Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

កងកម្លាំង​លោក​អាសាដ​ធ្វើ​ការ​វាយ​លុក​ក្រុង​មូស្គូ​ការពារ​លោក​ម្ដង​ទៀត​

M02-i-fullកងកម្លាំង​របស់​លោក​អាសាដ​ បាន​លុក​តាម​ដងផ្លូវ​ដែល​មាន​សាកសព​រាយប៉ាយ​នៅ​ក្នុង​សង្កាត់​ស្ងាត់ជ្រងំ​របស់​ក្រុមប្រឆាំង​នៅ​ជា​នៅ​ជាយក្រុង​កាលពី​ថ្ងៃអាទិត្យ​ នៅ​ពេល​ជំលោះ​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​ប្រយុទ្ធ​គ្នា​កាន់​តែខ្លាំង​នៅ​ជិត​កន្លែង​អំណាច​របស់​លោក​អាសាដ​។​

​ ​កងទ័ព​រដ្ឋាភិបាល​ក៏បាន​ទម្លាក់​គ្រាប់បែក ​និង បាញ់​ផ្លោង​ផង​ដែរ ទៅលើ​ទីក្រុង ផ្សេងៗ នៅ​ទូទាំង​ប្រទេស មួយថ្ងៃ បន្ទាប់ពី​ពួក​អ្នកការទូត​រុស្សី​ ការពារ​លោក អាសាដ​ឲ្យ​រួច​ពី​គ្រោះថ្នាក់​ម្ដងទៀត ​ដែល​បាន​ជំទាស់​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​បណ្ដា​ប្រទេស​មហាអំណាច​ដែល​បាន​អំពាវនាវ​ឲ្យ​លោក​អាសាដ​ចាក​ចេញពី​អំណាច​នោះ​។​

​ ​ការ​ងើប​បះបោរ​រយៈពេល​១៦​ខែ ប្រឆាំង​នឹង​លោក​អាសាដ ដែល​ប្រជាជន​ជាង​១០, ០០០​នាក់ ត្រូវ​បាន​គេ​សម្លាប់​នោះ​ ការ​ប្រយុទ្ធ​គ្នា និង ការ​បាញ់​ផ្លោង​កាន់​តែខ្លាំង​ឥឡូវនេះ​បាន​ចូល​ទៅដល់​ជាយក្រុង​ដា​ម៉ាស់​ហើយ​។ ភាព​តានតឹង​ថ្មី​បាន​កើតឡើង​នៅ​តាម​ព្រំដែន ជាមួយ​ប្រទេស​ទួរគី នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្រោយពី​កងកម្លាំង​ស៊ី​រី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ទួរគី​មួយគ្រឿង​។​

​ ​សកម្មជន​ប្រឆាំង​ឈ្មោះ ស៊ូ​សាន​អា​ម៉ា​ដ បាន​និយាយ​តាម​ទូរស័ព្ទ​ពី​ជាយក្រុង​ដា​ម៉ាស់​ថា ពួក​អ្នក​រស់នៅក្នុង​សង្កាត់ ហ្សា​ម៉ា​ល់​កា​នៅ​ជាយក្រុង​រដ្ឋធានី​នោះ កំពុង​ពុះពារ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​កប់​មនុស្ស​រាប់​សិប​នាក់ ដែល​ត្រូវ​គេ​សម្លាប់​មួយថ្ងៃ​មុន​ការវាយប្រហារ​ដោយ​កាំភ្លើងត្បាល់​ទៅលើ​ក្បួន​ដង្ហែ​ប្រឆាំង​លោក​អាសាដ​មក​៕

រឹទ្ធ​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ កងកម្លាំង​លោក​អាសាដ​ធ្វើ​ការ​វាយ​លុក​ក្រុង​មូស្គូ​ការពារ​លោក​ម្ដង​ទៀត​