កំពង់ឆ្នាំង ៖ យុវជន២នាក់បានរងរបួសម្នាក់ធ្ងន់ម្នាក់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរមួយដែលបង្កឡើងដោយរ៉ឺម៉កម៉ូតូអាតុតុមួយគ្រឿងបានបើកកៀម៉ូតូដួលហើយកង់រ៉ឺម៉កម៉ូតូខាងក្រោយផ្នែកខាងឆ្វេងបានកិនលើយុវជនទាំងពីរនាក់កាលពីវេលាម៉ោង៨និង៥០នាទីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១១នៅរង្វង់មូលវិមានឯករាជ្យមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
សាក្សីជាអ្នកលក់ដូរក្បែររបងពេទ្យខេត្តបានឲ្យដឹងថាពេលកើតហេតុគេឃើញម៉ូតូយុវជនរងគ្រោះបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបើកគៀគ្នាបន្ទាប់មកក៏បានឃើញម៉ូតូយុវជននោះដួលហើយកង់ខាងក្រោយផ្នែកខាងឆ្វេងបានបើកកិនលើយុវជនទាំង២មណ្ដាលឲ្យរងរបួសតែម្ដង។បន្ទាប់មកអ្នកបើកបររ៉ឺម៉កម៉ូតូបានបើករត់គេចខ្លួនប៉ុន្តែក្រោយមកសមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំក៏បានបើកដេញចាប់បានហើយនាំយកទៅកាន់អធិការដ្ឋានចរាចរក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាអ្នកបើបររ៉ឺម៉កកង់៣នោះឈ្មោះ អ៊ុំ សំឡូត អាយុ២៥ឆ្នាំរស់នៅឃុំស្រែថ្មីស្រុករលាប្អៀររ៉ឺម៉ករបស់គេគ្មានស្លាកលេខទេហើយជារ៉ឺម៉កច្រាំការនៅសណ្ឋាគារអាស៊ី។ចំណែកយុវជនរងគ្រោះទាំង២នាក់មានឈ្មោះទី១ ហូរ គីមឆាយ អាយុ៩ឆ្នាំជាសិស្សស្នាកនៅសង្កាត់កពង់ឆ្នាំងទី២ឈ្មោះនួនធាវ៉ាន់អាយុ១៥ឆ្នាំជាសិស្សស្នាកនៅ សង្កាត់ជាមួយគ្នាដែលម៉ូតូរបស់គេម៉ាកស្មាសពាក់ស្លាកលេខគំពង់ឆ្នាំ1B-8748អ្នកបើបរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
ឬទ្ធីជ័យ
































