ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិបានជំរុញកាលពីថ្ងៃច័ន្ទឲ្យមានកិច្ចព្រមព្រៀងរកច្រកចេញមួយជាមួយប្រទេសអ៊ីរ៉ង់ចាប់ផ្ដើមការត្រួតពិនិត្យ ការងារអាវុធបរមាណូ សម្ងាត់ដែលគេសង្ស័យ និង អាចកំណត់នៅក្នុងញ្ញាត្តិ ធ្វើកិច្ចព្រមព្រៀងថែមទៀតនៅពេលពួកបេសកជនមកពីក្រុងតេអេរ៉ង់ និង ប្រទេសមហាអំណាចពិភពលោក ជួបប្រជុំគ្នានៅចុងសប្ដាហ៍នេះនៅក្នុងទីក្រុងបាដាដ។
បេសកកម្មរបស់ប្រធានទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ លោក យូគីយ៉ា អាម៉ាណូ ដែលជាទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ ២០០៩ នោះ បានលើកឡើងនូវពាក្យលេចឮ អំពីភាពទន់ភ្លន់កាន់តែច្រើនរបស់ពួកមន្ត្រី អ៊ីរ៉ង់ ព្រោះថា ពួកគេបានពុះពារ ធ្វើឲ្យមាន តុល្យភាព នូវការពិបាកពីទណ្ឌកម្មរបស់លោកខាងលិច ហើយនិងការមិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ណាមួយដែលរួមមានការបើកទីកន្លែងយោធា ឲ្យពួកអ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិចូលនោះ នឹងធ្វើការទាមទារទៅវិញទៅមក ដែលថាលោកខាងលិចអាចពិចារណាសម្រេចឆាប់ពេក។
ក្រុងតេអេរ៉ង់បានបង្ហាញឲ្យឃើញរួចជាស្រេចទៅហើយនូវគោលបំណងរបស់ខ្លួនមុនការចរចាកាលពីថ្ងៃពុធៈ គាបសង្កត់ឲ្យសហរដ្ឋអាមេរិក និង អឺរ៉ុបដកទណ្ឌកម្មដែលបានប៉ះពាល់ដល់ការនាំចេញប្រេងដ៏សំខាន់របស់ខ្លួន និងចុះបញ្ជីស្បែកខ្មៅប្រទេសនេះ ពីបណ្ដាញធនាគារអន្តរជាតិ៕
រឹទ្ធ





















