បាត់ដំបង ៖ ក្មេងស្រីម្នាក់ស្ថិតក្នុងវ័យអនីតិជនត្រូវបានពូបង្កើតចាប់រំលោភខ្ទេចអស់ព្រហ្មចារី ខណៈដែលដើរឆ្លុះកង្កែបនាពេលយប់ជាមួយគ្នា និងមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៨យប់ត្រង់ចំណុចកណ្ដាលវាលស្រែខាងក្រោយភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បបួលក្មួយទៅឆ្លុះកង្កែបដូចនាំទៅបំផ្លាញព្រហ្មចារីទាំងវ័យក្មេង
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង15:53
ផ្លូវក្រោមដីប្រវែង៤៥០ម៉ែត្រចំណាយទឹកប្រាក់អស់ប្រមាណ៣០លានទៅ៤០លានដុល្លានឹងសាងសង់ឡើងនៅមុខណាហ្គាលវើល
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង15:47
ភ្នំពេញ ៖ ផ្លូវក្រោមដីជាលើកទី១ដែលមានប្រវែង ៤៥០ម៉ែត្រដោយចំណាយទឹកប្រាក់ប៉ាន់ប្រមាណអស់៣០លានទៅ៤០លានដុល្លាអាមេរិករបស់ក្រុមហ៊ុនណាហ្គាហ្វើល គ្រោងនឹងបើកការដ្ឋានស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ ដោយចុះខាងក្រោមពីមុខអគារណាហ្គាហ្វើលទី២ ឆ្លងកាត់មកផ្លូវរដ្ឋសភាពង្វាងរហូតមកស្របតាមផ្លូវមាត់ទន្លេ ដើម្បីអោយគំរោងនេះដំណើរការទៅបានលឿននិងមិនអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ ជាមួយមន្រី្ដក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវក្រោមដីនេះ។
ខ្ចីម៉ូតូមិត្តភ័ក្រ្តយកមកជិះបែកគំនិតបំរុងយកទៅលក់ត្រូវសមត្ថកិច្ចក្របួចជាប់
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង15:33
សៀមរាប ៖ បើតាមការឲ្យដឹងពីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំពោះជនសង្ស័យ២នាក់មានឈ្មោះថាន់ សុភ័ក្រ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះហម ហែល ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នាដោយជនទាំងពីរនាក់បច្ចុប្បន្នរស់នៅខេត្តបន្ទាយមានជ័យ បានផ្សំគំនិតគ្នាធ្វើសកម្មភាពខ្ចីម៉ូតូម៉ាកសង់ ពណ៌ខ្មៅសេរីឆ្នាំ២០១៣មួយគ្រឿងពីមិត្តភ័ក្រ្តរបស់ខ្លួនដែលជាជនរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះរួចក៏បានជិះរត់គេចខ្លួនមកខេត្តសៀមរាបដើម្បីយកមកលក់តែម្តង។
ឃាត់ខ្លួនប្រុសស្រី៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនម៉ាទឹកកក៣កញ្ចប់ធំនិង២កញ្ចប់តូច
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង15:29
មណ្ឌលគិរី ៖ មនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនឹងប៉ូលិសស្រុក និងប៉ូលិសមូលដ្ឋាន បានចេញប្រតិបត្តិការឆែកឆេរផ្ទះសំណាក់មួយកន្លែងរហូតឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់រួមនឹងវត្ថុតាងមួយចំនួនធំ។
កម្មកររោងចក្រកាត់ដេរស្បែកជើង«មីងដា»បន្ដបិទផ្លូវរយៈពេលមួយព្រឹកថែមទៀត
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង15:11
ភ្នំពេញ ៖ កម្មករ ការិនីរោងចក្រកាត់ដេរស្បែកជើងយីហោ«មីងដា» មានទីតាំងនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមកដល់ព្រឹកថ្ងៃទី១៨ ខែឧសភានេះបាននាំគ្នាបន្ដបិទផ្លូវវេងស្រេងអស់មួយកំណាត់ព្រឹកទៀតបន្ទាប់ពីបិទផ្លូវអស់រយៈពេលមួយយប់មួយថ្ងៃកាលពីថ្ងៃទី១៧ ខែឧសភាមិនបានលទ្ធផលអ្វីមកនោះ។ ប៉ុន្តែមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលភាគីថៅកែបានហៅតំណាងកម្មករឲ្យចូលចរចាគ្នាទើបក្រុមកម្មករបាននាំគ្នារំសាយឈប់បិទផ្លូវហើយដើរចូលតុចចារដោះស្រាយតាមសន្ដិវិធីវិញ។
