កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតជម្រុះបាល់ទាត់AFC President Cup 2012 ក្នុងពូលB ចាប់ពីថ្ងៃទី០៥ឧសភា ដល់ថ្ងៃទី៩ឧសភា នៅទីលានពីរកន្លែងគឺក្នុងពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ។
ការប្រកួតAFC PRESIDENT CUP 2012ពូលBចាប់ផ្តើមថ្ងៃទី៥ឧសភានៅកម្ពុជា
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង13:47
ស្ត្រីមិចស៊ិកម្នាក់មានផ្ទៃពោះកូន៩នាក់
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង13:38
រថយន្តសណ្ដោងកុងតឺន័របើកលឿនពេកដល់ផ្លូវកោងក្រឡាប់កិនម៉ូតូកង់បីលក់ពងមាន់អាំងកំពិតដូចចេកចៀន
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង13:34
ភ្នំពេញ ៖ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងខណៈពេលដែលកំពុងបើកបរលឿនពេក និង ដោយសារអ្នកបើកបរស្រវឹងស្រាផងនោះនៅពេលដល់ចំណុចផ្លូវកោងបានក្រឡាប់ទៅលើចិញ្ចើមផ្លូវកិនលើម៉ូតូរ៉ឺម៉កកង់បីកំពិតដូចចេកចៀនតែសំណាងល្អម្ចាស់ម៉ូតូរ៉ឺម៉កនោះលោតគេចចេញទាន់កុំអីត្រូវកំពិតជាមួយម៉ូតូមិនខានឡើយ។
រថយន្តឡង់គ្រីស័រមួយគ្រឿងត្រូវគេដុតកំទេចចោលទាំងកណ្ដាលយប់ក្នុងភាពអាថ៌កំបាំង
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង12:48
កំពង់ឆ្នាំង ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងគ្មានអត្តសញ្ញាណ ត្រូវបានគេដុតកំទេចចោលនៅសល់តែគ្រឿងឆ្អឹងរថយន្តកាលពីយប់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១២ នៅព្រៃកំពោតក្នុងស្នាមភ្លោះខាងត្បូងវត្តខ្យាង ស្ថិតក្នុងភូមិខ្យាង ឃុំស្វាយស្រុក សាមគ្គីមានជ័យ។
លោកឌីវិជ្ជាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានិងបញ្ចុះបឋមសីលាវត្តចំបក់បិទមាស
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង12:35
ស្វាយរៀង ៖ សមិទ្ធផលនានាដែលបានកសាងរួចហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង បញ្ចុះបឋមសីលាកសាងកុដិថ្មមួយខ្នងទៀត ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនា នៅវត្តចំបក់បិទមាស ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ក្រោមអធិបតីភាព លោកឌី វិជ្ជា ប្រធានក្រុមការងារចុះជួយឧបត្ថម្ភក្រុងស្វាយរៀង។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបដិសេធការលែងពីដំណែងក្រោយពីការកាត់ឲ្យជាប់ទោស
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង11:53
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបដិសេធមិនព្រមចុះចេញពីដំណែងកាលពីថ្ងៃសុក្រនៅពេលលោកបង្ហាញមុខដ៏ចចេសមួយនៅក្នុងសភាមួយថ្ងៃបន្ទាប់ពីគេកាត់ឲ្យលោកជាប់ទោសដោយសារការស៊ើបអង្កេតអំពើពុករលួយលើប្រធានាធិបតីនោះ។
គ្រាប់បែកធ្វើឲ្យរបួសមនុស្ស២៧នាក់នៅក្នុងទីក្រុងអ៊ុយក្រែន
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង10:37
គ្រាប់បែក៤គ្រាប់បានផ្ទុះនៅក្នុងទីក្រុងមួយនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតកាលពីថ្ងៃសុក្រ ដោយធ្វើឲ្យរបួសមនុស្ស២៧នាក់ក្នុងនោះមានកូនក្មេង៩នាក់ នៅក្នុងអ្វីដែលពួកអាជ្ញាធរចាត់ទុកថាជាអំពើភេរវកម្មមួយ។
