Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

​ការ​វាយប្រហារ​ផ្លូវ​អាកាស​របស់​អាមេរិក​សម្លាប់​មេដឹកនាំ​ថ្នាក់​ខ្ពស់​របស់​អាល់​កៃ​ដា​ម្នា​ក់​នៅ​យេ​ម៉ែន​

M07-iមន្ត្រី​យេ​ម៉ែន​ បាន​និយាយ​ថា ​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​កាលពី​ថ្ងៃ​អាទិត្យ ​ទី៦​ ខែ​ ឧសភា ​ឆ្នាំ​ ២០១២ ​បាន​សម្លាប់​មេដឹកនាំ​កំពូល​ម្នាក់​របស់​អាល់​កៃ​ដា​ដែល​មាន​ឈ្មោះ​ នៅ​ក្នុង​បញ្ជី​តាម​ចាប់ខ្លួន​បំផុត​ម្នាក់​របស់​ FBI​ ចំពោះ​តួនាទី​របស់​គាត់ ​នៅក្នុង​ការវាយប្រហារ​ ដោយ​គ្រាប់បែក​ទៅលើ​នាវាចម្បាំង​របស់​អាមេរិក ​ឈ្មោះ ​USS Cole ។​ មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ធ្វើការ​វាយ​ប្រហា​រ និង​ បញ្ជា​ដោយ​ភ្នាក់ងារ​CIA។​

លោក ហ្វា​ត អាល់​កូ​សូ បាន​ត្រូវ​គ្រាប់​មី​ស៊ី​ល ខណៈ​ដែល​គាត់​បាន​ចុះ​ចេញពី​រថយន្ត​របស់​គាត់ ​ជាមួយ​ប្រតិបត្តិការ​អាល់​កៃ​ដា​ម្នាក់ទៀត ​នៅ​ខេត្ត Shawa នៅ​ភាគ​ខាងត្បូង​ប្រទេស។ នេះ​បើ​តាម​មន្ត្រី​យោធា យេ​ម៉ែន បាន​និយាយ​ឲ្យ​ដឹង។ ពួកគេ​បាន​និយាយ​នៅ​ក្នុងនាម អនាមិក អនុវត្តន៍​តាម​បញ្ជា​របស់​កេង​ទ័ព។

មន្ត្រី​ពី​នាក់​របស់​អាមេរិក​និយាយ​ថា ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រូវ​បាន​ធ្វើឡើង​ដោយ​CIA បន្ទាប់ពី​បាន​ធ្វើ​ប្រតិបត្តិការ ស៊ើបអង្កេត​ អូស​បន្លាយ​មួយ​ដោយ​ភ្នាក់ងារ​CIAនិង យោធា​អាមេរិក​នោះមក។ ការវាយប្រហារ​នេះ​ត្រូវបាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​យេ​ម៉ែន ដែល​បន្ទាប់មក បា​នធ្វើ​សេចក្ដីប្រកាស​ បន្ទាប់ពី​ប្រតិបត្តិការ​បាន​ចប់​ទៅនោះ។ ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈពេលដែល​អាមេរិក និង យេ​ម៉ែន បានធ្វើ​សហប្រតិបត្តិការ​គ្នា​ប្រឆាំងនឹង​ពួក​អាល់​កៃ​ដា។

អត្ថបទ​មួយ​ដែល​គេ​អះអាង​ថា​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាល់​កៃ​ដា បាន​អះអាងថា អាល់​គូ​សួ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ។ អាល់​គូ​សូ ក៏​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ម្នាក់ ដែល​បាន​ជាប់​ទាក់ទង​ជា​សាធារណៈ​ចំពោះ​ការវាយប្រហារ យន្តហោះ​អ្នកដំណើរ​នៅក្នុង ពេល​បុណ្យ​គ្រិស្ដ​ម៉ាស ឆ្នាំ ២០០៩ ។ នៅក្នុង ឆ្នាំ ២០១០ អាល់​គូ​សូ ត្រូវបាន​គេ​ចាត់ទុកជា ភេរវជន ពិភពលោក ដោយ​ក្រសួងការបរទេស​អាមេរិក៕

ថា​លី​យ៉ាន

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ​ការ​វាយប្រហារ​ផ្លូវ​អាកាស​របស់​អាមេរិក​សម្លាប់​មេដឹកនាំ​ថ្នាក់​ខ្ពស់​របស់​អាល់​កៃ​ដា​ម្នា​ក់​នៅ​យេ​ម៉ែន​