Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​អង្គការ​សហប្រជាជាតិ​និង​អ៊ីរ៉ង់​ព្រមព្រៀង​បន្ត​ការ​ចរចា​ស្ដីពី​នុយក្លេអ៊ែរ​

M16-h​ប្រទេស​អ៊ីរ៉ង់ ​និង​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ ​អង្គការសហប្រជាជាតិ​បាន​ព្រមព្រៀង​ថា​នឹង​ជួប​ប្រជុំ​ទៀត ​នៅ​សប្ដាហ៍​ក្រោយ​រយៈពេល​តែ​ពីរ​ថ្ងៃមុន​ក្រុង​តេ​អេ​រ៉ង់​ចាប់ផ្ដើម​ការ​ចរចា​ជាមួយ​ប្រទេស​​មហាអំណាច​ពិភពលោក ​ដែល​ព្រួយបារម្ភ​ថា​ អ៊ីរ៉ង់​ប្រហែល​កំពុង​ស្វះស្វែង​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​គ្រាប់បែកបរមាណូ។

ដោយ​ឡែ​ភាគី​ទាំងពីរ​មាន​សេចក្ដីសង្ឃឹម​អំពើ​ការចរចា ដែល​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ពុំមាន​ពាក្យពេចន៍ ណាមួយ​ស្ដីពី​ថា​តើ​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​រីកចម្រើន​ឆ្ពោះ​ទៅរក​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​សំខាន់ៗរបស់​ខ្លួន​ទេ...ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​ចូល​ទៅ​កាន់​កន្លែង​យោធា ដែល​គេ​សង្ស័យ​នៅ​ជិត​ទៅ​ក្រុង​តេ​អេ​រ៉ង់​នោះ។

អគ្គនាយករង ទីភ្នាក់ងារ ថាមពលបរមាណូ​អន្តរជាតិ(IAEA) លោក ហឺ​ម៉ាន ណាក់​កា​អ៊ើ​ត បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​នៅ​ឯ​បេសកកម្ម​ការ​ទូត​អ៊ីរ៉ង់​នៅក្នុង​ទីក្រុង​វី​យ៉េន​ជា​កន្លែង​បើក​កិច្ចប្រជុំ​នោះ​ថា «យើង​មាន​ការ​ផ្ដោះប្ដូរ​ទស្សនៈ​ដ៏​ល្អ ហើយ​យើង​នឹង​ជួប​ប្រជុំគ្នា​ម្ដងទៀត​នៅ​ថ្ងៃ​ច័ន្ទ»។

លោក​និយាយថា អ្នក​ដែល​កំពុង​ឈរ​នៅក្បែរ​លោក​គឺ ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ លោក​អា​លី អា​ស់ហ្កា​សូល​តានី​យ៉េ ​កាន់​តែមាន​វិជ្ជមាន​ទៅទៀត។ «យើង​មាន​ការចរចា​ពោរពេញ​ដោយ​ផ្លែផ្កា​នៅក្នុង​បរិយាកាស​ដ៏​ល្អ។ យើង​មានការ​រីកចម្រើន»។

ពុំមាន​ភាគី​ណាមួយ​ផ្ដល់​ភាព​លំអិត​អំពី​ខ្លឹមសារ​នៃ​ការចរចា​នោះ​ទេ ហើយ​គេ​មិនបាន​និយា​យថា​តើ​គេ​បាន​ចរចា​ពី​រឿង​ថា អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ​ពួក​អ្នកត្រួតពិនិត្យ​អង្គការសហប្រជាជាតិ​ធ្វើ​ទស្សនកិច្ច​ទៅកាន់ កន្លែង​យោធា ប៉ា​ជីន ដែល​ក្រុម​ឃ្លា​មើល​សង្ស័យ​ថា​គេ​កំពុងធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​គ្រាប់បែកនុយក្លេអ៊ែរ​នោះ៕

រឹទ្ធ

 

 

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ​អង្គការ​សហប្រជាជាតិ​និង​អ៊ីរ៉ង់​ព្រមព្រៀង​បន្ត​ការ​ចរចា​ស្ដីពី​នុយក្លេអ៊ែរ​