Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ប្រទេស​នីការ៉ាហ្គា​រឹបអូស​ប្រាក់​៧​លាន​ដុល្លារ​ពី​អ្នក​កាសែត​ក្លែងក្លាយ​

Kpt-M25-i-fullតាម​ប៉ូលិស​ជាតិ​លោកស្រី​អា​មិន​តា ហ្គ្រា​នេ​រ៉ា​ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៤ ​ខែ​សីហា ថា​ប៉ូលិស​នីការ៉ាហ្គាបាន​រក​ឃើញ​ប្រាក់​ប្រហែល​៧​លាន​ដុល្លារ ដែលជា​ប្រាក់​រត់ពន្ធ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ ដែល​បើក​ដោយ​មនុស្ស​តាំង​ខ្លួន​ជា​សមាជិក​របស់​ក្រុម​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​ម៉ិកស៊ិក​។​

មនុស្ស​១៨​នាក់​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្ត​៦​គ្រឿង​ត្រូវ​បាន​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ពុធ​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ហុង​ដូ​រ៉ា​ស់​នៅ​ភាគ​ខាងជើង​ប្រទេស​​នីការ៉ាហ្គា​បន្ទាប់ពី​ពួកគេ​បាន​ចូល​មក​ប្រទេស​នីការ៉ាហ្គានិង បាន​និយាយ​ថា ពួកគេ​បាន​មក​កាន់​ទីនេះ​ដើម្បី​យក​ព័ត៌មាន​ស្ដីអំពី​ការជំនុំជម្រះ​ជនសង្ស័យ ដែល​ជាប់​ទាក់ទង​នឹង​ការ​សម្លាប់​អ្នកចម្រៀង​ប្រពៃណី​អាហ្សង់ទីន​ លោក ហ្វា​គុន​ដូ កា​ប្រា​ល់ នៅក្នុង​ឆ្នាំ​២០១១​។​

​ ​ការ​ជំនុំជម្រះ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​លាង​លុយ​កង្វក់​ដ៏​ច្រើន​សម្បើម​។ រថយន្ត​មួយ​ចំនួន​មាន​អក្សរ​ឡូហ្គោ​ថា Mexico's Televisa network ដែល​ពួកគេ​បាន​និយាយ​ថា​ពុំ​មាន​ជាប់ទាក់ទង​ជាមួយ​ជនសង្ស័យ​នោះ​ទេ​។​យ៉ាងហោចណាស់​ក៏​មាន​រថយន្ត​មួយ​គ្រឿង ដែល​នៅ​លើ​ដំបូល​គេ​ឃើញ​មាន​ដូចជា​ប្រភេទ​ថា​ផ្កាយ ដែល​បណ្ដាញ​ទូរទស្សន៍​ប្រើប្រាស់​សម្រាប់​ផ្សាយ​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​។​

​ ​ក្រុម​ទូរទស្សន៍​នេះ​បាន​និយាយ​ថា ខ្លួន​ពុំ​មាន​អ្នករាយការណ៍​ព័ត៌មាន​នៅវ​ ទេ​ថែមទាំង​មិនបាន​បញ្ជូន​អ្នកណាម្នាក់​មកកាន់​ទីនោះ​ដែរ​។ លោកស្រី​ហ្គ្រា​នេ​រ៉ា​បាន​និយាយ​ថា​ជនសង្ស័យ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ហិប​ប្រហែល​២៥ ដែល​លាក់​នៅ​ក្នុង​រថយន្ត គឺ​ពេញ​ទៅ​ដោយ​ប្រាក់​។ លោកស្រី​ហ្គ្រា​នេ​រ៉ា បន្តថា​ឧបាយកល​នេះ​មានបំណង​ដើម្បី​រត់ពន្ធ​ប្រាក់​ឆ្លងកាត់​ប្រទេស​នី​កា​រ៉ា​ហ្គា​ទៅកាន់​ប្រទេសជិតខាង​កូ​ស្ដា​រី​កា​នៅ​ភាគ​ខាងត្បូង​៕

ថា​លី​យ៉ាន​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ ប្រទេស​នីការ៉ាហ្គា​រឹបអូស​ប្រាក់​៧​លាន​ដុល្លារ​ពី​អ្នក​កាសែត​ក្លែងក្លាយ​