Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

រថយន្ត​យោធា​ពាក់​ស្លាក​លេខ​ ខ.ម​៩៩០០៩​ក្លាយ​ជា​រថយន្ត​ស៊ីឈ្នួល​ដឹក​ឈើ​និង​គ្រែ​ឲ្យ​ឈ្មួញ​

M16-qភ្នំពេញ ​៖ ​រថយន្ត​យោធា​មួយ​គ្រឿង​ជា​ជំនួយ​របស់​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​រថយន្ត​ស៊ីឈ្នួល​ដឹកឈើ​និងគ្រែ​ពី​ព្រំដែន​មក​ភ្នំពេញ​យ៉ាង​រំភើយ​ដើម្បី​កំញើញ​សមត្ថកិច្ច។​

រថយន្ត​ស៊ីឈ្នួល​ដឹកឈើ​ពណ៌​ត្រីអ៊ី​ពាក់​ស្លាក​លេខ​ខ.ម៩៩០០៩ដឹកឈើ​និង​គ្រែ​ពេញ​ដឹក​ពី​តំបន់​ព្រំដែន​មក​ទុក​ឃ្លាំង​មួយ​កន្លែង​ស្ថិតនៅ​ផ្លូវ១០៣សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា​ដឹកឈើ​ឲ្យ​ឈ្មួញ។

 

ប្រភព​បាន​ឲ្យ​ដឹងថា​រថយន្ត​នោះ​ត្រូវ​ឈ្មួញ​ឈើ​ឈ្មោះ ចែ​នី​ជួល​ដឹកឈើ​គ្រែ​ពី​តំបន់​ព្រំដែន​ខេត្តព្រះវិហារ​ផង​និង​បន្ទាយមានជ័យ​ផង​មក​ភ្នំពេញ​តាំងពី​យប់​ថ្ងៃទី១៥មក​ម្ល៉េះ​។ លុះ​មក​ព្រឹក​ថ្ងៃទី១៦រថយន្តយោធា​ដ​ដែរ​នោះ​បាន​ដឹកឈើ​និង​គ្រែ​មកដល់​ភ្នំពេញ​ហើយ​បើក​ចូល​យ៉ាង​លឿន​ទៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង​ស្ថិតនៅ​តាមផ្លូវ១០៣សង្កាត់​ផ្សារ​ដើមថ្កូវ​ដោយមាន​ទាហាន៣ ៤នាក់មក​តាម​រថយន្ត​នោះ​ផង​ដែរ។ប៉ុន្តែ​ពេល​មកដល់​និង​កំពុង​លើកដាក់​ឈើ​មន្ត្រី​យោធា​ទាំងនោះ​ខ្លាច​គេ​ស្គាល់​រថយន្ត​បាន​ព្យាយាម​បិទ​បាំង​ស្លាក​លេខ​មិន​ឲ្យ​ឃើញ​ឡើយ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​រថយន្តយោធា​ស៊ីឈ្នួល​ដឹកឈើ​នោះ​ជា​ជំនួយ​របស់​ប្រទេស​ចិន​ឲ្យ​មក​កម្ពុជា​ប៉ុន្តែ​បច្ចុប្បន្ន​រថយន្ត​នោះបាន​ក្លាយទៅជា​រថយន្ត​ស៊ីឈ្នួល​ដឹកឈើ។ចំណែកឯ​ថ្នាក់ដឹកនាំ​ក៏​មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​យក​រថយន្តយោធា​នោះមក​រកស៊ី​ដូច​ច្នេះ​ទេ។ប្រភព​ដ​ដែរ​បញ្ជាក់​ថា​កា​រដែល​ឈ្មួញ​ជួល​រថយន្ត​យោធា​ដឹកឈើ​ឬ​គ្រែ​មក​ភ្នំពេញ​គឺ​ងាយស្រួល​និង​មិន​បារម្ភ​ពី​ការបាត់បង់​ឬ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​តាមផ្លូវ​ព្រោះ​រថយន្តយោធា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​រថយន្ត​ស៊ីវិល។ប្រភព​នៅ​កន្លែង​ដាក់​ឈើ​បាន​ឲ្យ​ដឹងថា​ខណៈពេល​កម្មករ​កំ​ពុង​ដាក់​ឈើ​និង​គ្រែ​ចុះ​ពី​រថយន្តយោធា​គេ​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ​រិ​ទ្ធ​និង​ប៉ូលិស​សេដ្ឋកិច្ច​ម្នាក់ទៀត​ឈ្មោះ​យ៉ា​ជិះ​រថយន្ត​កាមរី​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-4752មកដល់​ចូលជួប​ស្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង​ក្រោយពី​និយាយ​គ្នា​អស់​មួយសន្ទុះ​ស្ត្រី​រូបនោះ​ក៏បាន​ហុច​លុយ​តាម​កញ្ចក់​ប៉ុន្តែ​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ​ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏បាន​បើករថយន្ត​ចេញ៕

ឌួង​វរជ័យ

 

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...

