អ៊ីស្រាអែល ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែល បានប្រើប្រាស់យន្តហោះចំបាំងជាច្រើនគ្រឿង បើកយុទ្ធនាការទំលាក់គ្រាប់បែកយ៉ាងកក្រើកទៅលើតំបន់កាហ្សា អស់រយៈពេល៣ថ្ងៃកន្លងមកហើយ បណ្តាលអោយជនជាតិប៉ាឡេស្ទីន ចំនួន៨នាក់បានបាត់បង់ជីវិត។
ក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់កាហ្សារាប់ពាន់គ្រួសារ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន បានជម្លៀសខ្លួនចាកចេញពីលំនៅស្ថានដោយខ្លាចមាន គ្រោះថ្នាក់កើតឡើង ដោយសារតែការទំលាក់គ្រាប់បែករបស់កងទ័ពអាកាសប្រទេសអ៊ីស្រាអែល។
កម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែល តែងតែវាយប្រហារទៅលើតំបន់ ព្រំដែនជាមួយនឹងប្រទេសប៉ាឡេស្ទីនជាញឹកញាប់និងបានសំលាប់មនុស្ស អស់រាប់រយនាក់ ប៉ុន្តែសហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ ហាក់ដូចជាមិនដែលមានការថ្កោលទោស ឬស្តីបន្ទោសចំពោះប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងការសំលាប់ប្រជាពលរដ្ឋស្លូតត្រង់នេះឡើយ៕
ជិន សារីម























