Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អ្នក​រស់​នៅ​តាម​តំបន់​ជប​បទ​ស្នើ​អោយ​រដ្ឋា​ភិបាល​ស្ថាបនា​ផ្លូវ​ធ្វើ​ដំណើរ​សម្រាប់​ពួក​គេ​

20-04-2012-cបូលីវី ​៖​ រថ​យន្ត​ធំៗ​រាប់​រយ​គ្រឿង​ និង​រថ​យន្ត​តូចៗ​រាប់​សិប​គ្រឿង​ផ្សេង​ទៀត​ បាន​ជាប់​គាំង​នៅ​មួយ​កន្លែង​នៅ​តាម​ដង​ផ្លូវ​ នា​ភាគ​ខាង​លិច​ប្រទេស​បូលីវី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​

ការកក​ស្ទះ​នៃ​រថ​យន្ត​រាប់​រយ​គ្រឿង​នៅ​តាម​ដង​ផ្លូវ​ហាយ​វេ​ បាន​កើត​ឡើង​ក្នុង​ពេល​មនុស្ស​រាប់​រយ​នាក់​នៅ​តំបន់​គូរ៉ា​ហ្គារ៉ា​ ឌឺ​ការ​រ៉ាន់​ហ្កាស់​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាម​ទារ​អោយ​រដ្ឋា​ភិបាល​ស្ថាបនា​ផ្លូវ​ជាតិ​ ចេញ​ពី​ទី​ក្រុង​នានា​ ភ្ជាប់​ទៅ​កាន់​តំបន់​ពួក​គេ​រស់​នៅ​។​

ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា​ បាតុ​កម្ម​តវ៉ា​ទាម​ទារ​កសាង​ផ្លូវ​នេះ​ បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​បី​បួន​ថ្ងៃ​កន្លង​មក​ហើយ​ តែ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ឆ្លើយ​តប​ពី​រដ្ឋា​ភិបាល​យ៉ាង​ណា​នោះ​នៅ​ឡើយ ​ទេ​។​

ក្រុម​អ្នក​តវ៉ា​បាន​ត្អូញ​ត្អែរ​ថា​ ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ពិបាក​ក្នុង​ចម្ងាយ​ផ្លូវ​យ៉ាង​ឆ្ងាយ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​កន្លែង​ផ្សេងៗ​។​

អាជ្ញា​ធរ​ក្នុង​តំបន់​នោះ​អោយ​ដឹង​ថា​ ការ​ធ្វើ​បាតុ​កម្ម​តវ៉ា​ បណ្តាល​អោយ​រាំង​ស្ទះ​រថ​យន្ត​ធំៗ​ចំនួន​ជាង​ ៨៥០​ គ្រឿង​ រថ​យន្ត​សណ្តោង​កុង​តេន័រ​ចំនួន​ ១៥០​ គ្រឿង​ និង​រថ​យន្ត​តូច​រាប់​រយ​គ្រឿង​ផ្សេង​ទៀត​៕​

វង្ស​ រិទ្ធី

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី20 មេសា ឆ្នាំ2012 ម៉ោង14:04

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ អ្នក​រស់​នៅ​តាម​តំបន់​ជប​បទ​ស្នើ​អោយ​រដ្ឋា​ភិបាល​ស្ថាបនា​ផ្លូវ​ធ្វើ​ដំណើរ​សម្រាប់​ពួក​គេ​