ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:52

មាន់​រស់​រាប់​រយ​តោន​កំពុង​ដឹក​តាម​ក្បូន និង​ទូក ចេញ​តាម​ច្រក​របៀង​យក​មក​លក់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​

ប៉ោយប៉ែត ៖ មាន់​ថៃ​រស់​រាប់រយ​តោន​កំពុង​សំរុក​ដឹក​តាម​ច្រករបៀង យកមក​លក់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ប៉ូលិស​និង​មន្ត្រី​ជំនាញ​គ្រប់ផ្នែក​ទាំងអស់​កំពុង​តែ​ភ្លេចខ្លួន ទៅនឹង​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ ហូរ​ចូលមក​តាម​ច្រករបៀង ទាំងយប់​ទាំង​ថ្ងៃ ដែលជា​ទង្វើ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:39

តួនាទី​របស់​យុវជន​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​កំណែទម្រង់សង្គម

ភ្នំពេញ ៖ លោក​គួ​យ គឹម​រើ​ន នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​យុវជន​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ហើយ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​ចាំបាច់​ត្រូវ​​មាន​ការ​លើកទឹកចិត្ត​ដល់​យុវជន​ចូលរួម​ក្នុង​សង្គម។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:21

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤ ខែកញ្ញា កើតឡើង​០៧​លើក​ស្លាប់​០២​នាក់​របួសធ្ងន់​ស្រាល​១០​នាក់

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង​០៧​លើក ក្នុង​នោះ (​យប់​០៦​លើក​) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​០២​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​០៧​នាក់ (​ស្រី​ម្នាក់​) និង​រង​របួស​ស្រាល​០៣​នាក់ (​ប្រុស​) នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:19

ក្រុម​ជន​សង្គម​ងងឹត​រាតត្បាត​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ កើតឡើង​ញឹកញាប់​នៅ​បរិវេណ​វត្តភ្នំ


ភ្នំពេញ ៖ ក្រុម​ជន​សង្គម​ងងឹត​តែងតែ​រាតត្បាត​ធ្វើ​សកម្មភាព​លួច ឆក់ និង​ប្លន់ បាន​កើត​ឡើង​ស្ទើរ​តែ​រាល់​យប់​ទៅ​ហើយ​នៅ​តំបន់​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ​ព្រោះ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ដែល​ប្រៀប​ដូច​ជា​ទេសចរណ៍​ផ្លូវភេទ​ទៅ​ហើយ​នោះ​ដែល​នាំគ្នា​មក​ពពាក់ពពូន​ហៅ​ម៉ូយ​ដេក​យប់​យ៉ាង​អនាធិបតេយ្យ​និង​មាន​ក្រុម​មនុស្ស​កាង​ស្រី​ទាំងនោះ​ផង​ដែល​ចាំ​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​នោះ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:14

លោក​អភិបាល​ខណ្ឌដង្កោ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ប្រព័ន្ធ​ទឹក​ស្អាត​ក្នុង​សហគមន៍​ទួល​សំបូរ

ភ្នំពេញ ៖ ដោយមាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ចំពោះ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ទួល​សំបូរ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ លោក​នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រី​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យមើល​ប្រព័ន្ធ​ទឹក​ស្អាត​នៅក្នុង​សហគមន៍​ទួល​សំបូរ ស្ថិត​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដែល​ជា​អំណោយ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:04

លោក​ម៉ម់ សារិន ដឹកនាំ​មន្ដ្រី​រាជការ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចូលរួម​កាន់បិណ្ឌ​ទី​៦​នៅ​វត្ត​ពូន​ភ្នំ

ភ្នំពេញ ៖ លោក​ម៉ម់ សារិន ប្រធាន​ក្រុមប្រឹក្សា​សាលា​រាជធានី​ភ្នំពេញ​រួម​ទាំង​មន្ដ្រី​រាជការ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​នោះ​មាន​លោក​ក្រូច ផាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធ ជា​អភិបាលខណ្ឌ រួម​ទាំង​អភិបាលរង​ទាំងអស់ និង​មន្ដ្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ​ជាច្រើន​ទៀត​បាន​ចូលរួម​កាន់បិណ្ឌ​ទី​៦​នៅ​វត្ត​ពូន​ភ្នំ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ដែល​វត្ត​នេះ​ស្ថិតនៅ​ក្នុងភូមិ​ស្រែ​រាជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង15:03

មន្ត្រី​យោធា​​យក​កាំភ្លើង​AK-47ចំនួន​៤​ដើម​បរ​បាញ់​​សត្វ​ តែ​​​បាញ់​ត្រូវ​គ្នា​ឯង​ស្លាប់​ម្នាក់​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​យោធា​ និង​អ្នក​​យាម​​ចំការ​​ឱ្យ​​ក្រុម​ហ៊ុន​ឯកជន​មួយ បាន​នាំ​គ្នា​ចំ​នួន​៩​នាក់​ចូល​ព្រៃ​​រក​បរ​បាញ់​សត្វ ប៉ុន្តែ​បាន​ដោយ​ភ្លាត់​ស្នៀត​ក៏​បាញ់​ច្រឡំ​ត្រូវ​​គ្នា​ឯង​បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់​ភ្លាមៗ ​។ បន្ទាប់​ពី​បាញ់​ឲ្យ​មនុស្ស​ស្លាប់​រួច​មក​ ជ​ន​​​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​​បាត់​ស្រមោល​តែម្តង ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង14:50

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់​ឃាត់ខ្លួន​តាម​ដីកា

ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​មាន​ស្ថាន​ទម្ងន់ទោស​ម្នាក់​ត្រូវ​បាន​នគរបាល​ផ្សារ​ដើម​ថ្កូវ​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៩៦ ភូមិ​១ ផ្លូវ​លេខ​៥១២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង14:41

សាលា​រាជធានី​ភ្នំពេញ​ដាក់អោយ​ដំណើរការ​ខ្សែ​រថយន្តក្រុង​៣​ខ្សែ​ទៀត​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា បាន​ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​ខ្សែ​​រថយន្តក្រុង​៣​ខ្សែ​បន្ថែម​ទៀតហើយៗ​ការ​បន្ថែម​រថយន្ត​និង​ខ្សែ​រត់​បន្ថែម​ទៀត​នេះ​ក៏​ដោយសារ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​គឺ​វា​បាន​ធ្វើ​អោយ​កាត់បន្ថយ​ការ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​ដែល​តែងតែ​កើតឡើង​ជាប្រចាំ​នោះ។

អានបន្ត
ថ្ងៃ ច័ន្ទ ទី15 កញ្ញា ឆ្នាំ2014 ម៉ោង14:39

ជនសង្ស័យ​ជា​មនុស្ស​វិកលចរិត​ប្រើ​ពូថៅ​កាប់សម្លាប់​តា​យាយ​និង​ពូ​បង្កើត​ស្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន


ព្រះវិហារ ៖ សោកនាដកម្ម​មួយ​បាន​កើត​ទ្បើង​ដោយសារ​ឃាតករ​ម្នាក់​ជា​ជន​វិកលចរិត​និង​ត្រូវជា​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ​បាន​ប្រើ​ពូថៅ​ដៃ​កាប់សម្លាប់​ជនរងគ្រោះ​ចំនួន​៣​នាក់​ត្រូវ​ជាតា​យាយ​និង​ពូ​បង្កើត​នៅ​លើ​ផ្ទះ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៤​ស្ថិតនៅ​ភូមិ​ម៉ឺន​រាជ​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ។

អានបន្ត