ពួកអ្នកចរចាអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែឧសភា បានបដិសេធសំណើរបស់មហាអំណាចពិភពលោកទាំង៦ដើម្បីឲ្យទប់កម្មវិធីនុយក្លេអ៊ែរ របស់ក្រុងតេអេរ៉ង់ និង បានទាមទារនូវចម្លើយដើម្បីធ្វើឲ្យធូរស្បើយនូវការព្រួយបារម្ភស្ដីអំពីសមត្ថភាពរបស់អ៊ីរ៉ង់ដើម្បីកសាងអាវុធបរមាណូ។
ជំហរនេះបានគូសបញ្ជាក់អំពីការលំបាកនៅក្នុងការចរចានុយក្លេអ៊ែរ ខណៈដែលភាគីទាំង២ បានបង្ហាញលក្ខខណ្ឌ និង រៀបវារៈរបស់ពួកគេ សម្រាប់ថ្ងៃទី២ នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែការចរចា ហាក់ដូចជាមិនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដោយការដួលរលំនោះឡើយ ខណៈដែលបេសកជនទាំងនោះ បានមកជួបជុំ គ្នាម្ដងទៀតនៅទីក្រុងបាដាតនោះ។ ការពិភាក្សាត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងថ្ងៃព្រហស្បតិ៍។
ការបើកឆាណែល រវាងអ៊ីរ៉ង់ និងប្លុក៦ប្រទេស គឺសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ បូកនឹងប្រទេសអាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាគឺឱកាសប្រកបដោយក្ដីសង្ឃឹមបំផុតរវាងក្រុងវ៉ាស៊ីងតោន និង ក្រុងតេអេរ៉ង់។ ពួកគេក៏អាចជំរុញថយក្រោយនូវការគំរាមធ្វើសកម្មភាពខាងយោធា ដែលបានធ្វើឲ្យញ័ររញ្ជួយដល់ទីផ្សារប្រេង និង នាំយកនូវការព្រួយបារម្ភអំពីការកើតមាន ការប្រយុទ្ធគ្នា កាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា។
លោក សាអ៊ីត ចាលីលី អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ របស់អ៊ីរ៉ង់បានទាមទារ ឲ្យរើជួសជុលនូវផែនការ ដែលបានដាក់ ឆ្ពោះទៅមុខ ដោយមហាអំណាចពិភពលោក បន្ទាប់ពីការចរចានៅទីក្រុងបាដាត បានចាប់ផ្ដើមកាលពីថ្ងៃពុធ។ លោកា ចាលីលី បានសំដែងការព្រួយបារម្ភ របស់លោកស្ដីពីការជួបជាលក្ខណៈឯកជនកាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធាននយោបាយការបរទេស របស់ សហភាពអឺរ៉ុប លោកស្រីកាថែរីនអាសថុន ដែលដឹកនាំការចរចាជាផ្លូវការ។
នៅចំកណ្ដាលនៃបញ្ហាគឺមានសំណើរពីរខុសគ្នា។ ទី១ គឺប្រទេសទាំង៦ អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និង អាល្លឺម៉ង់ នឹងផ្ដល់កញ្ចប់ជំនួយលើកទឹកចិត្តទី។ ទី២ ជាការឆ្លើយតបវិញ អ៊ីរ៉ង់ចង់ឲ្យអាមេរិក និងអឺរ៉ុប បន្ធូរបន្ថយការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើការនាំចេញប្រេងរបស់ខ្លួន ដើម្បីផ្ដល់ឲ្យកាន់តែទូលំទូលាយនូវការចូលរបស់អធិការរបស់អង្គការសហប្រជាជាតិទៅត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការធ្វើសម្បទានផ្សេងៗទៀត៕
ថាលីយ៉ាន