ការវាយប្រហារចំនួនបីលើកក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្សស្លាប់ជិត៥០នាក់ និងរាប់រយនាក់រងរបួស
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:44
ប៉ាគីស្ថាន ៖ ការផ្ទុះគ្រាប់បែកចំនួនពីរលើកនៅតំបន់ម៉ាឡាកាន (Malakand) ជាតំបន់ជនបទនៅភាគឦសានប្រទេសប៉ាគីស្ថាន ស្ថិតនៅក្បែរព្រំដែនប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០១៣ម្សិលម៉ិញបណ្តាលឲ្យមនុស្សជាង ១០នាក់បាត់បង់ជីវិត។
សង្កាត់មួយចំនួនទទួលរងការខូចខាតដោយសារតែមានគ្រាប់ផ្លោងធ្ងន់ធ្ងរ
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:31
ស៊ីរី ៖ យោងតាមរូបភាព Video ដែលគេយកបានពី Internet កាលពីថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៣ បានបង្ហាញថា មានការផ្ទុះគ្រាប់ផ្លោងមួយបានកើតឡើងនៅសង្កាត់រ៉ាស្តាន់ (Rastan)ក្នុងហូម (Hom)ក្នុងប្រទេសស៊ីរី។
គ្រោះថ្នាក់ចរាចរតាមរថភ្លើងក្នុងទីក្រុងហុងកុងបណ្តាលឲ្យមនុស្សចំនួន ៦២ នាក់រងរបួស
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:25
ចិន ៖ យោងតាមសេចក្តីរាយការណ៍របស់អ្នកគ្រប់គ្រងពិនិត្យចរាចរតាមផ្លូវ រថភ្លើងឲ្យដឹងថា មនុស្សចំនួន ៦២ នាក់បានរងរបួសកាលពីថ្ងៃសុក្រម្សិលម៉ិញ ក្នុងពេលដែលរថភ្លើងមួយខ្សែបានបើកបរធ្លាក់ចេញពីផ្លូវនៅក្នុង ទីក្រុងហុងកុង។
អំពើបទឧក្រិដ្ឋកំពុងរាលដាលដល់ចំណតរថយន្តក្រុងនៅក្នុងរដ្ឋធានី Bogoto នៃប្រទេសកូឡំប៊ី
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:21
កូឡំប៊ី ៖ ប្រទេសបឹងកូឡំប៊ីអាចជួបនូវស្ថានភាពអាក្រក់បន្ទាប់ពីមានអំពើឆក់ ប្លន់កើតឡើងជាបន្តបន្ទាប់ ពោលគឺសូម្បីតែទូរស័ព្ទដៃមួយគ្រឿងរបស់ស្ត្រីម្នាក់នៅចំណតរថយន្ត ក្រុង Bogota (បូហ្គូតា) ក៏ត្រូវពួកចោរឆក់ប្លន់ដែរ។
អាមេរិកបង្ហាញអំពីបញ្ហាអាចកើតឡើងថែមទៀតក្នុងការវាយប្រហារនៅក្នុងប្រទេសស៊ីរី
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:12
អាមេរិក ៖ មន្ត្រីយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកឲ្យដឹងកាលពីថ្ងៃសុក្រ ម្សិលម៉ិញថា ការដឹកជញ្ជូនអាវុធមីស៊ីល ប្រឆាំងទៅលើនាវា និងប្រឆាំងទៅលើយន្តហោះ ទៅឲ្យប្រទេសស៊ីរីជាជំនួយរបស់រុស្ស៊ី អាចធ្វើឲ្យកងកម្លាំងរឹងមាំខ្លាំងថែមទៀតក្នុងការវាយប្រហារទៅលើ ក្រុមបះបោរ។
មនុស្សជិត ៥០នាក់បានបាត់បង់ជីវិតដោយការបំផ្ទុះគ្រាប់បែកក្នុងប្រទេសអ៊ីរ៉ាក់
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង14:01
អ៊ីរ៉ាក់ ៖ វិហារសាសនាអ៊ីស្លាមនិកាយស៊ិននីមួយកន្លែងនៅក្នុងទីក្រុងបាគូបា (Baquba) របស់ប្រទេសអ៊ីរ៉ាក់ បានទទួលរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកចំនួនពីរលើកផ្ទួនៗ បណ្តាលឲ្យមនុស្សចំនួន ៤៣ នាក់ស្លាប់ និងចំនួនរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួសកាលពីថ្ងៃម្សិលមិញ។
គ្រោះរន្ទះបាញ់និងដើមឈើរលំកិនបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងយុវជន៥នាក់រងរបួសស្រាលនៅស្រុកអណ្ដូងមាស
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង13:53
រតនគិរី ៖ គ្រោះធម្មជាតិរន្ទះបាញ់ និងដើមឈើរលំកិនបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងយុវជនចំណាកស្រុក៥នាក់រងរបួស ស្ថិតក្នុងភូមិមុយ និងភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្ដូងមាសកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣។
