kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

ព័ត៌មានអន្តរជាតិ

លោកពូ​ទីន​ប្រឆាំង​ការ​ខិតខំ​របស់ G8 ដើម្បី​បណ្ដេញ​លោក​អាសាត​

M19-g-fullលោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ធ្លាក់​ពី​ផ្លូវ​ចំពោះ​ការ​ខិតខំ​របស់​លោក​អូ​បា​ម៉ា ដើម្បី​ទទួល​បាន​ការ​គាំទ្រ ដើម្បី​ទម្លាក់​មេដឹកនាំ​ស៊ី​រី លោក​បា​សា អាល់​អាសាត​នៅ​ឯ​កិច្ចប្រជុំ​កំពូល G8 កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ដោយ​ព្រមាន​បស្ចិមប្រទេស​ថា ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយ​ប្រហារ​នៅ​លើ​ទឹកដី​អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...

ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​បញ្ជា​ទិញ​យន្តហោះ​Boeing​ចំនួន​១១​គ្រឿង​តម្លៃ​៣.៦​ពាន់​លាន​ដុល្លារ​

M19-c-fullក្រុមហ៊ុន​Boeing ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ ​ខែ​មិថុនាថា​ ​ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​(Korean Air) បាន​យល់ព្រម​ដើម្បី​ទិញ​យន្តហោះ Jet Jumbo Boeing 747.8​ចំនួន​៥​គ្រឿង និង យន្តហោះ​Boeing​ 777 ​ចំនួន​៦​គ្រឿង ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៣.៦​ពាន់​លាន​ដុល្លារ តាម​តម្លៃ​នៅក្នុង​បញ្ជី បន្ថែម​ទៅលើ​ការ​បញ្ជា​កក់​ទុក​រួចហើយ នៅ​ឯ​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៅ​ទីក្រុង​ប៉ារីស។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និង​បើក​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​

T-06-18-13-e-fullអគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នឹង​បើ​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពួក​អ្នកការទូត​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ស៊ី​រី​និង​ស្ថិតនៅ​ពីលើ​នៃ​របៀបវារៈ​។ អ្នកនាំពាក្យ​របស់ UN បាន​និយាយ​ថា លោក​បាន​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី​ជិន​ពីង និង​មេដឹកនាំ​កំពូលៗ​ផ្សេងៗ​ទៀត នៅក្នុង​អំឡុង​ពេល​ស្នាក់នៅ​៣​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​និយាយ​ថា​ខ្លួន​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ចំនួន​៣០​គ្រឿង​សម្រាប់​កងទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​

Rith-18-06-13-d-fullមន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​៥៧២​លាន​ដុល្លារ​ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៣០​គ្រឿង​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អាន​អត្ថបទ​ទាំងស្រុង...


​EU-​អាមេរិក ​ព្រម​ព្រៀង​គ្នា​ចាប់ផ្តើម​ការ​ចរចា​អំពី​ពាណិជ្ជកម្ម​សេរី​នៅ​កិច្ច​ប្រជុំ​កំពូល ​G-8​

tithya-18-d-fullសហភាព​អឺរ៉ុប​(EU) ​និង ​អាមេរិក​នឹង​បើក​ការចរចា​នៅ​ខែ​ខាង​មុខ​នេះ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​ដើម្បី បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ ​ហើយ​ការ​ខិតខំ​មួយ​សំដៅ​បង្កើត​ការងារ​រាប់​លាន​កន្លែង​ដែល​អាច​ចំណា​ច​ពេល​រាប់​ឆ្នាំ​ដើម្បី​កែប្រែ​សុបិន​អោយទៅ​ជា​ការ​ពិត​។​

អាន​អត្ថបទ​ទាំងស្រុង...


