Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន

29-8-2012-fសៀមរាប ៖ ​លោក Chen Deming រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​នៅ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លើក​ទី ១១ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៩ សីហា ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​​ ព្រោះបាន​នាំ​ឲ្យ​ចិន និង​អាស៊ាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ ។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក Chen Deming បាន​លើកយក​ឯកសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ សេដ្ឋកិច្ច​អាស៊ាន-ចិន​លើក​ទី ១០ ដែល​បាន​អនុម័ត​កាលពី​ខែ​វិ​ច្ឆិកា ឆ្នាំ​២០១១ នៅ​ប្រទេស ឥណ្ឌូ​នេស៊ី ដែល​បាន​ក្លាយទៅជា​ទិសដៅ​មួយ​យ៉ាង​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន កាន់តែ​ត្រូវ​បាន លើក​កម្ពស់​ទៅ​ក្នុង​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម​នោះ ។ លោក Chen Deming ថ្លែង​ថា ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​បណ្តា​ទំនិញ​របស់​អាស៊ាន​បាន​ធ្វើ​ចរាចរ ដោយ​បាន​អះអាង​ថា «អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន» កាលពី​ឆ្នាំ ២០១១ កន្លងទៅ ដោយ ក្នុង​នោះ​យើង​ក៏បាន​ព្រមព្រៀងគ្នា​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន និង​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ​ថា អាស៊ាន​នឹង​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​រវាង អាស៊ាន-ចិន ដើម្បី​ឲ្យ​វិស័យ​វិនិយោគ​នេះ​កាន់តែ​ប្រសើរ​ឡើង​ព្រោះថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ សំខាន់​មួយ​របស់​អាស៊ាន ក្នុងការ​​ជម្រុញ​​បន្ថែម​ទៀត​ទៅលើ​ការ​វិនិយោគ​សេដ្ឋកិច្ច​អាស៊ាន ។

ដោយឡែក​នៅក្នុង​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ចិន Chen Deming  កាលពី​យប់ ថ្ងៃទី ២៨ សីហា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​ចំនួន ២៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ។ លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​បាន សម្រេច​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទ្វេដង​ក្នុង​រយៈ ពេល ៥ ឆ្នាំ​ខាងមុខនេះ ។ 

នៅក្នុង​ជំនួប​ទ្វេភាគី​នោះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ការនាំចេញ​ដំឡូង​មី ពោត និង​អង្ករ​ថា តើ​ត្រូវ​នាំទៅ​ប្រទេស​ចិន​ដោយ​របៀប​ណា?-ភាគី​ចិន​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ដំឡូង​មី និង ពោត​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន ។ ជាមួយគ្នា​នេះ​ដែរ ក៏បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មក វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​ផលិតកម្ម​ស្រូវ និង​សំលៀក​បំពាក់​កាត់ដេរ៕

ស្នាយ​ពល

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​ជាមួយ​ហេតុផល​ដែល​សាលឧទ្ធរណ៍​ដោះលែង​កូនប្រុស​ឧកញ៉ា​ឌួង​ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

M17-s-fullភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១៧​ ខែឧសភា​ ឆ្នាំ​២០១៣​ កន្លងទៅ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេច​ដោះលែង​យុវ​សិស្ស​ឈ្មោះ ឌួង គឹម​ឡុង អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​តទៅទៀត។

អាន​អត្ថបទ​ទាំងស្រុង...

ឃាត់​ខ្លួន​លោក​សង្ឃ​និង​ស្រី​ស្នេហ៍​កំពុង​ដេក​ជាមួយគ្នា​ ប្រគល់​ឲ្យ​ប៉ូលិស​

M18-t-fullភ្នំពេញ ​៖​ លោក​សង្ឃ​មួយ​អង្គ ​និង​ស្រី​ស្នេហ៍​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​លោកសង្ឃ​អង្គ​នេះ​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ នៅ​បន្ទប់​ផ្ទះ​ជួល ​នៅ​ចំណុច​ក្រុម​ទី​៤ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង​១៥​នឹង​៣០នាទី។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ព្រលះ​ក្បាល​ឡាន​បែក​ក្បាល​ស្លាប់​ភ្លាម​

M18-s-fullបាត់ដំបង ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ពោរពេញ​ដោយ​ឈាម​ជោក​ថ្នល់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​រួច​ជិះ​ម៉ូតូ​ចេញ​បម្រុង​ត្រឡប់​ទៅផ្ទះ​ ហើយ​បាន​រេ​ចូល​ដល់​គំនូស​លឿង​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជ្រុង​កាង​រថយន្ត​ធំ ​ផ្លោង​អូស​ទៅមុខ​ប្រមាណ​ជាង​១០​ម៉ែត្រ។

អាន​អត្ថបទ​ទាំងស្រុង...


ខ្សាច់​នៅ​កណ្ដាលស្ទឹង​សៀមរាប​ត្រូវ​ឈ្មួញ​បូម​យក​ទាំងយប់​ទាំង​ថ្ងៃ​

សៀមរាប ​៖​ សកម្មភាព​បូម​ខ្សាច់​កើតមាន​ជាច្រើន​កន្លែង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាក់​ដីស្ទឹង និង​ទឹកស្ទឹង​ល្អក់កករ​ជាខ្លាំង។ ការប៉ះពាល់​បរិស្ថាន​នេះ​មិនមាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ដែល​គ្រប់គ្រង​អភិរក្ស​តំបន់​ជាប់មាត់​ស្ទឹង​នោះទេ។

អាន​អត្ថបទ​ទាំងស្រុង...


នគរបាល​ចាប់​រថយន្ត​តូ​រី​ស​មួយ​គ្រឿង​មាន​ដឹកឈើ​​​ប្រមាណ​ជាង​មួយ​តោន​

កំពង់ស្ពឺ ៖ ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បាន​បើកឡាន​ប្រដេញ រថយន្ត​តូ​រី​ស​កញ្ចាស់​មួយ​គ្រឿង បន្ទាប់ពី​ឃាត់​ឃើញ​មាន​កំណាត់ឈើ​​​ជាច្រើន ហើយ​តាម​ការ​ប៉ាន់​ស្មាន​មិន​តិច​ជាង​មួយ​តោន​ឡើយ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន