kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-នៅ​វេលា​ម៉ោង​១១និង​៤៥​នាទី​​ថ្ងៃទី​២០​ ខែ​មិថុនា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​​រថយន្ត​ក្រុង​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស​ធ្ងន់ស្រាល​ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕
-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

លោក​​នាយ​ឧត្ដម​សេនីយ៍​ ជា តារា អញ្ជើញ​​ចូល​​រួម​ប្រជុំ​​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ឧត្តរ​មានជ័យ

ឧត្ដរមានជ័យ ៖ នា​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០១២ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ​ស្តីពី​សភាព​ការ​ការណ៍​ការងារ​បក្ស​ឆ្នាំ​២០១១ និង​ទិស​ដៅ​បន្ត​ឆ្នាំ២០១២ ក្រោម​អធិបតីភាព​លោក​ ជា តារា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ គន់ គីម សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

វត្តមាន​ក្នុង​ឱកាស​នោះ​រួមមាន​លោក​ ប៉ិច សុ​ខិ​ន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត លោក​ នៅ សំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ឧ​ត្ត​រ​មានជ័យ ​អស់លោក​ លោក​ស្រី​ក្រុមការងារ​ចុះ​ជួយ ឃុំ ស្រុក ខេត្ត និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​មកពី​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

អង្គ​ប្រជុំ​បាន​​ស្តាប់​នូវ​របាយការណ៍ និង​មតិ​ស្វាគមន៍ លោក​ ប៉ិច សុ​ខិ​ន បាន​លើក​ឡើង​​អំពី សកម្មភាព​ទូទៅ​របស់​គណបក្ស​សំរេច​បាន​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ដែល​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ចំនួន សមាជិក​បាន​កើន​ឡើងជា​លំដាប់ មាន​ភាព​រឹងមាំ​ជានិច្ច ដែល​នេះ​គឺ​ផ្តើម​ចេញពី​ការយល់​ច្បាស់​​នូវ​គោល​នយោបាយ និង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​ ជា តារា ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​មន្ត្រី​គណបក្ស ទាំងអស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ធ្វើ​សកម្មភាព​​ដ៏​ល្អ ចលនា​កសាង​បក្ស ក៏ដូចជា​ការចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មានការ​រីក​ចំរើន​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ភូមិ ឃុំ​ទូទាំង​ខេត្ត ដែល​ជា​ខេត្ត​ជាប់​ព្រំដែន តំបន់​ឆ្ងាយ​ដាច់ស្រយាល​ជាប់​ជួរ​ភ្នំ​ដងរែក​ពីមុន មានការ​កែប្រែ​មុខមាត់​ថ្មី គួរ​ឲ្យ​កត់​សំគាល់ ។ សមិទ្ធផល​ទាំងនេះ​គឺ​បាន​មក​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​នាំមក​នូវ​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍ ពិសេស​តំបន់​តាម​បន្ទាត់​ព្រំដែន ។ លោក​​បាន​ក្រើនរំលឹក​ដល់​សមាជិក​ស​មា​ជិ​កា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់រូប មិន​ត្រូវ​បំភ្លេច​នូវ​ភារកិច្ច​ចម្បង​របស់​យើង គឺ​ត្រូវ​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​​ពី​ប្រជាជន ព្យាយាម​លុបបំបាត់​ឲ្យ​អស់​នូវ​បាតុភាព​ដែល​នាំ​ឲ្យ​ប្រជាជន​មានការ​ថ្នាំងថ្នាក់ ក្នុង​នោះ​ត្រូវ​ចុះ​ជាប់​ដល់​មូលដ្ឋាន ស្វែងយល់​អំពី​សុខទុក្ខ​របស់​ប្រជាជន​និង​ធ្វើការ​ដោះស្រាយ​ទាន់​ពេល​វេលា​នូវ​រាល់​សំណូមពរ​ផ្សេងៗ។ ​ខណៈ​ដែល​​ការបោះឆ្នោត​ឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​​ចូល​មក​ដល់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត សេចក្តី​សំរេច ស្តីពី​ផែនការ​ឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៣ ដល់​មន្ត្រី​បង្គោល​គ្រប់​ថ្នាក់ របស់​យើង​បាន​ជ្រួតជ្រាប និង​ចូលរួម​សហការ​អនុវត្ត​ទៅ​តាម​​ជំហាន​នីមួយៗ ឲ្យ​បាន​ស៊ី​ជំរៅ​នៅ​គ្រប់​មូលដ្ឋាន​ទទួលខុសត្រូវ​របស់​ខ្លួន។ ត្រូវ​ណែនាំ​ក្រុម​គ្រួសារ សមាជិក សមាជិកា គ្រប់​សាខា និង​ក្រុម​បក្ស ឲ្យ​បាន​ស្គាល់​ច្បាស់​អំពី​ទីតាំង ស្គាល់​ពី​លេខ​រៀង​គណបក្ស​ប្រជាជន របៀប​គូស​សន្លឹកឆ្នោត​ឲ្យ​បាន ត្រឹមត្រូវ និង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕

