Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​ប្រទេស​មហាអំណាច​ទាំង​៦​និង​អ៊ីរ៉ង់​នៅ​តែ​មិន​ចុះសម្រុង​លើ​បញ្ហា​នុយក្លេអ៊ែរ​

M09-hតាម​សារ​លិខិត​ថ្មីៗ​ដែល​បាន​ផ្ដោះប្ដូរ​រវាង​ភាគី​ទាំង​២​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ពិភពលោក​ទាំង​៦​ ដែល​កំពុង​បញ្ចុះបញ្ចូល​ក្រុង​តេ​អេ​រ៉ង់​ឲ្យ​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ ហាក់ដូចជា​នឹង​ចាប់ផ្ដើម​ចរចា​នៅ​ចុងខែ​នេះ​ដោយ​មិនបាន​ដោះ​ស្រាយ​ការ​ខ្វែង​យោបល់គ្នា​ ដែល​កើតមាន​នៅក្នុង​ការចរចា​លើក​មុនៗ​នោះ​។​

 

សារលិខិត​មួយ​ដែល​បាន​ចែករំលែក​ជាមួយ​AP កាលពី​ថ្ងៃ​សុក្រ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ស្វែងរក​កិច្ចប្រជុំ​ថ្នាក់​ជំនាញ​ការ​មួយ​មុន​ការ​ចរចា​ក្រុង​មូស្គូ​ថ្ងៃទី​១៨​ ដល់​ថ្ងៃទី​១៩ ​ខែ​ មិថុនា ​ដើម្បី​រៀបចំ​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការចរចា​ក្រុង​មូស្គូ​។​

​ ​នៅក្នុង​ការ​ឆ្លើយតប​តំណាង​ជាន់ខ្ពស់​ម្នាក់​របស់​សហ​ភាព​អឺរ៉ុប​ ដែល​កំពុង​និយាយ​ជំនួសមុខ​ឲ្យ​ប្រទេស​មហាអំណាច​ទាំង​៦​នោះ​ បាន​លើក​ឡើងថា​ពុំ​មាន​ការ​ត្រូវការ​ណាមួយ​សម្រាប់​ការចរចា​បឋម​បែបនេះ​ទេ​ ព្រោះថា​ប្រទេស​មហាអំណាច​ទាំង​៦​នៅតែ​តាំងចិត្ត​ចំពោះ​សំណើ​របស់​គេ​ដែល​បាន​បង្ហាញ​នៅក្នុង​ការប្រជុំ​ចុងក្រោយ​នៅក្នុង​ទីក្រុង​បា​ដា​ដ​នោះ​។​

​ ​ពោល​គឺ​សារលិខិត​របស់​លោក​ស្រី​បាន​ទទូច​ដល់​ក្រុង​តេ​អេ​រ៉ង់​ឲ្យ​ទទួលយក​សំណើ​នោះ​ដែល​នឹង​ផ្ដល់​នូវ​គ្រឿង​លើកទឹកចិត្ត ប្រសិនបើ​ក្រុង​តេ​អេ​រ៉ង់​តាក់​បន្ថយ​ការ​ចំរាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​អាច​បង្កើត​សម្ភារៈ​កម្រិត​អាវុធ​ក៏ដូចជា​នុយក្លេអ៊ែរ​នោះ​។​

​ ​កាលពី​ថ្ងៃ​ថាមពល​នុយក្លេអ៊ែរ​រប​ស់​អង្គការសហប្រជាជាតិ បាន​បញ្ចុះបញ្ចូល​ប្រទេស​អ៊ីរ៉ង់​ឲ្យ​អនុញ្ញាត​ឲ្យ​ខ្លួន​បើក​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ ពី​ការសង្ស័យ​ដែល​ថា​ក្រុង​តេ​អេ​រ៉ង់ ​បាន​ធ្វើការ​ដោយ​សម្ងាត់​នូវ​អាវុធ​បរមាណូ​នោះ​ ដោយ​បាន​ដាក់បន្ទុក​ថែមទៀត​ទៅលើ​បរិយាកាស​មុន​ការចរចា​ក្រុង​មូស្គូ​។​

​ ​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​(IAEA)​ ត្រូវ​បាន​រាំងស្ទះ​ដោយសារតែ​ប្រទេស​ទទូច​ថា​ការចោទប្រកាន់​ទាំងនោះ​ផ្អែក​ទៅលើ​ព័ត៌មាន​ចារកម្ម​របស់​អ៊ីស្រាអែល​ និង អាមេរិក​ដែល​គេ​បង្កើត​។​ ប្រទេស​មហាអំណាច​ទាំង​៦​មាន​ សហរដ្ឋអាមេរិក ប្រទេស​រុស្សី ប្រទេស​ចិន ប្រទេស​អង់គ្លេស ប្រទេស​បារាំង និង ប្រទេស​អាល្លឺម៉ង់​នោះ ​បាន​កំពុង​ឃ្លាំមើល​លទ្ធផល​ចរចា​របស់​ទីភ្នាក់ងារ​នៅក្នុង​ទីក្រុង​រី​យ៉ែ​ន​ យ៉ាង​ប្រកៀក​ដើម្បី​ចង់បាន​សញ្ញា​បន្ទន់ឥរិយាបថ​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​ការប្រជុំ​រយៈពេល​ពេញ​មួយថ្ងៃ​បាន​បញ្ចប់​ទៅដោយ​គ្មាន​ការព្រមព្រៀង​៕

​រឹទ្ធ​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ​ប្រទេស​មហាអំណាច​ទាំង​៦​និង​អ៊ីរ៉ង់​នៅ​តែ​មិន​ចុះសម្រុង​លើ​បញ្ហា​នុយក្លេអ៊ែរ​