ពួកគណបក្សប្រឆាំងរបស់ប្រទេសនេប៉ាល់និយាយថាពួកគេនឹងលើកគ្នាផ្ដួលរំលំរដ្ឋាភិបាលព្រោះថាគេបានចោទប្រកាន់នាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធថាពុំមានមូលដ្ឋានសីលធម៌ឬស្របច្បាប់ស្ថិតនៅក្នុងអំណាចមុនការបោះឆ្នោតថ្មីទេ។
ពួកប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រីបាប៊ូរុំាបាតារ៉ៃនិយាយថា លោកបានបាត់បង់ភាពត្រឹមត្រូវតាមច្បាប់របស់លោក កាលពីថ្ងៃអាទិត្យនៅពេលនោះអាណត្តិសភាបញ្ញត្តិរបស់ប្រទេសនេប៉ាល់បានផុតកំណត់ដោយពុំមានការព្រមព្រៀងលើរដ្ឋធម្មនុញ្ញមួយនោះ។ លោកបាតារ៉ៃ និយាយថា លោកនឹងដឹកនាំរដ្ឋាភិបាលចាំផ្ទះរហូតទាល់តែសភាមួយទៀតត្រូវបានគេជ្រើសរើសនៅក្នុងការបោះឆ្នោតដែលលោកបានអំពាវនាវឲ្យបោះនៅខែវិច្ឆិកា។
មេដឹកនាំគណបក្សកុងក្រេសនេប៉ាល់ លោកអាជូនណាស៊ីង និយាយថា គណបក្សរបស់លោក និង គណបក្ស១៤ទៀត បានព្រមព្រៀងបើកធ្វើមហាប្រជុំ និង បាតុកម្មតាមដងផ្លូវ ក្នុងគោលបំណង សំដៅគាបសង្កត់លោក បាតារ៉ៃនៅក្នុងរដ្ឋធានីកាលពីថ្ងៃពុធ។
លោក ណាស៊ីងនិយាយថា« យើងមិនប្រឆាំងនឹងការបោះឆ្នោតទេ ប៉ុន្តែយើងមិនចង់ឲ្យលោក បាតារ៉ៃ រៀបចំការបោះឆ្នោត»។ «យើងកំពុងទាមទារឲ្យមានរដ្ឋាភិបាលថ្មី ដែលនឹងមានតំណាងមកពីគ្រប់គណបក្សនយោបាយធំៗ ទាំងអស់ដើម្បីធ្វើឲ្យប្រាកដថា ការបោះឆ្នោតនោះសេរី និង ត្រឹមត្រូវ»៕
រឹទ្ធ























