Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

Gaga​ រោម​ដោយ​ក្រុម​រាំ​ថៃ​Ladyboys​

P26-e​បាង​កក​ ៖ ក្រុម​អ្នក​រៀន​ចំការ​ប្រគំ​តន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ នាង​ឡេ​ឌី ​ហ្គា​ហ្គា ​បាន​ជួប​ជាមួយ​ស្ត្រី​ជនជាតិ​ថៃ​ជាច្រើន​នៅ​ឯ​ការ​ប្រគំ​តន្ត្រី​របស់​នាង​នៅ​ក្នុង​បាំង​កក​ដែល​តារា​ចម្រៀង​អន្តរជាតិ​បាន​ច្រៀង​យ៉ាង​យូរ​។​

​តារាចម្រៀង​អន្តរជាតិ​ក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍​អន្តរជាតិ “Born This Way” បាន​ទាស់​ដៃ ហើយ​ស្រែក​យ៉ាង​សប្បាយរីករាយ​សម្រាប់​ការសម្តែង​នៅឯ Calypso Cabaret ដែល​រាប់បញ្ចូល​ទាំង​បទ​ចម្រៀង​ដែល​ល្បីល្បាញ​នៅ​អាស៊ី និង​ក្រុម​រាំ​ដែល​ស្លៀកពាក់​ជា ladyboys​។​

​លោក Nipon Boonmasuwaran ជា​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅឯ Calypso Cabaret បាន​ប្រាប់​AFP​ថា “​នៅពេល​ឡេ​ឌី​បាន​មកដល់​ភ្លាម នាង​ពិតជា​រួសរាយ​រាក់ទាក់​ណាស់​។ នាង​បាន​និយាយ សួស្តី សួស្តី​ទៅកាន់​អ្នកគាំទ្រ​របស់​នាង ហើយ​ស្វាគមន៍​អ្នកគាំទ្រ​របស់​នាង​យ៉ាង​កក់ក្តៅ​មុនពេល​នាង​អង្គុយ​ចុះ​”​។​

​តារាចម្រៀង​វ័យ​២៦​ឆ្នាំ​ដែល​ល្បីល្បាញ​ទូទាំង​សកល​ដែលមាន​បទ “Just Dance” និង “Poker Face” បាន​បង្ក​បរិយាកាស​ដ៏​អធិកអធម​សម្រាប់​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​កម្រ​មាននៅ​ទីក្រុង​បាំង​កក​កាលពី​ថ្ងៃ​ពុធ​។​

 ​លោក Nipon បាន​និយាយថា “​នៅពេល​នាង​បានបញ្ចប់ នាង​បាន​ទៅ​ជួប​តារាចម្រៀង​អន្តរជាតិ​រូបនេះ ហើយ​បាន​និយាយថា អ្នក​ពិតជា​ស្អាត​ណាស់​។ យើងខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ និង​ពិតជា​រំភើប​មិន​នឹកស្មាន​ដល់​។ នាង​ទំនង​ដូចជា​ចិត្តល្អ​ណា​សើ់ ព្រមទាំង​មិន​ឆ្មើងឆ្មៃ​ដូច​កំពូល​តារាចម្រៀង​ដទៃទៀត​”​។​

​តារាចម្រៀង​អន្តរជាតិ​ឡេ​ឌី ហ្គា​ហ្គា បាន​ទៅ​សម្តែង​នៅ​ទីក្រុង​បាំង​កក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ដែល​ប្រឈម​នឹង​អ្នក​តវ៉ា​យ៉ាងខ្លាំង​ពី​ក្រុម​អ៊ីស្លាម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​កូរ៉េខាងត្បូង​។​

​ប៉ូលិស​ទីក្រុង​ហ្សា​កាតា​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ប្រគំ​តន្ត្រី​នា​ថ្ងៃទី​៣ ខែមិថុនា​ខាងមុខ​នេះឡើយ បន្ទាប់ពី​ក្រុម​អ៊ីស្លាម​បាន​តវ៉ា​ប្រឆាំង​ដោយ​ហិង្សា ប្រសិនបើ​កំពូល​តារាចម្រៀង​រូបនេះ​ចូលមក​សម្តែង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ដូច្នេះ​មានន័យថា នាង​នឹង​មិនអាច​សម្តែង​នៅក្នុង​ប្រទេស​នេះ​បានឡើយ​។​

​អ្នក​ផ្សព្វផ្សាយ​របស់​កំពូល​តា​រា​ចម្រៀង​អាមេរិក​រូបនេះ​បាន​ឲ្យ​ដឹង​កម្ម​តន្ត្រី “The Born This Way Ball” នៅ​ទីក្រុង​ហ្សា​កាតា​ត្រូវបាន​លក់​សំបុត្រ​អស់​ជាង​៥​ម៉ឺន​សំបុត្រ ហើយ​អ្នកគាំទ្រ​នៅ​ឥណ្ឌូនេស៊ី​ក៏​ប្រហែលជា​មិន​ព្រម​ឲ្យ​ព្រឹត្តិការណ៍​តន្ត្រី​នោះ​លុបចោល​ឡើយ​។​

​ឡេ​ឌី ហ្គា​ហ្គា បានបង្ហាញ​អារម្មណ៍​នៅ​ប្រទេស​ថៃ​តាមរយៈ​គេហទំព័រ​របស់​នាង “​ខ្ញុំ​មិន​ចង់​បាត់បង់​ទីផ្សារ​ឡេ​ឌី​ទេ ហើយ​អ្នកទិញ​សំបុត្រ​យ៉ាងច្រើន​”​។

​នាង​ឡេ​ឌី ហ្គា​ហ្គា នឹងចូលរួម​សម្តែង​កម្មវិធី​បី​ទៀត​នៅ​ប្រទេស​សិង្ហ​បុរី​នា​សប្តាហ៍​ក្រោយ​។ បន្ទាប់ពី​សម្តែង​នៅ​ទីក្រុង​ហ្សា​កាតា នាង​នឹងធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​ញូ​វសា​ឡែ​ន អូស្ត្រាលី ហើយ​បន្ទាប់មក​ទៅ​អឺរ៉ុប​៕

​វេហា​

 

 

 

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here សិល្បៈវប្បធម៌ Gaga​ រោម​ដោយ​ក្រុម​រាំ​ថៃ​Ladyboys​