Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​អូ​បា​ម៉ា​គាំទ្រ​ហ្វីលីពីន​ស្ដីពី​សេរីភាព​សមុទ្រ​

M09-e​សហរដ្ឋអាមេរិក​និង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ ​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​នៅក្នុង​​ការ​ធ្វើដំណើរ​នៅ​សមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​តានតឹង​ នៅពេល​សេត​វិមាន​បង្ហាញ​ការ​គាំទ្រ​ដ៏​រឹងមាំ​មួយ​ចំពោះ​ប្រធានាធិបតី​លោក​បេ​នី​ញ៉ូ​អាគី​ណូ​នោះ​។​​

ប្រធានាធិបតី លោក​បា​រ៉ា​ក់​អូ​បា​ម៉ា បាន​ស្វាគមន៍​លោក អាគី​ណូ នៅ​សេត​វិមាន​នៅក្នុង​ឥរិយាបថ កម្រិត​ខ្ពស់ និង​ថ្មី​បំផុត​ដោយ​សំខាន់​ទៅលើ​ចំណងទាក់ទង​សហរដ្ឋអាមេរិក ជាមួយ​អាស៊ី ជា​កន្លែង​ដែល​ប្រទេស​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ជំលោះ​ទឹកដី​ជាមួយ​ប្រទេស​ចិន​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នោះ​។​

​ ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ដែល​លោក​អង្គុយ​ជាមួយ​លោក អាគី​ណូ នៅក្នុង​ការិយាល័យ​ពងក្រពើ​នោះ លោក​អូ​បា​ម៉ា និយាយ​ថា មេដឹកនាំ​ទាំង​២ បាន​និយាយ​អំពី​« ការ​ព្យាយាម ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​បទដ្ឋាន​អន្តរជាតិ​ជាមួយ​ឈុត​ដ៏​ខ្លាំង​មួយ និង ច្បាប់​ដែល​មាន​អនុភាព​លើ​វិវាទ​សមុទ្រ​នៅក្នុង​តំបន់​»​។​

​ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​បាន​ផ្សព្វផ្សាយ​បន្ទាប់មក​នោះ មេដឹកនាំ​ទាំង​២​រូប បាន​បង្ហាញ​ពី​ភាព​សំខាន់​នៃ​គោល​ការ​ទាំងឡាយ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រាកដ​នូវ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​តាម​សមុទ្រ គោរព​ចំពោះ​ច្បាប់​អន្តរជាតិ និង មិន​បង្អាក់​ពាណិជ្ជកម្ម​ស្របច្បាប់​នោះ​»​។

​ ​លោក អាគី​ណូ និង លោក​អូ​បា​ម៉ា បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ការទូត​ដើម្បី​ដោះស្រាយ​វិវាទ​ទឹកដី​« ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឬ​ប្រើ​កម្លាំង​»​។​

​ ​ប្រទេស​ចិន​បាន​ប្រកាស​ទាមទារ​ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង រហូត​ទៅដល់​ឆ្នេរ​តានតឹង​បាន​កើនឡើង​ខ្ពស់ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​​ថ្មីៗ​នេះ ជាមួយ​ប្រទេស​ហ្វីលីពីន និង ប្រទេស​វៀតណាម​។​

​ ​ប្រទេស​ហ្វីលីពីន និង ប្រទេស​ចិន​កាល​ពីពេល​ថ្មីៗ​នេះ​បាន​ដក​នាវា​ត្រឡប់​ទៅវិញ​ក្រោយពី​ភាបទាល់​ច្រក​មួយ​ស្ដីពី​ទី​ខ្ពស់​នៅ​ក្រោម​ផ្ទៃសមុទ្រ​ស្កាបូរ៉ូកសូល​ ដែល​លាតសន្ធឹង​នៅ​ជិត​កោះ​លូហ្សន​របស់​ហ្វីលីពីន​៕

​រឹទ្ធ​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ​អូ​បា​ម៉ា​គាំទ្រ​ហ្វីលីពីន​ស្ដីពី​សេរីភាព​សមុទ្រ​