អ៊ីរ៉ង់ថានឹងចាប់ផ្ដើមការចរចាជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែរនៅខែឧសភា
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង10:12
សារព័ត៌មានរដ្ឋបានដកស្រង់សំដីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ថានឹងចាប់ផ្ដើមការចរចាជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅទីក្រុងវីយ៉ែននៅថ្ងៃទី១៣-១៤ ខែឧសភា។
សម្ដេចព្រះសង្ឃនាយកនន្ទង៉ែតនិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិពីរាប់បាត្រព្រះសង្ឃចំនួន៦០៥អង្គឧទ្ទិសកុសលដល់ព្រឹទ្ធាចារ្យចាន់វ៉ា
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:50
ភ្នំពេញ ៖ សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី ២៧ខែមេសា ឆ្នាំ២០១២នេះបាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន ៦០៥អង្គ នៅគេហដ្ឋានលោក ឧកញ៉ា សុខ សុខា និងលោកស្រី ចាន់ លាង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលដល់លោកព្រឹទ្ធាចារ្យ ចាន់ វ៉ា ដែលទើបនឹងទទួលមរណៈភាពកាលពីថ្ងៃទី ២១ខែមេសា ឆ្នាំ២០១២មកនេះក្នុងជន្មាយុ ៨៣ឆ្នាំដោយជរាពាធ។
រន្ទះបាញ់សម្លាប់មនុស្សប្រុសពីរនាក់ទៀតហើយនៅក្នុងស្រុកពួក
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:40
សៀមរាប ៖ ភ្លៀងលាយខ្យល់រន្ទះបានបាញ់សម្លាប់មនុស្សប្រុសពីរនាក់ស្លាប់ភ្លាមៗមួយរំពេចខណៈពេលដែលពួកគេនាំគ្នាចូលទៅជ្រកក្នុងខ្ទម។
តុលាការបញ្ជាឲ្យ KFC បង់ប្រាក់៨.៣លានដុល្លារទៅក្មេងស្រីរងគ្រោះនៅអូស្ត្រាលី
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:25
អូស្ត្រាលី៖ ក្រុមហ៊ុនចំណីអាហារដ៏ធំ Kentucky Fried Chicken (KFC)ត្រូវបានគេបញ្ជាឲ្យបង់ប្រាក់ចំនួន៨.៣លានដុល្លារអាមេរិកទៅក្មេងស្រីជនជាតិអូស្ត្រាលីម្នាក់ដែលទទួលរងទុក្ខខួរក្បាល និងខ្វិនខ្វង់ បន្ទាប់ក្មេងស្រីនេះញាំអាហារនៅពីKFC។
Leagueថ្ងៃអាទិត្យមានពីរប្រកួត៖ គីរីវង់សុខសែនជ័យជួបភ្នំពេញក្រោន ឯចម្ការកៅស៊ូបឹងកេតជួបព្រះខ័នរាជ
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:17
គីរីវង់សុខសែនជ័យពេលនេះ កំពុងស្ថិតនៅលំដាប់លេខរៀងទី៨ក្នុងតារាង ដោយលេង៤ ប្រកួត ឈ្នះ១ប្រកួត ចាញ់៣ ប្រកួត មាន៣ពិន្ទុ ។ នៅក្នុងការប្រកួតLeague២០១២ ជើងទី ១នេះ គីរីវង់សុខសែនជ័យហាក់ដូចជាលេងពុំបានល្អសោះ។ ធនធានកីឡាករមិនចាញ់ក្រុមដទៃទេ គឺមានពួកស្បែកខ្មៅនិងស្បែកលឿងជួយលេងអោយទៀត ប៉ុន្តែនៅតែមិនឈ្នះគេ ។បើកឆាកគីរីវង់ចាញ់បឹងកេត១ទល់៣ បន្ទាប់មកចាញ់ការពាររជាតិ០ទល់១ ហើយបានឈ្នះវ៉េស្ទើន៣ទល់០ និងចុងក្រោយនេះ បែរជាចាញ់ឆ្លាមសមុទ្រដល់ទៅ០ទល់៤ទៅវិញ ។
សម្តេចតេជោស្នើឲ្យភាគីថៃបញ្ឈប់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលចូលក្នុងដីថៃខុសច្បាប់ទៅកាប់ឈើ
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:10