​Samsung ​នឹង​ចាប់ផ្ដើម​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​

Rith-18-06-13-c-fullក្រុមហ៊ុន ​Samsung Electronics Co មាន​ផែន​ការ​ដើម្បី​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ប្រភេទ​ថ្មី​ដែល ​នឹង​បញ្ជូន​ទិន្នន័យ​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ធម្មតា​ជិត​២​ដង​។ ប្រធាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នេះ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃ​ច័ន្ទ​។​

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

លោក​ជំទាវ​បណ្ឌិត ​ម៉ែន​ សំអន ​អញ្ជើញ​ជា​អ​ធិប​តី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រៈម​ហា សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២១​

tithya-19-l-fullស្វាយរៀង​ ៖ ​នៅ​សាល​ប្រជុំ​ធំ​សាកល​វិទ្យាល័យ​ស្វាយ​រៀង​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមិថុនា​ ឆ្នាំ​២០១៣ លោក​ជំទាវ​បណ្ឌិត​ ម៉ែន ​សំអន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង ​អធិការកិច្ច ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវច្ឆរៈ មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២១ ​សម្រាប់​ខេត្ត​ស្វាយរៀង​។​

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​រង​របួស​ធ្ងន់​ស្រាល​៣​នាក់​

T-06-19-13-n-fullកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ដែល​បង្កឡើង​ដោយ​រថយន្ត​បុក​ម៉ូតូ​ និង​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​រង​របួសធ្ងន់​ស្រាល់​៣​នាក់ និង​ខូចខាត​ម៉ូតូ​៣​គ្រឿង​ផង​ដែរ ករណី​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤​និង​៣៥​នៅ​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្ដាល​ស្ទឹង​ខេត្តកណ្តាល​និង​ករណី​ទី​២​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១២១០​ក្នុងភូមិ​ក្រាំង​ក្រួច ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។

អាន​អត្ថបទ​ទាំងស្រុង...


សុំ​លុយ​ម្តាយ​ទៅ​ទិញ​ថ្នាំញៀន​មិនបាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​ប៉ូលិស​វាយ​ខ្នោះ

news19-06-2013-o-fullកំពត ៖ ជន​សង្ស័យ​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​ឃាត់ខ្លួន​បញ្ជូន​មក​ស្នង​កា​រដ្ឋា​ន​នគរបាល​ខេត្តកំពត​ចាត់ការ​តាម​និតិ​វិធី បន្ទាប់ពី​បុរស​រូប​នេះ​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ខ្លួន​និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​បណ្ដាល​ឲ្យ​គេ​មាន​របួស ខណៈ​ពេល​ជន​នេះ​សុំ​លុយ​ពី​ម្តាយ​ខ្លួន​មិនបាន​។​

អាន​អត្ថបទ​ទាំងស្រុង...


ឯកឧត្តម គន់ គីម និង​លោកជំទាវ គឹ​ង ចាន់​ឌី​គន់គីម​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ពលរដ្ឋ និង​សមាគម​ស្ត្រី​ក្នុង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ

T-06-19-13-m-fullឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម​គន់គីម សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោកជំទាវ​គឹ​ង ចាន់​ឌី គន់គីម សមាជិក​សមាគមនារី​កម្ពុជា​-​អាស៊ាន និង​ជា​ប្រធានកិត្តិយស​នារី​ខេត្តកណ្តាល​ដើម្បី​អភិវឌ្ឍន៍ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ​បណ្ដាញ​ស្ត្រី គ្រួសារ​ក្រីក្រ​ចាស់​ជរា​គ្មាន​ទីពឹង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០០​នាក់ នៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

អាន​អត្ថបទ​ទាំងស្រុង...


កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​មនុស្ស​២​នាក់​ជាប់​សង្ស័យ​ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿន​ញៀន

news19-06-2013-n-fullព្រះសីហនុ ៖ ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ដោយ​ជាប់​សង្ស័យ​ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី​១៣​ ភូមិ​៣​​ សង្កាត់​លេខ​២ ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អត្ថបទគោល ៖ ការងារ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំ​ដែន​​គោក និង​​ការ​​កំណត់​ព្រំដែន​​សមុទ្រ រវាង​ព្រះរាជា​ណា​​ចក្រ​​កម្ពុជា និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម
kpt_ads_left