ច័ន្ទ ពន្លឹក

 

ព័ត៌មានអន្តរជាតិ

ទាហាន​ជើង​ចាស់​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី ២ របស់​ជប៉ុន​រៀបចំ​ការ​បង្ហាញ​​សម្ភារៈ​បំណាក់​បំណែក​បង្ហាញ​ប្រជាជន​របស់​ខ្លួន

20-6-13-e-fullជប៉ុន ៖ ​លោក​ហាគូ​ ហ្កា​គូគូរីបាយ៉ា​ស៊ី (Hakugaku kuribayashi) ទាហាន​ជើង​​ចាស់​របស់​ប្រទេស​ជប៉ុន​ មាន​អាយុ ៨៧ ឆ្នាំ​កំពុង​​រៀបចំ​សម្ភារៈ​ផ្សេងៗ​គ្រប់បែប​យ៉ាង​ ដើម្បី​បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យបាន​យល់ដឹង​អំពី​អ្វី​កើត​មាន​ ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី ២ នៅក្នុង​ប្រទេស​ជប៉ុន​នោះ។

អាន​អត្ថបទ​ទាំងស្រុង...

ចិន និង​អង្គការ​សហប្រជាជាតិ​ប្រជុំ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នៅ​លើ​ពិភព​លោក

20-6-13-d-fullចិន ៖ ​លោក​ហ្សីជីន ពីង ប្រធានាធិបតី​ប្រទេស​ចិន បាន​ជួប​ជាមួយ​អគ្គលេខា​អង្គការ​សហប្រជាជាតិ​លោក​ បានគី មួន ​(Ban KI-Moon) នៅក្នុង​ទីក្រុង​ប៉េកំាង​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១៩ ខែមិថុនា​ម្សិល​មិញ។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​វៀត​ណាម​ និង​ប្រទេស​ចិន​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​រវាង

20-6-13-c-fullវៀតណាម ៖ ​ប្រធានាធិបតី​វៀត​ណាម​ លោក​ទ្រុង​ ថាន់​ស៊ុង និង​ប្រធានាធិបតី​ចិន​​លោក​ស៊ី ហ្សុនពីង បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​ដែល​មាន​គោល​​បំណង​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែឧសភា​​នេះ។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុមហ៊ុន​យក្ស ​GM រ​បស់​អាមេរិក​មាន​ផែនការ​វិនិយោគ​១១​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ចិន​

tithya-20-h-fullក្រុមហ៊ុន​យក្ស​ផលិត​រថយន្ត​ General ​Motor​ (GM) ​របស់​អាមេរិក​នឹង​វិនិយោគ​ប្រាក់​ ១១​ពាន់​លាន ដុល្លារ​នៅ​ប្រទេស​ចិន​រហូតដល់​ឆ្នាំ​២០១៦ ​ខណៈ​ដែល​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នេះ​បញ្ចុះ​បឋម សីលា​កសាង​រោងចក្រ​មួយ​ដើម្បី​ផលិត​រថយន្ត​ម៉ាក​ Cadillac​ ដ៏​ប្រណិត​សម្រាប់​ទីផ្សារ​រថយន្ត​ដ៏​ធំ បំផុត​នៅ​លើ​ពិភពលោក​នេះ​។​

អាន​អត្ថបទ​ទាំងស្រុង...


