អ្នក​កំដរ​ភរិយា​របស់​គាត់

A24-bសង្គ្រាម​នៅ​ក្នុង​សវនាការ​រវាង​កំពូល​តារា​ចម្រៀង​អន្តរជាតិ​លោក​ Usher ​និង​អតីត​ភរិយា​រ​បស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ កាលពី​ថ្ងៃ​ពុធ ​ខណៈ​ពេល​ម្ចាស់​បទ​ “Climax” ​បាន​កំពុងតែ​ឈរ​នៅ​ចំពោះ​មុខ​តុលាការ​សម្រាប់​ថ្ងៃ​ទី​ពីរ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ដេក​ជាមួយ​ម​អ្នក​កំដរ​កូនក្រមុំ​(​ភរិយា​)​របស់​គាត់​ កំឡុង​ពេល​អាពាហ៍ពិពាហ៍​បាន​ពីរ​ឆ្នាំ​។​

​តារាចម្រៀង Usher កំពុងតែ​ត្រូវបាន​គៀបសង្កត់​ដូច​ឈើឆ្កាង​ដោយ​អតីត​ភរិយា​យ ខណៈពេល​គាត់​ព្យាយាម​ស្វែងរក​សិទ្ធិ​មើលថែ​កូនប្រុស​ទាំងពីរ​របស់គាត់​មាន Usher V អាយុ​៤​ឆ្នាំ និង Naviyd​អាយុ​៣​ឆ្នាំ​។ នៅពេល​មេធាវី​ភរិយា​របស់គាត់​បាន​ដេញដោល​ពី​ការអះអាង​របស់គាត់ គាត់​បាន​និយាយថា ម្នាក់​ក្នុងចំណោម​អ្នក​កំដរ​គឺ​ស្ថិតនៅក្នុង​ភាព​ចំងល់ ហើ​យេ​អ្នក​កំដរ​នោះបាន​ធ្វើការ​ងារ​ឲ្យ​គាត់​កំឡុងពេល​គាត់​ធ្វើដំណើរ​ទៅ​ទីក្រុង​Maimi​។​

​តារាចម្រៀង​រូបនេះ​បង្ហាញ​នូវ​ការយល់ច្រលំ​ហើយ​ឆ្លើយតប​ថា “​ខ្ញុំ​មិនដឹង​នូវ​អ្វីដែល​អ្នក​(​មេធាវី​ភរិយា​របស់គាត់​)​និយាយ​នោះទេ​។ តើ​អ្វីដែល​អ្នក​កំពុង​សំដៅ​ទៅលើ​នោះ​? ដូច្នេះ​ទើបបាន​មេធាវី​ខាង​ភរិយា​យ​របស់គាត់​បាន​រំលឹក​គាត់​ថា ហេតុអ្វី​បាន​ជាង​នាង Williams (​អ្នក​កំដរ​)​ចាក​ចេញពី​ទីក្រុង​Maimi ពីព្រោះ​តែ​គេ​រកឃើញថា លោក​បាន​ដេក​ជាមួយ​នាង Maya Fox-Davis លោក​មាន​ចាំ​ទេ​?

​បើ​យោងតាម​ប្រភព​មួយ​ដែល​បាន​និយាយប្រាប់ TMZ​ថា នាង Davis គឺជា​អ្នក​កំដរ​ប្រពន្ធ​របស់គាត់​ម្នាក់​នៅពេល​គាត់​រៀបការ​ជាមួយ​ភរិយា​យ​របស់គាត់​ឈ្មោះ Foster អាយុ​៣៣​ឆ្នាំ​កាលពី​ឆ្នាំ​២០០៧​។​

​វា​ជា​រឿង​ចម្លែក​អន​ឡាញ​មួយ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០០៩ នាង Maya Fox-Davis ស្ថិតនៅក្នុង​បញ្ជី​របស់​តារាចម្រៀង​រូបនេះ​ទៅហើយ​។ ជា​ការពិត​មេធាវី​ភរិយា​របស់គាត់​បាន​ចោទប្រកាន់​ពី​រឿងនេះ ហើយ​មេធាវី​ការពារ​ក្តី​របស់លោក​បាន​ច្រានចោល​រឿងនេះ​។

​ថ្ងៃ​ពុធ​គឺជា​ថ្ងៃ​ចុងក្រោយ​នៅក្នុង​តុលាការ ខណៈពេល​ការប្រកាស​សាលក្រម​នឹង​សម្រេច​នា​ខែកក្កដា​។ កំពុង​ពេល​នៃ​ការ​សវនាការ​ដ៏​តឹងតែង​នេះ​តារាចម្រៀង Usher​បាន​ស្រក់​ទឹកភ្នែក​កាលពី​ថ្ងៃ​អង្គា​រ៍​នៅពេល​មេធាវី​របស់​ភរិយា​គាត់​ចោទប្រកាន់​ពី​ការ​ហួងហែង​ហួសហេតុ​ពេក និង​មិនមែនជា​ទង្វើ​ឪពុក​ល្អ​នោះទេ​។​

​កាលពី​ថ្ងៃ​ច័ន្ទ គាត់​បាន​រៀបរាប់​ពី​ការប៉ះទង្គិច​ដោយ​រាងកាយ ហើយ​សង្សារ​ថ្មី​របស់គាត់ នាង Grace Mingue​ជា​នៅ​ជាមួយ​នាង Foster នៅពេល​គាត់​លេចមុខ​នៅក្នុង​ផ្ទះ​របស់​នាង​ដើម្បី​ជួប​មុខ​កូន​។ ទោះបីជា​យ៉ាងណាក៏ដោយ នាង Miguel បាន​ស្ថិតនៅក្នុង​ឡាន ដែល​ឈប់​ចត​នៅតាម​ចិញ្ចើមផ្លូវ​។ នាង Foster​បាន​ប្រាប់​នាង​ខណៈពេល​តារាចម្រៀង​អន្តរជាតិ​រូបនេះ​ចាក​ចេញពីផ្ទះ​។ ពេលនោះ​នាង​បាន​ចេញពី​ឡាន ហើយ​វាយតប​នឹង​តារាចម្រៀង​តែម្តង​៕

​វេហា​

 

 

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ តារា​ចម្រៀង​Usher​ត្រូវ​ចោទ​ពី​ការ​ដេក​ជាមួយ​អ្នក​កំដរ​ភរិយា​របស់​គាត់