Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

សហ​គមន៍​អឺរ៉ុប​ បង្កើត​ទំនាក់​ទំនង​លើ​វិស័យ​ថាម​ពល​ជាមួយ​ប្រទេស​ចិន​

04-05-2012-dប៊ែល​ហ្ស៊ីក ​៖​ ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​លី​គេ​កៀង​ និង​លោក​ចូ​សេម៉ា​នូ​អែល​ បារ៉ូសូ​ ប្រធាន​គណៈកម្ម​ការ​សហ​ភាព​អឺរ៉ុប​ បាន​ចុះ​ហត្ថ​លេខា​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ​ នៅ​ទីក្រុង​ប្រុយ​សែល​ប្រទេស​ប៊ែល​ហ្ស៊ីក​។​

ក្នុង​ការ​ចុះ​ហត្ថ​លេខា​ បាន​ធ្វើ​ឡើង​ផ្តោត​ទៅ​លើ​សេក្តី​ប្រកាស​យល់​ព្រម​ស្តី​អំពី​ចិន​ ត្រូវ​ធ្វើ​ជា​ដៃ​គូរ​យ៉ាង​សំខាន់​ជាមួយ​អឺរ៉ុប​ ក្នុង​ការ​រួម​ចំណែក​ធ្វើ​នគរូប​នីយ​កម្ម​ និង​ផ្នែក​វិស័យ​សន្តិ​សុខ​ថាម​ពល​។​

ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា​ ការ​ចុះ​ហត្ថ​លេខា​នេះ​ ក្នុង​បំណង​បង្កើន​សហ​ប្រតិ​បត្តិ​ការ​អោយ​កាន់​តែ​ខ្លាំង​ថែម​ទៀត​រវាង​ចិន ​ និង​សហ​ភាព​អឺរ៉ុប​ លើ​វិស័យ​ថាម​ពល​។​ ហើយ​ក៏​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ជី​២០​ នៅ​ពេល​ខាង​មុខ​ ក្នុង​ប្រទេស​ម៉ិច​ស៊ីក​ផង​ដែរ​។​

ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា​ ការ​ចុះ​ហត្ថ​លេខា​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​បាន​ពិភាក្សា​អំពី​ការ​ជួស​ជុល​រោង​ចក្រ​ចំរាញ់​ថាម​ពល​ថ្មីៗ​ ការ​ផ្តល់​សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ចក្រ​ថាម​ពល​ ការ​អនុវត្ត​ច្បាប់​បង្កើត​រោង​ចក្រ​ចំរាញ់​ថាម​ពល​នុយ​ក្លេ​អ៊ែ​ និង​តំបន់​ដែល​ត្រូវ​បង្កើត​រោង​ចក្រ​។​

លោក​លីគេ​កៀង​បន្ត​ថា​ ចិន​ចង់​អោយ​សហ​គមន៍​អឺរ៉ុប​ផ្អាក​ការ​ត្រួត​ពិនត្យ​ជុំវិញ​ការ​នាំ​ចូល​ សម្ភារៈ​បច្ចេក​វិទ្យា​ទៅ​កាន់​ប្រទេស​នានា​ និង​ទៅ​តំបន់​អឺរ៉ុប​ ដើម្បី​រក្សា​ភាព​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក៕​

វង្ស​ រិទ្ធី

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ សហ​គមន៍​អឺរ៉ុប​ បង្កើត​ទំនាក់​ទំនង​លើ​វិស័យ​ថាម​ពល​ជាមួយ​ប្រទេស​ចិន​