Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

​ភ្លៀង​ធ្លាក់​ជាប់​ជា​ប្រចាំ​ទឹក​ជន់​លិច​តាម​ផ្លូវ​​ ភ្ញៀវ​ទេសចរណ៍​ថយ​ចុះ​

M28-o​ព្រះសីហនុ ​​៖​ ​អំណាច​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​ជាប្រចាំ​ក្នុង​អំឡុង​រយៈពេល​ ១ ​ខែ​ គឺ​ចាប់​ពី​ដើម​ខែ​ឧសភា​ ឆ្នាំ​២០១២​ រហូត​មក​ជិត​ដល់​ដើម​ ខែមិថុនា​ នេះ ​មាន​សភាព​ខ្លាំងក្លា​ណាស់ ​ជាហេតុ​ធ្វើ​ឲ្យ​តំបន់​ មួយចំនួន​ឈរ​នៅក្នុង​ក្រុងព្រះសីហនុ ​ដែល​ពុំ​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ច្បាស់លាស់​ ត្រូវ​ទឹក​ជន់​លិច​ ជាពិសេស ​គឺ​តំបន់​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ ត្រង់​ចំណុច​ចាប់ពី​ខាងមុខ​អតីត​បន្ទាយ​ប៉ូលិស ការពារ​ព្រំ​ដែនទឹក ​រហូត​ទៅដល់​ខាង​មុខ​សណ្ឋាគារ ផ្កាម្លិះ​ តែម្តង​។

បញ្ហា​នេះ ​កំពុង​ជះឥទ្ធិពល​មិនល្អ​ទាល់តែសោះ​ ទៅដល់​វិស័យ​ទេសចរណ៍​នា​រដូវវស្សា​ផង​ដែរ​។ មន្ត្រី​មន្ទីរ​ទេសចរណ៍ ​ខេត្ត ព្រះសីហនុ បាន​ទទួល​ស្គាល់ថា​ អ្វីដែល​បាន​លើកឡើង​ខាងលើនេះ វា​ជា​ការពិត ព្រមទាំង​បាន​ធ្វើ​ការ​អះអាង​ផងដែរ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​នេះ គឺ​បណ្តាល​មកពី​តំបន់​នេះ ទំនាប​ជាងគេ​ បូករួម​និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ រំដោះ​ទឹក មិន​ច្បាស់លាស់​ រួមផ្សំ និង​ការ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​ពី​កន្លែង​សេវាកម្ម​មួយចំនួន​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​មានទឹក​ជន់​លិច​ជាប្រចាំ​បែបនេះ​ ឲ្យ​តែ​ដល់​រដូវវស្សា​។​

មន្ត្រី​ទេសចរណ៍​ដដែល បាន​បន្តទៀតថា ជុំវិញ​បញ្ហា​នេះ ខាង​មន្ទីរ​ទេសចរណ៍ ធ្លាប់ធ្វើ​សេចក្តីរាយការណ៍​ជាច្រើនលើក​មកហើយ ទៅដល់​អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ចាត់​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ ចុះមក​ពិនិត្យ និង​រក​វិធានការ​ដោះស្រាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក តាម​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ លទ្ធផល​ដូចជា​មិន​ទទួល​បាន​អ្វី​បន្តិច​សោះ​ហើយ​ ទឹក​ជន់​លិច​នៅតែ​លិច​ជាប្រចាំ​។​

គួរបញ្ជាក់​ផងដែរ​ថា តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ ថ្វីត្បិតតែ​ទទួលរង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឲ្យ​ចំនួន​ទេសចរណ៍​មានការ​ថយ​ចុះ​ក៏ដោយ ប៉ុន្តែ សម្រាប់​អាជីវកម្ម​ផ្សេងៗ​ទៀត ដូចជា ការ​នេសាទ​សមុទ្រ និង​ការងារ​កសិកម្ម ជាដើម ពុំមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​អ្វី​ទេ​។​

តែ​ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​មាន​ការ​តាមដាន​អង្កេត​ឲ្យ​បាន​ដិតដល់ ​និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ពិសេស ចំពោះ​ការ​ចេញ​ទូក​ទៅ​នេសាទ ក៏ដូចជា ទូក​បម្រើ​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត លេង​តាម​កោះ​ក្នុង​លំហ​សមុទ្រ ជាដើម៕

កោះពស់

 

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...

ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ព្រលះ​ក្បាល​ឡាន​បែក​ក្បាល​ស្លាប់​ភ្លាម​

M18-s-fullបាត់ដំបង ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ពោរពេញ​ដោយ​ឈាម​ជោក​ថ្នល់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​រួច​ជិះ​ម៉ូតូ​ចេញ​បម្រុង​ត្រឡប់​ទៅផ្ទះ​ ហើយ​បាន​រេ​ចូល​ដល់​គំនូស​លឿង​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជ្រុង​កាង​រថយន្ត​ធំ ​ផ្លោង​អូស​ទៅមុខ​ប្រមាណ​ជាង​១០​ម៉ែត្រ។

អាន​អត្ថបទ​ទាំងស្រុង...


ខ្សាច់​នៅ​កណ្ដាលស្ទឹង​សៀមរាប​ត្រូវ​ឈ្មួញ​បូម​យក​ទាំងយប់​ទាំង​ថ្ងៃ​

សៀមរាប ​៖​ សកម្មភាព​បូម​ខ្សាច់​កើតមាន​ជាច្រើន​កន្លែង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាក់​ដីស្ទឹង និង​ទឹកស្ទឹង​ល្អក់កករ​ជាខ្លាំង។ ការប៉ះពាល់​បរិស្ថាន​នេះ​មិនមាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ដែល​គ្រប់គ្រង​អភិរក្ស​តំបន់​ជាប់មាត់​ស្ទឹង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


នគរបាល​ចាប់​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​មាន​ដឹកឈើ​​​ប្រមាណ​ជាង​មួយ​តោន​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បាន​បើកឡាន​ប្រដេញ រថយន្ត​តូ​រី​ស​កញ្ចាស់​មួយ​គ្រឿង បន្ទាប់ពី​ឃាត់​ឃើញ​មាន​កំណាត់ឈើ​​​ជាច្រើន ហើយ​តាម​ការ​ប៉ាន់​ស្មាន​មិន​តិច​ជាង​មួយ​តោន​ឡើយ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ​ភ្លៀង​ធ្លាក់​ជាប់​ជា​ប្រចាំ​ទឹក​ជន់​លិច​តាម​ផ្លូវ​​ ភ្ញៀវ​ទេសចរណ៍​ថយ​ចុះ​