ម៉ិចស៊ីក ៖ ភ្លើងបានឆេះចំនួនជាង ១០កន្លែង នៅក្នុងព្រៃឈើ នៃរដ្ឋអូសាកា របស់ប្រទេសម៉ិចស៊ីក អស់រយៈពេលពីរថ្ងៃកន្លងមកហើយ ដែលការឆេះនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃពុធកន្លងទៅ។
ក្នុងពេលជាមួយគ្នានេះ ក្រុមពន្លត់ភ្លើងជាង ១៥០នាក់ ក៏បានប្រឹងប្រែងពន្លត់អណ្តាតភ្លើងឆេះរាលដាល កាន់តែខ្លាំងទៅកាន់ទីកន្លែងផ្សេងទៀត ដើម្បីមិនអោយឆេះបំផ្លាញតំបន់ព្រៃឈើប្រណិតទាំងនេះ។ សេចក្តីរាយការណ៍អោយដឹងថា រហូតមកដល់ពេលនេះព្រៃឈើជាង ៨,០០០ហិកតា ត្រូវរងការឆេះបំផ្លាញ ហើយក្នុងចំណោមដើមឈើនោះភាគច្រើនជាដើមឈើមានវ័យចំណាស់រាប់រយឆ្នាំ ដែលរដ្ឋាភិបាលរក្សាទុកជាច្រើនជំនាន់មកហើយ។ ប្រភពព័ត៌មានបន្តថា យ៉ាងហោចណាស់ក៏មានភ្លើងឆេះព្រៃកើតឡើងចំនួន ១៤៥លើកដែរ នៅតាមតំបន់នានាក្នុងប្រទេសនៅឆ្នាំ២០១២នេះ៕ វង្ស រិទ្ធី























