ពួកអាជ្ញាធរអ៊ីស្រាអែលបានបដិសេធមិនឲ្យចូលកាលពីថ្ងៃអាទិត្យនូវពួកសកម្មជនស្និទ្ធប៉ាឡេស្ទីនប្រហែល១០០នាក់ដែលក្នុងនោះរួមមានអាមេរិក៣នាក់ ប៉ុនប៉ងឆ្លងកាត់តាមផ្លូវគោកទៅកាន់វេសប៊ែងប្រទេសហ្សកដានី។នេះបើតាមមេដឹកនាំរបស់គេបានឲ្យដឹង។
អ្នករៀបចំជនជាតិបារាំងលោក អូលីវ៉ាយ៉ាហ្សេម័រ នូវយុទ្ធនាការ«ស្វាគមន៍ប៉ាឡេស្ទីន» និយាយថាពួកអាជ្ញាធរអ៊ីស្រាអែលបានសុំកុំឲ្យមានបញ្ហា និងបដិសេធមិនបោះត្រាឲ្យចូលនៅក្នុងលិខិតឆ្លងដែនដោយពុំមានការពន្យល់ ។
រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល បានបរិហារពួកបាតុករទាំងនោះថាជា«ពួកអ្នកបង្កហេតុ និងគេស្គាល់ថាជាអ្នកបង្កើតបញ្ហា»។
ថ្មីៗនេះលោកហ្សាម័របាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីហ្សកដានី អាម៉ង់ថា ក្រុមនោះមានគោលបំណងបញ្ជូនសម្ភារៈសាលាមួយតោន ទៅឲ្យកុមារប៉ាឡេស្ទីនក្នុងជំរុំជនភៀសខ្លួននៅបេផ្លេហឹម។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យក្រសួងការពារប្រទេសអ៊ីស្រាអែលបានហៅកិច្ចប្រឹងប្រែងនោះថាជា« ការសំដែងល្បិចជាសាធារណៈមិនបានសម្រេចមួយ»។ សេចក្ដីថ្លែងការណ៍នោះនិយាយថា ប្រទេសអ៊ីស្រាអែលប្រើសិទ្ធិរបស់ខ្លួនបដិសេធមិនឲ្យពួកគេចូល។
សេចក្ដីថ្លែងការណ៍នោះនិយាយថា« ពុំមានការរឹតបន្តឹងទេប្រសិននាំយកសម្ភារៈសាលានោះ»។ «ប្រសិនពួកសកម្មជនទាំងនោះពិតជាចង់នាំសម្ភារៈសាលាមែន ពួកគេមានជម្រើសរាប់មិនអស់ដើម្បីធ្វើដូច្នេះ។ នៅវេសប៊ែងពុំមានការខ្វះខាតសម្ភារៈសាលាទេ»។
ប្រទេសអ៊ីស្រាអែលត្រួតត្រាចំណុចឆ្លងកាត់ដី Allenby Bridgeពីមុនបានរារាំងពួកបាតុកម្មដូចគ្នានៅឯព្រលានយន្តហោះរបស់ខ្លួននៅជិតក្រុងតែលអាវីវ និងកំពង់ផែសមុទ្រនៅជិតហ្កាហ្សស្ទ្រីប។
លោកហ្សេមម័រនិយាយថាសកម្មជនឲ្យប្រទេសអ៊ីស្រាអែលផ្ដល់សេរីភាពធ្វើដំណើរដល់ប្រជាជនប៉ាឡេស្ទីនហើយនិងភ្ញៀវរបស់គេ៕
រឹទ្ធ























