យ៉ាងហោចណាស់មានកងទ័ពឥណ្ឌា និងកងទ័ពប៉ាគិស្ថានប្រមាណជា ១ម៉ឺនទៅ ២ម៉ឺននាក់ដែលកំពុងបោះទីតាំងឈរជើងនៅលើចំរៀកភ្នំទល់មុខគ្នាដែរ។ ក្រុមអ្នកជំនាញផ្នែកយោធា បាននិយាយថា អាកាសធាតុមិនអាចទ្រាំទ្របាន និងការបាក់ផ្ទាំងទឹកកក ត្រូវគេគិតថា បានកើនឡើងច្រើនជាងការវាយប្រយុទ្ធគ្នាទៅទៀត។
យោងតាមនាយអគ្គសេនាធិការកងទ័ពប៉ាគិស្ថាន លោកខេយ៉ានី បានអោយដឹងថា អ្វីដែលជាបញ្ហាសំខាន់ គឺភាគីទាំងពីរត្រូវតែដកទ័ពចេញពីតំបន់ដែលមានវិវាទនឹងគ្នា ហើយគួរតែបន្តការពិភាក្សាជាមួយគ្នាតទៅទៀ៕
ម៉ៅ មករា





















