Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ឯកឧត្តម​ កែ គឹមយ៉ាន ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​សមាជិកា​២២៣៦​នាក់​​របស់​ឃុំ​៣នៃ​ស្រុក​ថ្មពួក​

A16-dបន្ទាយមានជ័យ​ ៖ ​សមាជិក​ សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២២៣៦​នាក់​នៃ​គណបក្ស​ឃុំគំរូ​ និង​ឃុំ​ថ្មពួក​ របស់​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ឯកឧត្តម​ កែ គឹមយ៉ាន​ ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និងជា​ប្រធាន​​ក្រុម​ការងា​រ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​រួម​ជា​មួយ​ក្រុម​ការងារ​ថ្នាក់ខេត្ត​ចុះ​ជួយ​ស្រុក​ឃុំ​បាន​នាំ​យក​អំណោយ​និង​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក​កាល​ពី​ព្រឹក​ថ្ងៃទី​១៥​ឧសភា​២០១២​នៅ​ក្នុង​បរិវេណ​វត្តពោធិ៍វាលក្នុង​ឃុំ​ថ្មពួក​ ។

លោក ផ្លែក វ៉ារី​ ប្រធាន​គណបក្ស​ស្រុក​បាន​​លើក​ឡើង​ថា​​សំរាប់​សមាជិក​គណបក្ស​ប្រជាជន​ដែល​បាន​មក​ចូលរួម​សរុប​មាន​ចំនួន២២៣៦នាក់​ក្រោមការ​ដឹកនាំ​របស់​​សម្ដេច​ទាំង​៣ជាប្រធាន​គណបក្ស​និង​ជា​ប្រមុខ​រដ្ឋាភិបាលធ្វើអោយ​ប្រទេស​មាន​ការ​រីកចំរើន​ដោយ​ឡែក​សំរាប់​ស្រុក​អូរ​ជ្រៅ​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​សុខ​សាន្ត​មានស្រែ​ចំការ ​ផ្លូវថ្នល់ សាលារៀន​ ។មន្ទីរពេទ្យ​វត្ត​អារាម​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​និងគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។

ឯកឧត្តម កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្រ្តី​និង​ជា​ប្រធានក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍ថា ការរីកចំរើន​លើគ្រប់​វិស័យ​និង​មាន​ស្ថេរភាព​ក្នុង​សង្គម​កម្ពុជា​គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​មាន​សម្ដេច​ទាំង​៣​ជា​ប្រធាន​គណបក្ស​និង​ជា​ ​ប្រមុខ​រដ្ឋាភិបាល​បាន​រំដោះ​ប្រជាពលរដ្ឋ​​ខ្មែរអោយ​​រួច​ផុត​ពី​សេចក្ដី​សា្លប់​របស់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​មិន​ថែមតែ​ប៉ុណ្ណោះ​បាន​ដឹក​នាំ​ប្រទេស​អោយ​មាន​សន្តិភាព​, រីកចំរើន លើគ្រប់វិស័យ​មិន​ថា​ជន​បទ​ឬ​ស្រុក​ស្រែ​ចំការ​ហើយ​ធ្វើ​អោយ​អន្តរជាតិ​ទទួលស្គាល់​កម្ពុជា​ពិត​ជា​មាន​ភាព​រីក​ចំរើន​ដើរ​លើ​ផ្លូវ​ត្រូវ។ ជាមួយ​និងការ​ខិត​ខំ​នេះ​ធ្វើអោយប្រជា​ពលរដ្ឋ​ទូទាំងប្រទេស​ទទួល​ស្គាល់​ពីគោលនយោបាយ​ដល់​ត្រឹម​ត្រូវ​របស់បក្ស​និង​បាន​គាំទ្រ​ព្រមទាំង​បោះ​ឆ្នោ​ត​ជូន​គណបក្ស​ប្រជាជន ។

ដើម្បី​ជា​ចំណង​ដៃ​ដល់សមាជិក​សមាជិកា​ទាំង​២២៣៦នាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​បាន​ឧបត្ថម្ភ​ជា​សារុង​ម្នាក់​មួយ​ជូនដល់​សមាជិក និង​ផ្ដល់​ថវិកា​អោយ​យុវជន​គណបក្សនៃ​ឃុំ​ទាំង​២​ក្នុង​មួយឃុំ​១លាន​រៀល​និង​ផ្ដល់​ថវិកា​ដល់​សមាជិក​ក្រុម​ប្រឹក្សា​របស់​គណបក្ស​ប្រជាជន​ផងដែរ៕

អ ពៅ

 

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ប៉ូលិស​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​លូ​ទឹក​ស្អុយ​​ពាក់​ព័ន្ធ​​ប្រើ​ល្បិច​ឆបោក​​ម៉ូតូ​

