កំពង់ធំ ៖ កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១២មានអំពើឃាតកម្មមួយបានកើតឡើង កាលពីវេលាម៉ោង២២និង៣០នាទីយប់ដោយសារការទាស់ទែងសំដីគ្នារវាងឪពុកមា និងក្មួយ ដែលបាននាំគ្នាទៅនេសាទត្រី ហើយនាំគ្នាសំរាកនៅក្នុងខ្ទមមួយ នៅចំនុចចំការថ្មី តំបន់វាលក្រោម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ករណីមនុស្សឃាតនេះ បានបង្កឡើងរវាងឪពុកមា និងក្មួយបង្កើត ដែលបានផឹកទឹកប្តូរនិស្ស័យជាមួយគ្នា លុះស្រវឹងស្រឿងៗ ក៏មានពាក្យឌឺដងដាក់គ្នា ជនដៃដល់ក៏បានឈ្មោះ ឈន នឿត អាយុ ៣២ ឆ្នាំ ក៏បានទាញកាំបិទផ្គាក់ដងវែង កាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកមា ដាច់ក្បាលធ្លាក់មកដី ហើយថែមជាច្រើនកាំបិទទៀត ក្រោយមកក៏រត់គេចខ្លួនបាត់ស្រមោល ជនដៃដល់រស់នៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះត្រូវជាឪពុកមានឈ្មោះ ឈុន ចិត្ត អាយុ៣៦ឆ្នាំ ត្រូវបានក្មួយសម្លាញ់ កាប់ដាច់.ករស់នៅភូមិឃុំជាមួយគ្នា ក្រោយពេលកើតហេតុ លោកអនុសេនីយ៍ឯក ប៊ុត សោភ័ណ បានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីពិនិត្យស្នាកស្នាម ក្រោយមកក៏បានប្រគល់សាកសព ឲ្យគ្រួសារជនរងគ្រោះទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
ប៊ុន រដ្ឋា


































