នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបដិសេធមិនព្រមចុះចេញពីដំណែងកាលពីថ្ងៃសុក្រនៅពេលលោកបង្ហាញមុខដ៏ចចេសមួយនៅក្នុងសភាមួយថ្ងៃបន្ទាប់ពីគេកាត់ឲ្យលោកជាប់ទោសដោយសារការស៊ើបអង្កេតអំពើពុករលួយលើប្រធានាធិបតីនោះ។
លោក យូហ៊ូហ្វរ៉ាហ្សា ហ្គីឡានី បានប្រឈមមុខនឹងការអំពាវនាវរបស់គណបក្សប្រឆាំងឲ្យលោកលាលែងពីដំណែងក្រោយពីតុលាការកំពូលបានកាត់ទោសឲ្យលោកជាប់ទោសពីបទមិនគោរពដោយបានបដិសេធថាមិនព្រមសរសេរលិខិតឲ្យអាជ្ញាធរស្វីស សុំពួកគេបើកធ្វើការស៊ើបអង្កេត រឿងពុករលួយជាច្រើនលានដុល្លារសាជាថ្មីលើប្រធានាធិបតីលោកអាស៊ីហ្វអាលីហ្សាដារីនោះ។
មេធាវីរបស់លោកនិយាយថាលោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដែលបានធ្វើឲ្យលោក ដែលជានាយករដ្ឋមន្ត្រី កាន់ដំណែងលើកដំបួងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាគីស្ថាន ត្រូវជាប់ទោសនោះ ហើយលោកហ្គីឡានី និយាយថា មានតែសភាទេដែលមានអំណាចដកលោកចេញពីដំណែង។
លោកនិយាយថាពុំមានច្បាប់ណាមួយអាចដកនាយករដ្ឋមន្ត្រីជាប់ឆ្នោតចេញពីដំណែងទេ។ សភាគឺជាអំណាចកំពូលហើយមានតែសភានេះហើយ ដែលមានអំណាចដកខ្ញុំចេញ»។
លោក ណោវ៉ាសារីហ្វ ប្រធានសម្ព័ន្ធដ៏ធំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកហ្គីឡានី ត្រូវតែចុះចេញពីដំណែង ចៀសវាងរុញច្រានប្រទេសឲ្យធ្លាក់ទៅក្នុង«វិបត្តិថែមទៀត»។
លោកហ្គីឡានី និយាយថា« ខ្ញុំគឺជានាយករដ្ឋមន្ត្រីជាប់ឆ្នោត តំណាងឲ្យប្រជាជន ១៨០លាននាក់ ហើយ អង្គការអាចចេញសេចក្ដីសម្រេចឲ្យនាយករដ្ឋមន្ត្រីជាប់ឆ្នោតមួយរូបទៅផ្ទះយ៉ាងម៉េចទៅ?»។ «មានតែប្រធានសភាដែលជាអ្នកថែរក្សាផ្ទះនេះទេដែលមានអំណាចសម្រេចនោះ»។
លោកហ្គីឡានី និយាយថា ការកាត់ឲ្យជាប់ទោសនោះ បានបើកផ្លូវសម្រាប់ទម្រង់ការដើម្បីដកលោកចេញក្នុងឋានៈជាតំណាងរាស្ត្រ ប៉ុន្តែបានថ្លែងទៅកាន់ប្រធានសភាថា«ខ្ញុំនឹងចុះចេញពីដំណែងលុះត្រាតែលោកជូនព័ត៌មានដល់ខ្ញុំ។ ខ្ញុំ នឹងទទួលយកប្រសិនបើកសភាដកសិទ្ធិខ្ញុំ»។
ពួកអ្នកជំនាញការច្បាប់ និយាយថា ដំណើរការដកលោកហ្គីឡានី ចេញពីដំណែងដែលពាក់ព័ន្ធនឹងប្រធានសភា បញ្ជូនបញ្ហានោះទៅកាន់គណៈកម្មការបោះឆ្នោតនោះអាចអូសបន្លាយរយៈពេលច្រើនខែ។
លោកហ្គីឡានីនិយាយថា «ខ្ញុំមិនបានប្រព្រឹត្តិខុសរឿងឧក្រិដ្ឋកម្មទេ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ ប៉ុន្តែខ្ញុំបានការពារដោយរដ្ឋធម្មនុញ្ញ៕
រឹទ្ធ