ចិន​ជម្រុញ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​មាន​​ការ​សំរេច​ចិត្ត​ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ

ចិន ៖ ​ស្រប​ពេល​និង​បញ្ហា​តានតឹង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមក នៅ​តំបន់​ឧបទ្វីប​កូរ៉េ បន្ទប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​នុយក្លេ​អ៊ែរ​របស់​ខ្លួន​រួច​មក​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​របស់​ប្រទេស​​​​ចិន និង​បេសកជន​ពិសេស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ឲ្យ​ដឹងថា កូរ៉េ​ខាងជើង​កំពុង​មាន​គោល​បំណង​ចាប់​យកការ​ផ្តល់​យោបល់​ប្រទេស​ចិន និង​ចូលរួម​ទៅ​ក្នុងការ​ពិភាក្សា​មួយ។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​វេនេ​ស៊ុយអេឡា កំពុង​ប្រឈម​មុខ​និង​វិបត្ត​សេដ្ឋ​កិច្ច​

វេនេស៊ុយអេឡា ៖ ​ប្រទេស​វេនេស៊ុយ​ហ្សូអេឡា កំពុង​ប្រឈម​មុខ​និង​កង្វះ​ខាត​ស្បៀង​ ហើយនិង​កង្វះ​ការ​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​នៅក្នុង​ខណៈ​ដែល​សេដ្ឋ​កិច្ច​ ប្រទេស​នេះ  នៅ​តែ​បន្ត​​ជួប​នូវ​​ស្ថាន​ការ​ដែល​គេពុំអាច​ត្រួត​ត្រា​បាននោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​

ភ្នំពេញ ​​៖ ​លោក​កែវ​រតនៈ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​នឹង​លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ទៀតហើយ​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​ដោយសារ​មាន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​រោងចក្រ​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ដែល​មាន​កំលាំង​៥០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ។

អាន​អត្ថបទ​ទាំងស្រុង...

ជនរងគ្រោះ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​អ្នកនយោបាយ​ម្នាក់​ឈ្មោះ កឹម សុខា សុំទោស​ចំពោះ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​

M24-v-fullភ្នំពេញ​ ៖​ រហូតមកដល់​ពេលនេះ​មាន​ប្រតិកម្ម​ជុំវិញ​រឿង​លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​គុក​ទួលស្លែង​ជា​រឿងប្រឌិត​ដែល​បាន​រៀបចំឡើង​ដោយ​វៀតណាម ហើយ​ក្នុង​នោះ​អតីតជន​រងគ្រោះ​បាន​រួច​ជីវិត​ពី​គុក​ទួល​ស្លែង​នឹង​ធ្វើ​ការ​ទាមទារ​ឲ្យ​អ្នកនយោបាយ​រូប​នេះ​សុំទោស​ចំពោះ​ដួង​ព្រលឹង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​គុក​ទួល​ស្លែង​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្រលែង​សត្វ​ព្រៃ​ឲ្យ​មាន​សេរី​ភាព​វិញ នៅ​ថ្ងៃ​វិសាខ​បូជា

24-05-13-g-fullមណ្ឌលគិរី ៖ សត្វព្រៃ​បី​ប្រភេទ​ចំនួន ២៩ក្បាល​ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព ទៅ​ក្នុង​ព្រៃ​​វិញ​ហើយ កាលពី​ព្រឹ​ក​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ២០១៣ ចំ​នឹង​ថ្ងៃ​វិសាខ​បូជា​។

អាន​អត្ថបទ​ទាំងស្រុង...


និស្សិត​ពេទ្យ​យោធា​ម្នាក់​លង់​ទឹក​ស្លាប់​ខណៈ​ពេល​ចុះ​ហែល​ទឹកស្រះ​លេង​

M24-u-fullភ្នំពេញ ​៖​ យុវ​និស្សិត​ពេទ្យ​យោធា​ម្នាក់​បន្ទាប់ពី​ធ្វើ​ពលកម្ម​រួច​បាន​ឆ្លៀត​ទៅ​ហែល​ទឹកស្រះ​លេង​ដែល​ទឹកស្រះ​នោះ​មាន​ជំរៅ​៦​ម៉ែត្រ​ ខណៈ​ចុះ​ហែល​នោះ​បាន​ផុតដៃផុតជើង​លង់​ស្លាប់​កណ្ដាល​ស្រះ​ទឹក​នោះ​តែម្ដង​គ្មាន​អ្នកណា​ជួយ​ទាន់​នោះ​ឡើយ ហើយ​គេ​បាន​ដាក់មង​អូស​រាវរក​នៅក្នុង​ស្រះ​ទឹក​នោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ក្រោយ​មក​ទើប​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​នៅក្នុង​ស្រះ​ទឹក​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


សម្តេច​​តេ​ជោ ​៖​ ខ្ញុំ​មិន​ធ្វើ​អាយ៉ង​អ្នកណា​ទាំងអស់​

24-05-13-d-fullស្រុក​ស្ទឹងត្រង់ ៖ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មានប្រសាសន៍ថា ​សម្ដេច​​មិន​ធ្វើជា​អាយ៉ង​របស់​អ្នកណា​ឡើយ ហើយក៏​ធ្លាប់​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចំនួន ២ ដងដោយ​មានការ​ចូល​រួម​ពី​សំណាក់​មេ​ដឹក​នាំ​​នៅ​លើ​ពិភពលោក​ផង​ដែរ​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ រថយន្ត​យោធា​ពាក់​ស្លាក​លេខ​ ខ.ម​៩៩០០៩​ក្លាយ​ជា​រថយន្ត​ស៊ីឈ្នួល​ដឹក​ឈើ​និង​គ្រែ​ឲ្យ​ឈ្មួញ​