Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

មេ​ដឹក​នាំ​កំពូល​ ខាម៉េនី​ អាច​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ តំណាង​រាស្រ្ត​នៅ​ប្រទេស​អ៊ីរ៉ង់​

P05-sអ៊ីរ៉ង់ ​៖​ នៅម៉ោង​៨​ព្រឹក​ ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​ ប្រជា​ពល​រដ្ឋ​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​របស់​ខ្លួន​ ក្នុង​មណ្ឌល​បោះ​ឆ្នោត​ធំៗ​ ចំនួន​៣៣​មណ្ឌល​ នៅ​ក្នុង​ទីក្រុង​តេ​អ៊ីរ៉ង់​។

មាន​មេ​ដឹក​នាំ​ចំនួន​ពីរ​រូប​ ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​ នៅ​ក្នុង​ការ​ ប្រកួត​ប្រជែង​យក​សម្លេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ ប្រទេស​នេះ​ គឺ​មេ​ដឹក​នាំ​កំពូល​ លោក​ អាយ៉ាតុឡា​ អាលី​ ខាម៉េនី​ និង​លោក​ប្រធានា​ធិបតី​ ម៉ា ​មូត​ អាម៉ា​ឌីណេ​ចាត​ ដែល​ល្បី​ល្បាញ​ថា​ជា​បុរស​ខ្លាំង​។

យោង​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​វិភាគ​នយោ​បាយ​ នៅ​ក្នុង​ប្រទេស​នេះ​ បាន​បង្ហាញ​ថា​ មេ​ដឹក​នាំ​កំពូល​លោក​ អាយ៉ាតុឡា​ អាលី​ ខាម៉េនី​ អាច​ទទួល​បាន​ជ័យ​ជំនះ​ លើ​គូរ​ប្រជែង​របស់​ខ្លួន​ គឺ​លោក​ប្រធានា​ធិបតី​ ម៉ាមូត​ អាម៉ាឌី​ ណេចាត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នេះ​។​

លោក​ ម៉ាមូត​ អាម៉ាឌី​ណេចាត​ បាន​អោយ​ដឹង​ថា​ ការ​ឈ្នះ​និង​ចាញ់​ គឺ​ជា​បញ្ហា​ធម្មតា​របស់​អ្នក​នយោ​បាយ​ ប៉ុន្តែ​អ៊ីរ៉ង់​មិន​ចាញ់​ប្រទេស​ណា​នោះ​ទេ​៕​

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ មេ​ដឹក​នាំ​កំពូល​ ខាម៉េនី​ អាច​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ តំណាង​រាស្រ្ត​នៅ​ប្រទេស​អ៊ីរ៉ង់​