ក្រុមហ៊ុន​អាកាសចរ​បារាំង​ KLM​ បញ្ជា​ទិញ​យន្តហោះ​ Airbus​ A350 ​ចំនួន​១២៥​គ្រឿង​

tithya-20-g-ក្រុមហ៊ុន​អាកាសចរ​បារាំង​ KLM ​បាន​បញ្ជា​ទិញ​យន្តហោះ​ Airbus​ A350 ​ចំនួន​២៥​គ្រឿង​កាលពី​ថ្ងៃ ពុធ​ ទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៣ ​ដោយមាន​និយាយ​ថា យន្តហោះ​ដែល​មាន​ទំហំ​ទូលាយ​ហើយ​បាន ហោះ​ជា​លើកដំបូង​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នឹង​ជា​បញ្ហា​សំខាន់​ចំពោះ​ផែនការ​របស់​ខ្លួន​ដើម្បី ពង្រីក​ជើង​យន្ត​ហោះ​ដឹក​ជញ្ជូន​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ទាប់ពី​រាប់​ឆ្នាំ​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដឹក ជញ្ជូន​នៅ​អឺរ៉ុប​ដែល​បាន​បញ្ចុះ​ថ្លៃ​។​

អាន​អត្ថបទ​ទាំងស្រុង...


UN និយាយ​ថា​មាន​ជនភៀសខ្លួន​និង​ជន​ផ្លាស់​ប្ដូរ​ទី​លំនៅ​៤៥.២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​

Rith-20-06-13-h-fullភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ (UN) ​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ​ខែមិថុនា ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​បាន​រួម​ចំណែក​ជំរុញ​ជនភៀសខ្លួន ​និង​ជន​ផ្លាស់ប្ដូរ​ទី​លំនៅ​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផ្ទាល់​ទៅ​ដល់​កំរិត​ខ្ពស់​១៨​ឆ្នាំ​ចំនួន​៤៥.២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​នៅ​ដំណាច់​ឆ្នាំ​២០១២​។​

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

សាហាវ​មែន​ក្រុម​ចោរ​ចូល​ប្លន់​កាបូប​មេ​តុងទីន​ក្នុង​ផ្សា​បឹង​កេងកង​យក​ប្រាក់​អស់​ជិត​៧​ពាន់​ដុល្លា​គេច​ខ្លួន​បាត់​ដោយ​សុ​វត្តិភាព

T-06-20-13-p-fullភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មេ​តុងទីន​និង​ជា​អ្នក​ចងការ​ប្រាក់​នៅ​ផ្សារ​បឹង​កេងកង​ផង​នោះ​ត្រូវបាន​ក្រុមចោរ​ពី​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចូល​ភ្ជង់​គំរាម​ប្លន់​កាបូប​យូរ​ដៃដល់​ក្នុង​ផ្សារ​បឹង​កេងកង​យកលុយ​និង​ខ្សែក​គិត​ជា​សាច់ប្រាក់​ប្រមាណ​ជាង​៣០០០​ដុល្លា​អា​មេ​រិច​រួច​គេច​ខ្លួនបាត់​ដោយ​សុ​វត្តិភាព។

អាន​អត្ថបទ​ទាំងស្រុង...

ចោរ​ពី​នាក់​ប្រើ​ដៃ​វ៉ៃ​ប្លន់​យក​ម៉ូតូ​ស្កូ​បី​សេរី​ឆ្នាំ​២០១៣​បាន​យ៉ាង​ស្រួល​

កណ្តាល ៖ ចោរ​ដ៏​សង្ហា​ពីរ​នាក់​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​ប្លន់​ស្ត្រី​ម្នាក់​យក​ម៉ូតូ​ស្កូ​ប​ពី​សេរី​ឆ្នាំ​២០១៣ បាន​យ៉ាង​ស្រួល​ចិត្ត​ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ក្រុង​តាខ្មៅ​អ្វី​បន្តិច​សោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ​ផ្លូវ​២១០ ភូមិ សង្កាត់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣។

អាន​អត្ថបទ​ទាំងស្រុង...


