Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ហ្វីលី​ពីន​ និង​សហ​រដ្ឋ​អាមេរិក​រួម​គ្នា​ធ្វើ​សម​យុទ្ធ​យោធា​រយៈ​ពេល​ ១០​ ថ្ងៃ

20-04-2012-dហ្វីលី​ពីន​៖​ ហ្វីលី ​ពីន​ និង​សហ​រដ្ឋ​អាមេរិក បាន​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែ​មេសា​នេះ​ អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​។​សម​យុទ្ធដែល​ប្រទេស​ទាំង​ពីរ​ធ្វើ​រួម​គ្នា​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កាវីត​ របស់​ហ្វីលី​ពីន​។​

ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា​ ការ​ធ្វើ​សម​យុទ្ធ​នេះ​គឺ​ក្នុង​បំណង​ដើម្បី​បង្រឹង​ចំណង​មិត្ត​ភាព​នៃ​ ប្រទេស​ទាំង​ពីរ​លើ​ផ្នែក​យោធា​របស់​ខ្លួន​។​

ការ​ធ្វើ​សម​យុទ្ធ​រយៈ​ពេល​ ១០​ ថ្ងៃ​នេះត្រូវ​បាន​ធ្វើ​ឡើង​តាម​ផ្នែក​ជា​ច្រើន​បន្ថែម​ទៀត​ នៅ​ទូទាំង​ប្រទេស​ ក្រៅ​ពី​ខេត្ត​មួយ​នេះ​។​

ក្រុម​អ្នក​វិភាគ​អោយ​ដឹង​ថា​ ការ​ធ្វើ​សម​យុទ្ធ​នៅ​ក្នុង​ប្រទេស​ហ្វីលី​ពីន​ ដែល​ចូល​រួម​ដោយ​សហ​រដ្ឋ​អាមេរិក បាន​ធ្វើ​ឡើង​ខណៈ​បញ្ហា​តាន​តឹង​រវាង​ចិន​ និង​ហ្វីលី​ពីន​​ជុំវិញ​ជម្លោះ​ទឹក​ដី​នៅ​តាម​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ថ្មីៗ​នេះ​។​

លោក​ចារេត​ ឡេអូណាត​ នាយ​ទាហាន​សហ​រដ្ឋ​អាមេរិក​ អោយ​ដឹង​ថា​ ការ​ធ្វើ​សម​យុទ្ធ​នេះ​ ដើម្បី​ពិភាក្សា​អំពី​បច្ចេក​យោធា​ ពី​គ្នាទៅ​វិញ​ទៅ​មក​ មិនប៉ះ​ពាល់​ដល់​ជម្លោះ​រវាង​ទីក្រុង​ប៉េ​កាំង​ និង​ទីក្រុង​ម៉ានីល​នោះ​ទេ​៕​

វង្ស​ រិទ្ធី​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ហ្វីលី​ពីន​ និង​សហ​រដ្ឋ​អាមេរិក​រួម​គ្នា​ធ្វើ​សម​យុទ្ធ​យោធា​រយៈ​ពេល​ ១០​ ថ្ងៃ