Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

កិច្ច​ប្រជុំ​អាស៊ាន​បូក​៣​នៅ​ប្រទេស​ហ្វីលី​ពីន​ ឯក​ភាព​ពង្រឹង​សំណាញ់​សុវត្ថិ​ភាព​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​

P05-rហ្វីលី​ពីន ​៖​ នៅក្នុង​កិច្ច​ប្រជុំ​អាស៊ាន​បូក​៣​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​ប្រទេស​ហ្វីលី​ពីន​ ដែល​មាន​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​បាន​ចូល​រួម​ដែរ​នោះ​ បាន​ឯក​ភាព​គ្នា​ ក្នុង​ការ​ពង្រឹង​សំណាញ់​សុវត្ថិ​ភាព​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​ បាន​ធ្វើ​ឡើង​ នៅ​ទីក្រុង​ម៉ានីល​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ហិរញ្ញ​វត្ថុ​ អាស៊ាន​បូក​៣​លើក​ទី​១៥​ និង​កិច្ច​ប្រជុំ​ទេសា​ភិបាល​ធនា​គារ​កណ្កាល​។​

រដ្ឋ​មន្រ្តី​ហិរញ្ញ​វត្ថុ​អាស៊ាន​បូក​៣​ និង​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត​ ក៏​បាន​ផ្លាស់​ប្តូរ​នូវ​ទស្សន​វិស័យ​របស់​ខ្លួន​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ថ្នាក់​តំបន់​ និង​បញ្ហា​សកល​ជា​ច្រើន​ផ្សេង​ទៀត​ ព្រម​ទាំង​ការ​ឆ្លើយ​តប​បែប​គោល​នយោ​បាយ​ ទៅ​លើ​បញ្ហា​ទាំង​នោះ​ ហើយ​លើស​ពី​នេះ​ មន្រ្តី​ជាន់​ខ្ពស់​ទាំង​នោះ​ បាន​ពិភាក្សា​ពី​វិធាន​ការ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ ទៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ហិរញ្ញ​វត្ថុ​ថ្នាក់​តំបន់​ ទោះ​បី​ជា​តំបន់​អាស៊ាន​ ទទួល​បាន​នូវ​ការ​អភិ​វឌ្ឍ​ដ៏​មាន​ស្ថេរ​ភាព​ហើយ​ក៏​ដោយ​ ក៏​សមា​ជិក​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​វិបត្តិ​បំណុល​ផង​ដែរ​៕​

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ កិច្ច​ប្រជុំ​អាស៊ាន​បូក​៣​នៅ​ប្រទេស​ហ្វីលី​ពីន​ ឯក​ភាព​ពង្រឹង​សំណាញ់​សុវត្ថិ​ភាព​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​