កំពង់ធំ ៖ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១២មានគ្រោះថ្នាក់ចរាចរមួយដ៏សាហាវដោយសាររថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខ ភ្នំពេញ 3A-3938ដែលធ្វើដំណើរពីទីក្រុងភ្នំពេញទៅខេត្តសៀមរាបនិងរថយន្តនគរបាល ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ 3-0126 បានបុកគ្នានៅចំណុចភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថាគ្រោះថ្នាក់បានបណ្ដាលអោយមានអ្នកស្លាប់និងរបួសជាច្រើនអ្នកហើយលទ្ធផលជំហ៊ានដំបូងមានគឺមានអ្នកស្លាប់ចំនួន៧នាក់ និង២៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។កម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងកម្លាំងអាវុធហត្ថបាននឹងកំពុងទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ។ព័ត៌មានពិស្ដារគេហទំព័រកម្ពុជាថ្មីនិងមានផ្សាយជូនបន្ត...!
គឿនវ៉េត-ប៊ុនរដ្ឋា



