ឃើញ​ស្រវឹងស្រា​ខំ​នាំគ្នា​ជួយ​បែរជា​រត់​ទៅ​បុក​​ជើង​តាង​ស្លាប់​ដដែល​

កណ្ដាល​ ៖ ​បុរស​ម្នាក់​បាន​ផឹកស្រា​អស់​ជាច្រើន​លីត្រ​ឡើង​ស្រវឹង​ត្រេង​ត្រាង​ស្រែក​អា​ឡេ​អា​ឡូ​ពេញ ភូមិ ​ហើយ​រត់​ឆ្លេឆ្លា​ចុះ​ឡើង​ធ្វើ​អ្នកភូមិ​ភ័យខ្លាច​ហើយក៏​បាន​នាំគ្នា​គិតថា​ បើ​ស្រវឹង​ដល់​ថ្នាក់​ហ្នឹង ហើយ​ប្រាកដជា​ឡើងលើ​ផ្ទះ​មិន​រួច​ទេពី​ព្រោះ​ផ្ទះ​ក៏​ខ្ពស់​ណាស់​ដែរ ​ដូច្នេះ​ហើយ​អ្នក​ជិតខាង​ក៏បាន នាំគ្នា​សែង​កាំជណ្តើរ​ចេញ​ក្នុង​បំណង​មិន​អោយ​ឡើង​ដេក​លើ​ផ្ទះ​ទេពី​ព្រោះ​ខ្លាច​ធ្លាក់​ស្លាប់ ​ប៉ុន្តែ​បុរស រូប​នោះ​ស្លាប់​ទាល់តែ​បាន​ដោយសារ​គាត់​បាន​រត់​ទៅ​បុក​នឹង​សសរ​ជើង​តាង​ផ្តើ​ក​ទុកចោល​ក្បែរ​ផ្ទះ បណ្តាល​អោយ​ដួល​បោក​ក្បាល​ទៅ​ក្រោយ​ប្រកាច់​ស្លាប់​។​

អាន​អត្ថបទ​ទាំងស្រុង...


ករណី​ទី​១​មនុស្ស​ប៉ង​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​អាកាស​៧​មករា តែ​មិនបាន​សម្រេច​

20-6-13-f-fullភ្នំពេញ ​៖ ​ស្ពាន​អាកាស​៧​មករា​ក្លាយជា​ទីតាំង​ថ្មី​នៃ​ការ​លោត​សម្លាប់​ខ្លួន​សម្រាប់​មនុស្ស​គិត​ខ្លី​ទាល់ច្រក​ដោះស្រាយ​លែង​ចេញ​ ដែល​កន្លងមក​ករណី​​លោត​សម្លាប់​ខ្លួន​នៅ​តាម​បណ្ដា​ស្ពាន​នានា​ចូល​ទៅ​ក្នុង​ទន្លេ​ មាន​ខ្លះ​ក៏បាន​សម្រេច​ មាន​ខ្លះ​ក៏​អាច​ជួយ​សង្គ្រោះ​បាន ប៉ុន្តែ​ករណី​ទី​១​ថ្មីស្រឡាង​នេះ​គឺ​ការ​ប៉ង​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​អាកាស​៧​មករា ​ទៅលើ​គោក តែ​មិនបាន​សម្រេច​នោះ​ទេ។

អាន​អត្ថបទ​ទាំងស្រុង...


ចាប់បាន​ចោរ​ក្លែងបន្លំ​ជា​អ្នកដំណើរ​ពេលយប់​លួច​សម្ភារៈ​ភ្ញៀវ​នៅលើ​រថយន្តក្រុង​ម្នាក់​ទៀតហើយ

T-06-20-13-o-fullព្រះសីហនុ ៖ យុវជន​ម្នា​ក់នា​ព្រឹក​ថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ត្រូវបាន​តៃកុង​រថយន្តក្រុង​របស់​(​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​) ចាប់​ឃាត់ខ្លួន​ប្រ​គាល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ពាក់​ព​ន្ធ័​អំពើ​លួច​សម្ភារៈ​ជនបរទេស​ចំនួន​២​នាក់​លើ​រថយន្តក្រុង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ លោក​​នាយ​ឧត្ដម​សេនីយ៍​ ជា តារា អញ្ជើញ​​ចូល​​រួម​ប្រជុំ​​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ឧត្តរ​មានជ័យ
kpt_ads_left