Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

មនុស្ស​ចំនួន​ជាង​ ៨០០​នាក់​ ត្រូវ​ជាប់​នៅ​​កន្លែង​មួយ​​ ខណៈ​ភ្លៀង​លិច​តំបន់​រស់​នៅ​

09-05-2012-world-bចិន ​៖​ ភ្លៀង​ធ្លាក់​យ៉ាង​ធ្ងន់​ធ្ងរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​បង្ក​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​តំបន់​នោះ​។​

ក្នុង​បុព្វ​ហេតុ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ឈប់​នេះ​ បាន​ធ្វើ​អោយ​ការ​ធ្វើ​ចរា​ចរ​ត្រូវ​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​។​ ជាមួយ​នេះ​សីតុណ្ហ​ភាព​ក៏​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ ២០​អង្សា​សេ​ ដោយ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​ សីតុណ្ហ​ភាព​មាន​កម្រិត​ជាង​ ៣០​អង្សា​សេ​។​

ចំណែក​នៅ​តំបន់​ ជូរ៉ុង​ ក្នុង​ខេត្ត​ជាង​ស៊ូ​ ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​មិន​ឈប់​បាន​ធ្វើ​អោយ​សីតុណ្ហ​ភាព​ធ្លាក់​ ដល់​កម្រិត​ ៦​អង្សា​សេ​។​

ក្នុង​មូល​ហេតុ​នេះ​ បាន​ធ្វើ​អោយ​តំបន់​មួយ​ចំនួន​ត្រូវ​មាន​កម្ពស់​ជិត​ ២​ម៉ែត្រ​ ហើយ​មនុស្ស​ចំនួន​ជាង​ ៨០០​នាក់​ ត្រូវ​ជាប់​នៅ​មួយ​កន្លែង​ រីឯ​មនុស្ស​រាប់​រយ​គ្រួសារ​ផ្សេង​ទៀត​ត្រូវ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ ខ្លួន​ ឆ្ពោះ ទៅ​កាន់​តំបន់​សុវត្ថិ​ភាព​។​

មិន​មាន​សេច​ក្តី​រាយ​ការណ៍​ស្តី​ពី​អ្នក​រង​របួស​ ឬ​បាត់​បង់​ជីវិត​នោះ​ទេ​ តែ​ដំណាំ​កំពុង​លូត​លាស់​ជា​ច្រើន​ទទួល​រង​ការ​ខូច​ខាត​៕​

វង្ស​ រិទ្ធី

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ មនុស្ស​ចំនួន​ជាង​ ៨០០​នាក់​ ត្រូវ​ជាប់​នៅ​​កន្លែង​មួយ​​ ខណៈ​ភ្លៀង​លិច​តំបន់​រស់​នៅ​