22-5-13-k-fullព្រះសីហនុ ៖ ​ជនជាប់សង្ស័យ​ពាក់​ព័ន្ធ​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​ជនរងគ្រោះ​ម្នាក់​បាន​ខំប្រឹង​រត់​ចេញពី​ផ្ទះសំណាក់​គេច​ខ្លួន​ពី​សមត្ថកិច្ច​ប៉ូលិស​រួ​ច​ហើយ​ទៅ​សំងំ​លាក់​ខ្លួន​ពួន​អា​ត្មា​នៅក្នុង​លូ​ទឹក​ស្អុយ​​រយៈពេល​ជិត​១​ម៉ោង​នឹក​​ស្មានថា​បាន​​គេច​រួច​ខ្លួន ​ទីបំផុត​​សមត្ថកិច្ច​ប៉ូលិស​តាម​រុក​រក​ឃើញ​ចាប់​អូស​ចេញ​ពី​​លូ​ទឹក​សំ​អុយ​នោះ​ យក​មក​​វ៉ៃ​ខ្នោះ​​នាំ​យក​ទៅ​​ដាក់​​ទ្រុង​​ដែក​។

អាន​អត្ថបទ​ទាំងស្រុង...

អតីត​កងទ័ព​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ ​ដោយ​ពុំ​ដឹង​មូលហេតុ​

M22-p-fullកំពង់ធំ​ ៖​ បុរស​ជា​បង​បង្កើត​ម្នាក់​ភ័យ​តក់ស្លុត​ព្រលឹង​ចុងសក់ នៅ​ខណៈ​ដែល​គាត់​បាន​ច្រាន​ទ្វារ​បន្ទប់​ហៅ​ប្អូន​ហូបបាយ ​ហើយ​ប្រទះឃើញ​សព​ប្អូនប្រុស​កំពុង​យោល​តែកតោក​ដោយ​ក្រមា​ចងភ្ជាប់​ទៅ​នឹង​ធ្នឹម​ព្រមទាំង​លៀន​អណ្ដាត​ផង​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


ភ្លៀង​ធ្លាក់​ដើម​រដូវ​វស្សា​ប្រជាពលរដ្ឋ​នៅ​មណ្ឌលគិរី​ចាប់​ផ្ដើម​ដាំ​ដំណាំ​

22-5-13-j-fullមណ្ឌលគិរី ៖ រដូវវស្សា​ឆ្នាំម្សាញ់​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ជា​បន្តបន្ទាប់ ពង្រាយ​សព្វ​ទីកន្លែង​នៅ​តាម ឃុំ ស្រុក ទូទាំង​តំបន់​ក្នុង​ខេត្តមណ្ឌលគិរី  បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដាំ​​ដុះ​ដំណាំ​កសិកម្ម ដូចជា​ស្រូវ និង​ប្រភេទ​ដំណាំ​រួមផ្សំ ជាច្រើន​ប្រភេទ​ទៀត ទាញ​យក​ភោគផល​ដល់​ពួកគាត់​សម្រាប់​នាំ​យក​ទៅ​លក់​​នៅ​លើ​ទីផ្សារ​ផ្សេងៗ ក្នុង​និង​ក្រៅ​ស្រុក អាច​ធ្វើ​អោយ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​​​ឈាន​ទៅ​រក​​ចំណូល​បាន​​​ល្អ​ប្រសើរ​។

អាន​អត្ថបទ​ទាំងស្រុង...


អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​បើក​វគ្គ​បំប៉ន​ដល់​នាយ និង​នាយ​រង​អាវុធ​ហត្ថ​តាម​ក្រុង​ និង​ស្រុក​

22-5-13-i-fullមណ្ឌលគិរី ៖ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្តមណ្ឌលគិរី ប្រមាណ​ជិត១០០នាក់ បាន​ចូលរួម​បើក​វគ្គ​បំប៉ន​ដល់​នាយ នាយរង​អាវុធ​ហ​ត្ថ នៅ​តាម​​បណ្តា​​ក្រុង/ ស្រុក  ស្នាក់​ការ និង ការិយាល័យ ពាក់ព័ន្ធ ជំនាញ​នានា ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នា​វេលា​ម៉ោង ៨​​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ។

អាន​អត្ថបទ​ទាំងស្រុង...


យក​ម៉ូតូ​ឲ្យ​ជាង​ផ្សារ​ដូច​យក​ទៅ​ឲ្យ​ឆេះ ​ឯ​ជន​បង្ក​ខាតបង់​លើស​ដើម​

M22-o-fullបន្ទាយមានជ័យ ​៖ ​ស្ត្រី​ចំណាស់​ម្នាក់​យក​ម៉ូតូ​ទៅ​ជួសជុល​ បែរជា​ជាង​ផ្សារដែក​បង្ក​ឲ្យ​ម៉ូតូ​ផ្ទុះ​ឆេះ​ពេញ​ទំហឹង​ផ្អើល​អ្នក​ស្រុក​មក​ជួយ​ពន្លត់​ទាំង​ព្រឹក។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ឯកឧត្តម​ កែ គឹមយ៉ាន ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​សមាជិកា​២២៣៦​នាក់​​របស់​ឃុំ​៣នៃ​ស្រុក​ថ្មពួក​