ភ្នំពេញ: ធនាគារពិភពលោកបានប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះឱ្យដឹងថា នឹងចេញផ្សាយនូវរបាយការណ៏នៃការពិនិត្យមើលសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល៦ខែ រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅការិយាល័យនារាជធានីភ្នំពេញ ។
តាមសេចក្តីជូនដំណឹងរបស់ធនាគារពិភពលោក ( World Bank ) ចុះថ្ងៃទី១៧ ខែវិច្ឆិកា បាន បញ្ជាក់ថា របាយការណ៏ដែលនឹងត្រូវលើកយកមកផ្សព្វផ្សាយនាពេលខាងមុខនោះមានចំណងជើងថា បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងបាស៊ីហ្វិក។
លោក បើត ហប់មែន ប្រធានសេដ្ឋកិច្ចវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ព្រមទាំងលោកស្រី កាត្យា វ៉ស្ត្រូនូតូវា មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក ( World Banks ) នឹងពិភាក្សាលើការប្រមើមើលពីសេដ្ឋកិច្ចកម្ពុជា និងតំបន់តាមរយៈប្រព័ន្ធវីដេអូពីប្រទេសសឹង្ហបុរី ហើយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំនៅកម្ពុជា នឹងចូលរួមពិភាក្សាលើការពិនិត្យមើលសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងផងដែរ៕ កោះកែវ


