ភ្ញៀវទេសចរណ៍ឈរយ៉ាងរហង់រង់ចាំមន្ត្រីផ្ដល់ទិដ្ឋាការ តែទីស្នាក់ការចាក់សោជាប់
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង13:36
ព្រៃវែង ៖ តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ១០នាក់ឈរចាំឲ្យរហង់រង់ចាំមន្ត្រីផ្ដល់ទិដ្ឋាការដើម្បីបានសិទ្ធិពេញលេញធ្វើដំណើរមកទេសចរណ៍ចូលក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីផ្ដល់ទិដ្ឋាការមិនបានឈរនៅគោលនៅនោះទេដោយគេសង្កេតឃើញទីស្នាក់ការចាក់សោទ្វារជាប់មិនមានមនុស្សនៅបំពេញការងារ។ ទោះយ៉ាងណាភ្ញៀវទេសចរណ៍បរទេសក៏នៅតែរង់ចាំទិដ្ឋាការនោះដដែលព្រោះមិនចង់ត្រឡប់ទៅវិញនាំតែខាតជើង។
មានបងប្អូនជាច្រើននៅគណបក្សដ៏ទៃ បានងាកមកផ្ដល់សច្ចធម៌ជូនគណបក្សប្រជាជនកម្ពុជា
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង13:22
ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយនេះ មានបងប្អូនជាច្រើនដែលពីមុនស្ថិតក្នុងគណបក្សដទៃ បានប្ដូរទស្សនៈ និងងាកមកគាំទ្រផ្ដល់សច្ចធម៌ជូនគណបក្សប្រជាជនកម្ពុជា ក្នុងពេលដែលពួកអមិត្តកំពុងតែមួលបង្កាច់ បំភ្លេចចោលនូវគុណបំណាច់ នៃបុព្វការីរបស់សង្គមជាតិ គឺរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានេះឯង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចផ្អាកការដ្ឋានសំណង់អគាររោងចក្រស្បែកជើង «វីងស្ដារស៊ូ» ជាបណ្ដោះអាសន្ន
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង12:57
ស្រីស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូកៀបជាប់ពីក្រោមហើយសង៥០ដុល្លារ រួចស្រែកថាឲ្យជនរងគ្រោះចង់បានលុយម្ល៉េះ
- ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង11:42
ភ្នំពេញ ៖ ស្រីស្រស់ស្លៀកពាក់ខ្លីម្នាក់ខណៈពេលកំពុងបើកបររថយន្តស៊េរីទំនើបបានលើកទូរស័ព្ទនិយាយក៏ជ្រុលបុកម៉ូតូកៀបជាប់ពីក្រោម ហើយដោយមិនចង់មានរឿងវែងឆ្ងាយនោះក៏សុខចិត្តព្រមសងឲ្យខាងរងគ្រោះចំនួន៥០ដុល្លារដើម្បីបញ្ចប់បញ្ហា តែពេលដែលបើករថយន្តចេញស្រាប់តែនារីបង្កហេតុរូបនោះបានបោះសម្តីដាក់ខាងរងគ្រោះថាចង់បានលុយគេម្ល៉េះ។
អត្ថបទផ្សេងៗទៀត...
- ធ្វើការថែមម៉ោងជ្រុលខ្យល់គរស្លាប់ពេលចូលដេក
- លោកតាអតីតមេឃុំនិងមេបក្សធ្លាក់ខ្លួនឈឺជាទម្ងន់ទទួលបានអំណោយពីសប្បុរសជន
- ដំណោះស្រាយ រវាងម្ចាស់ផ្ដល់សេវាអគ្គិសនី និងប្រជាពលរដ្ឋប្រើប្រាស់មិនត្រូវគ្នាក្រុមប្រជាពលរដ្ឋតវ៉ាបិទផ្លូវជាតិលេខ៥
- សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញបើកសន្និបាតបូកសរុបការងាររណសិរ្សលើកទី៦ និងទិសដៅការងារអនុវត្តនាឆ្នាំបន្ត
- កំលាំងចំរុះចុះឆែកឆេរផ្ទះសំណាក់យីហោ«គជ់ហង្ស»ឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់និងភ្ញៀវប្រុសស្រី៦នាក់ដកហូតថ្នាំញៀន៣កញ្ចប់
- ពលការិនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ីម្នាក់បាត់ដំណឹង៥ខែហើយឪពុកមកប្ដឹងសង្ស័យថានាងមានគ្រោះថ្នាក់
- ប្រទះឃើញសពបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណត្រូវឃាតកសម្លាប់យកមកបោះចោលក្នុងព្រៃ
- ភុនសោភ័ណ្ឌ និងឃឹម ពេជ្រចិន្តា ជួបគ្នាលើសង្វៀនកោះពេជ្រ
- បៀលប្រាយអាចឈ្នះស្វាយរៀងឬអត់នៅថ្ងៃអាទិត្យនេះ?
- ជុំទី២ពូលBហុនគីរី នូវស៊ីថា និងថៃប៊ុនហានបាន៣ពិន្ទុដូចគ្នា













