ភ្នំពេញ ៖ នៅពេលអនុញ្ញាតឲ្យលោក យ៉ុងយុទ្ធ វិឆៃឌីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃ ព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៧ មេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យភាគីថៃបញ្ឈប់ការបាញ់សម្លាប់ប្រជា ពលរដ្ឋខ្មែរដែលចូលក្នុងដីថៃខុសច្បាប់ទៅកាប់ឈើ ដោយត្រឹមតែធ្វើការចាប់ខ្លួនតាមផ្លូវច្បាប់ទៅបានហើយ។
គ្រោះធម្មជាតិបីលើកផ្ទួនៗគ្នាបណ្ដាលឲ្យក្របីមួយក្បាលនិងមនុស្សម្នាក់ស្លាប់
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង09:04
ពោធិ៍សាត់៖ គ្រាន់តែធ្លាក់ភ្លៀង ក្រុងនិងស្រុកចំនួនបីសោះមានគ្រោះធម្មជាតិកើតឡើងបីលើកផ្ទួនគ្នាគឺករណីរន្ទះបាញ់ក្របីងាប់មួយក្បាល ក្នុងក្រុងពោធិ៍សាត់ និងនៅស្រុកបាន រន្ទះបាញ់មនុស្សពីរនាក់ ក្នុងនោះស្លាប់ម្នាក់ពេលដឹកដល់មន្ទីរពេទ្យ ឯម្នាក់ទៀតរួចផុតពីសេចក្ដីស្លាប់។
រថយន្តបែនដឹកថ្មក្រឡាប់ផ្ងារជើងទ្រមេឃដោយសារតៃកុងជាន់ហ្វ្រាំងស៊ីតែកង់ម្ខាង
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង08:44
កំពង់ចាម ៖ រថយន្តបែនដឹកថ្មម៉ាកទីតាន់ចំណុះ២តោនកន្លះពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម3A-0272 មួយគ្រឿងបានក្រឡាប់ផ្ងារជើងឡើងលើនៅខណៈពេលកំពុងដឹកថ្មពេញហើយបើកក្នុងល្បឿនលឿន លុះតៃកុងជាន់ហ្វ្រាំងស្រាប់តែស៊ីតែកង់ម្ខាងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើចាក់ថ្មចោល តែសំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់តៃកុងឬអ្នកជិតខាងឡើយ។
អ៊ុងវិរៈរកបាន៣ពិន្ទុបន្ថែមក្រោយពីយកឈ្នះយុគយក្សគីល
- ថ្ងៃសៅរ៍ ទី28 មេសា ឆ្នាំ2012 ម៉ោង08:29
*ឈឿនឆៃដែនឈ្នះលាភសំណាងដោយពិន្ទុ
អ៊ុង វិរៈ អ្នកប្រដាល់ក្លិបកងពលទ័ពឆ័ត្រយោង៩១១ បានយកឈ្នះយុគ យក្សគីល អ្នកប្រដាល់ក្លិបយុវកីឡាខេត្តបាត់ដំបងដោយពិន្ទុ នៅក្នុងការប្រកួតជម្រុះជុំទី២ ដណ្តើមពានរង្វាន់អនុស្សាវរីយ៍ទម្ងន់៦៩គីឡូក្រាម លើសង្វៀនស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រទី២៧ខែមេសាឆ្នាំ២០១២។ ក្រោយការឈ្នះយុគ យក្សគីលនេះ បានធ្វើអោយអ៊ុង វិរៈរកបាន៣ពិន្ទុបន្ថែមទៀត ។
អត្ថបទផ្សេងៗទៀត...
- ស្ពាននៅតំបន់ភ្នំកុក ដែលខូចខាតមិនអាចចរាចរបានឥឡូវកំពុងដំណើរចាប់ផ្ដើមសាងសង់ហើយ
- ឃាត់ខ្លួនអ្នកកាសែតពីរនាក់បន្ទាប់ពីឈ្មួញឈើក្លាយជាម្ចាស់ដើមបណ្តឹង
- វៀតណាម នឹងផ្តល់អង្ករ ១៤,០០០ តោន ដើម្បីបំរុងទុកអង្ករនៅក្នុងតំបន់
- លោកចៅភិរិទ្ធអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សឃុំឈើទាល
- អាមេរិកនឹងបញ្ជូនកងម៉ារីន ៩,០០០ នាក់ ចេញពីមូលដ្ឋាន Okinawa ប្រទេសជប៉ុន
- ត្រៀមស្នើសុំដំឡើងឋានន្តរសក្ដិមេប៉ូលិសប៉ុស្តិ៍បាលនៅរាជធានីទាំងអស់អោយបានសក្តិ៣
- មិនទាន់ជួបគ្រោះថ្នាក់ចរាចរផងក្លាយជាអំពើហិង្សាវាយតប់គ្នាបែកក្បាលទាំងសងខាង
- ពលរដ្ឋស្រុកអង្គបូរីថាគ្រាន់តែបើកម៉ាស៊ីនបោកស្រូវទៅស្រែក៏ត្រូវបង់ប្រាក់ដែរ
- លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២
- សមត្ថកិច្ចរឹតបន្តឹងលើការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង











.jpg)































